អាមេរិកពិភាក្សាជាមួយអឺរ៉ុបរឿងចិនស្និទ្ធរុស្ស៊ី

«ចិនចូលជិតរុស្ស៊ីអំឡុងសង្គ្រាមនៅអ៊ុយក្រែន» នឹងក្លាយជាប្រធានបទសំខាន់ នៃកិច្ចប្រជុំអាមេរិក-អឺរ៉ុបក្នុងសប្តាហ៍នេះ


កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ដើម្បីជំរុញឲ្យប្រធានាធិបតីចិន ស៊ី ជីនពីង ឃ្លាតឆ្ងាយពីប្រធានាធិបតីរុស្ស៊ីលោកពូទីន ពិសេសស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តក្តៅគគុកនោះ នឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សាក្នុងសប្តាហ៍នេះ នៅពេលដែលលោកបៃឌិន ធ្វើដំណើរទៅកាន់ទីក្រុង ប្រ៊ុចស៊ែល ប្រទេសបែលហ្សិក ដើម្បីពិភាក្សាជាមួយក្រុមមេដឹកនាំអឺរ៉ុប និងក្រុមប្រទេសរីកចម្រើនទាំង ៧ ឬហៅថា G7។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើននៅថ្ងៃនេះ។
អាមេរិកពិភាក្សាជាមួយអឺរ៉ុបរឿងចិនស្និទ្ធរុស្ស៊ី
ដោយ

មន្ត្រី​រដ្ឋបាល​អា​មេ​រិ​កបាន​បង្ហើប​ឲ្យ​ដឹង​នៅ​មុន​ថ្ងៃ​ប្រជុំ​ថា លោក​ចូ បៃ​ឌិន នឹង​យក​រឿង​ដែល​ចិន​ផ្គត់ផ្គង់​ទាំង​សេដ្ឋកិច្ច និង​យោធា​ឲ្យ​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន មក​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​ស្វែងរក​ការ​ឆ្លើយ​តប​សមរម្យ​មួយ​ចំពោះ​ទ​ង្វើ​របស់​ទីក្រុង​ប៉េ​កាំ​ង​។

ក្រៅពី​នេះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​ពិភាក្សា​អំពី​ការ​ផ្តល់​សព្វាវុធ និង​ជំនួយ​មនុស្សធម៌​ដល់​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​ពិភាក្សា​វិបត្តិ​ជនភៀសខ្លួន​នៅ​អ៊ុយ​ក្រែ​ន ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​ប្រាំពីរ រួម​ទាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មីនា ពោល​គឺ​នៅ​ស​ប្តា​ហ៍​នេះ​តែ​ម្ដង​។

មិន​ដូច​កាលពី​រដ្ឋបាល​អា​មេ​រិ​ក​ចាស់​នោះ​ទេ ដែល​ទំនងជា​សំដៅ​ដល់​ជំនាន់​លោក​ដូ​ណា​ល់​ត្រាំ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​ទៀត​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា ដោយសារ​តែ​ភាព​ជោគជ័យ​នៃ​ការ​រួម​សាមគ្គី​គ្នា​យ៉ាង​ជិត​ស្និទ្ធ លើ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ការ​នាំ​ចេញ និង​វិធានការ​ពាណិជ្ជកម្ម ដែល​ដាក់​លើ​ប្រទេស​រុ​ស្ស៊ី បាន​នាំ​ឱ្យ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ថែម​ទៀត​។ បន្ថែម​ពីលើ​នេះ មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​កំពុង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង អំពី​តួនាទី​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នេះ​។

គួរ​ជម្រាប​ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការងារ​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ទីក្រុង​ប៉េ​កាំ​ង មិន​ឱ្យ​គាំទ្រ​ទ​ង្វើ​ឈ្លានពាន​របស់​លោកពូ​ទី​ន មក​លើ​អ៊ុយ​ក្រែ​ន ដោយសារ​ទាហាន​រុ​ស្ស៊ី​បាន​និង​កំពុង​សម្លាប់​អាយុជីវិត​ជន​ស៊ី​វិល​រាប់រយ​នាក់ បំផ្លិចបំផ្លាញ​ទីក្រុង និង​មនុស្ស​រាប់​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ និង​ភៀសខ្លួន​ចេញពី​ប្រទេស​។

សូម​ជម្រាប​ថា ចិន​បាន​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ថា ខ្លួន​មិន​ដែល​បាន​គាំទ្រ​រុ​ស្ស៊ី​ឲ្យ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ឡើយ​។ ជាក់ស្តែង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក ឈិ​ន កាំ​ង បាន​ប្រាប់​សារព័ត៌មាន CBS News  កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ដោយ​បាន​ច្រានចោល​ម្តងទៀត​ថា ប្រទេស​ចិន​មិន​បាន​បញ្ជូន​អាវុធ ឬ​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ​។ ប្រទេស​ចិន តែងតែ​អំពាវនាវ​ឲ្យ​ប្រទេស​ជម្លោះ​ទាំង​ពីរ គឺ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​កិច្ចចរចា​ដោយ​សន្ដិវិធី ដើម្បី​ឈាន​ទៅ​បញ្ចប់សង្គ្រាម​ឲ្យ​បាន​ឆាប់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាអ៊ុយក្រែនប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការបាញ់ផ្លោង ដោយមិនរើសមុខពីរុស្ស៊ី

ព័ត៌មាន
យោធាអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារទី២២ខែមីនានេះថា ប្រជាពលរដ្ឋត្រូវត្រៀមខ្លួនប្រុងប្រយ័ត្នចំពោះការបាញ់ផ្លោងរបស់រុស្សី ដែលនឹងវាយប្រហារមិនរើសម…

រុស្ស៊ីផ្អាកការចរចាលើកិច្ចព្រមព្រៀងជាច្រើនជាមួយជប៉ុន ទុកជាការសងសឹកចំពោះទណ្ឌកម្មដែលតូក្យូបានដាក់លើម៉ូស្កូ

ព័ត៌មាន
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូនឹងដកខ្លួនចេញពីការចរចាជាមួយប្រទេសជប៉ុនសម្រាប់សន្ធិសញ្ញាសន្តិភាព និងកិច្ចព្រមព្រៀងនានាដែលធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ