អាមេរិក

អាមេរិកយល់ព្រមបើកផ្លូវឲ្យក្រុមហ៊ុន Huawei អាចទិញយកបន្ទះឈីបពីក្រុមហ៊ុនអាមេរិកឡើងវិញ


មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានយល់ព្រមលើការស្នើសុំអាជ្ញាប័ណ្ណ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនដ៏ធំមួយគឺ Huawei ដែលជាក្រុមហ៊ុនកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននេះ អាចទិញយកបន្ទះឈីបពីក្រុមហ៊ុនអាមេរិកបានឡើងវិញ សម្រាប់អាជីវកម្មគ្រឿងបន្លាស់ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងក្លានៅក្នុងពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei
ដោយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​លោក បាន​រង​ការ​រំខាន​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​រឹតត្បិត​ពាណិជ្ជកម្ម ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ លើ​ការ​លក់​បន្ទះ​ឈី​ប និង គ្រឿងបន្លាស់​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។ ក្រោម​មក ក្រោម​រដ្ឋបាល​របស់​លោក ចូ បៃ​ឌិន ក្រុមហ៊ុន Huawei បាន​រង​សម្ពាធ​មួយ​កម្រិត​ទៀត ក្រោយ​អា​មេ​រិ​ក​បន្ថែម​ការ​រឹតត្បិត និង​បដិសេធ​អាជ្ញា​បណ្ណ​លក់​បន្ទះ​ឈី​ប​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ សម្រាប់​យក​ទៅ​អភិវឌ្ឍ​បណ្តាញ 5G​។

សហរដ្ឋអាមេរិក​បាន​ផ្តល់​អាជ្ញា​បណ្ណ ដោយ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​នៅ​អា​មេ​រិ​ក អាច​លក់​ផលិតផល​ទាំងនេះ​ដល់​ក្រុមហ៊ុន Huawei បាន​ឡើង​វិញ​ហើយ ប៉ុន្តែ​សម្រាប់​តែ​បន្ទះ​ឈី​ប ដែល​ជា​គ្រឿងបន្លាស់​របស់​យានយន្ត ដូច​ជា​អេ​ក្រង់ អិ​ល​ស៊ី ឌី និង សេន​សឺ (sensors) តែ​ប៉ុណ្ណោះ​។

នៅ​ពេល​និយាយ​ដល់​បញ្ហា​បន្ទះ​ឈី​ប​សម្រាប់​យានយន្ត និង សម្រាប់​បច្ចេកវិទ្យា 5G  រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​កំពុង​ពិចារណា​ផ្តល់​អាជ្ញា​បណ្ណ​លក់​បន្ទះ​ឈី​ប​សម្រាប់​អភិវឌ្ឍ​បណ្តាញ 5G ដល់ Huawei វិញ​ផង​ដែរ​។ ប៉ុន្តែ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​អះអាង​ផ្ទុយ​ពី​នេះ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​នៅ​តែ​បន្ត​អនុវត្ត​គោលនយោបាយ​មិន​ផ្តល់​អាជ្ញា​បណ្ណ​ដល់ Huawei​ដដែល ដើម្បី​បញ្ជៀ​ស​សកម្មភាព​ទាំងឡាយ​ណា ដែល​អាច​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​គោលនយោបាយ​ការ​បរទេស​របស់​សហរដ្ឋអាមេរិក​។

គួរ​កត់​សម្គាល់ថា ការ​លេច​ឭ​ដំណឹង​អំពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​ឡើង​វិញ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន Huawei កំពុង​បង្វែរ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ពី​ការ​ផលិត​ទូរស័ព្ទ​ទៅ​រក​ផលិតផល​ផ្សេង​ៗ​ដែល​មិនសូវ​រង​ការ​រឹត​ត្បឹ​ត និង​ដាក់​សម្ពាធ​ពី​សហរដ្ឋអាមេរិក​។

សូម​រំឭក​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ឆ្នាំ ២០១៩ ដែល​បាន​ហាមឃាត់​ការ​លក់ទំនិញ និង​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ លុះត្រាតែ​មាន​អាជ្ញា​បណ្ណ​ពិសេស​ពី​រដ្ឋាភិបាល​។ ជាមួយ​គ្នា​នេះ អា​មេ​រិ​កបាន​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ឈប់​សហការ​ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ 5G ដោយសារ​ព្រួយបារម្ភ​អំពី​អំពើ​ចារកម្ម​ពី​ក្រុង​ប៉េ​កាំ​ង​។ ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំង​អស់នេះ​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលរបស់ថៃ៖ គ្មានការណែនាំឲ្យកាត់បន្ថយបំណុលពលរដ្ឋនោះឡើយ

ព័ត៌មាន
ធនាគារកណ្ដាលរបស់ថៃ បានចេញមុខប្រកាសកាលពីដើមសប្ដាហ៍នេះថា ខ្លួនមិនបានណែនាំ ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗឲ្យមានការកាត់បន្ថយបំណុ…

មានត្រឹម 1,000 ដុល្លារ អាចក្លាយជាម្ចាស់វីឡានៅព្រែកឯងបានភ្លាម!

ព័ត៌មាន
ស្របពេលប្រទេសកំពុងងើបរួចបន្តិច ពីវិបតិ្តជំងឺកាចសាហាវ (កូវីដ-១៩) ការទិញអចលនទ្រព្យក្នុងអំឡុងពេលនេះជាពេលល្អបំផុត ព្រោះតម្លៃនៅទាបនៅឡើយ ស្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ