ជនអន្តោប្រវេសន៍នៅអាមេរិក

សហរដ្ឋអាមេរិក ប្រឈមនឹងកំណើនជនចំណាកស្រុកដ៏ច្រើនលើសលុបមិនធ្លាប់មានក្នុង២ទសវត្សរ៍មកនេះ


សហរដ្ឋអាមេរិក កំពុងប្រឈមនឹងបញ្ហាលំហូរចូលនៃជនចំណាកស្រុកនៅតាមច្រកព្រំដែនភាគនិរតីរបស់ខ្លួនយ៉ាងច្រើនលើសលុបមិនធ្លាប់មាននោះឡើយក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ខណៈដែលរដ្ឋបាលលោកចូ បៃឌិន កំពុងព្យាយាមដោះស្រាយបញ្ហាលំហូរចូលនៃជនចំណាកស្រុកទាំងនោះ ពិសេសគឺកុមារ ដែលបានឆ្លងព្រំដែនអាមេរិក និងម៉ិចស៊ិចកូដែលគ្មានឪពុកម្ដាយមកជាមួយ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ូលីសអាមេរិកយាមតាមព្រំដែនជាមួយមិចស៊ិច ការពារអន្តោប្រវេសន៍ខុសច្បាប់
ដោយ

ចំនួន​អ្នក​ដែល​បាន​ប៉ុនប៉ង​ឆ្លង​ព្រំដែន​ពី​អា​មេ​រិ​ក​កណ្ដាល និង​ប្រទេស​ម៉ិ​ស៊ិ​ច​កូ មានការ​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០២០​មក ហើយ​ភាគច្រើន​គឺជា​មនុស្ស​ពេញវ័យ និង​ជា​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​អា​មេ​រិ​ក​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ​ជា​ហូរហែរ​ផង​ដែរ​។

តើ​ហេតុ​អ្វី​បានជា​ជន​ចំណាកស្រុក​ទាំងនោះ​ព្យាយាម​ចូល​អា​មេ​រិ​ក​ទាំង​ខុសច្បាប់​យ៉ាង​ដូច្នេះ?

ចម្លើយ គឺ​មិន​ពិបាក​យល់​ទេ ដោយសារ​ភាព​ក្រីក្រ អំពើ​ហិង្សា និង​អំពើ​ពុក​រលួយ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ច​កូ និង​ប្រទេស​នៅ​អា​មេ​រិ​ក​កណ្ដាល​ដូច​ជា ហុង​ឌូ​រ៉ា​ស និង​យូ​ហ្គូ​ស្លា​វី ជាដើម បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្វែងរក​ជីវិត​រស់​ប្រសើរ​ជាង​មុន ដោយ​ពួក​គេ​ប៉ុនប៉ង​ឆ្លង​ដែន​ចូល​មក​សហរដ្ឋអាមេរិក​ជា​បន្ដបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ពេល​លោក​ត្រាំ​អស់តំណែង​ប្រធានាធិបតី​ទៅ ជន​ចំណាកស្រុក​បាន​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​មក​អា​មេ​រិ​ក​កាន់តែ​ច្រើន​។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​ព្រំដែន​អា​មេ​រិ​ក បាន​ឃាត់ខ្លួន​មនុស្ស​បាន​ជាង​១០​ម៉ឺន​នាក់ នៅ​ព្រំដែន​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ច​កូ នៅ​ក្នុង​ខែកុម្ភៈ ហើយ​វា​គឺជា​ចំនួន​មួយ​ខ្ពស់​បំផុត តាំងពី​មាន​វិបត្តិ​ព្រំដែន​កាលពី​ឆ្នាំ​២០១៩​មក​។

មនុស្ស​ពេញវ័យ​ភាគច្រើន​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ ប៉ុន្ដែ​សម្រាប់​ក្មេង​ៗ​ដែល​ធ្វើ​ដំណើរ​មក​តែឯង គ្មាន​អាណាព្យាបាល មិន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​នោះ​ទេ​។ រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​ចូលរួម​ដំណើរការ​បង្កើត​មជ្ឈមណ្ឌល​ដើម្បី​បញ្ជូន​កុមារ​ទាំងនោះ ក្នុង​គោលបំណង​ស្វែងរក​ជម្រក​បន្ថែម​សម្រាប់​ពួក​គេ​។

បញ្ហា​នេះ ក៏​កំពុង​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ឈឺក្បាល​ខ្លាំង​ដែរ​ខណៈ​ដែល​ការ​ហូរ​ចូល​នៃ​ជន​ចំណាកស្រុក​ទាំងនេះ មាន​ជា​រៀងរាល់ថ្ងៃ ពិសេស​គឺ​យុវជន​ដែល​មាន​វ័យ​ក្រោម​១៨​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung ផ្អាកផលិតកម្មបន្ទះឈីបរបស់ខ្លួននៅអាមេរិក

ព័ត៌មាន
ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ តិច​សាស់​សហរដ្ឋអាមេរិក ក្នុង​មួយ​រយៈពេល​កន្លង​មកនេះ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង ស្ទើរ​គ្រប់​វិស័…

ពលរដ្ឋកម្ពុជាជាង១ពាន់នាក់កំពុងស្នាក់នៅនិងធ្វើការនៅភូមា តើពួកគេសុខទុក្ខយ៉ាងណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សួងការបរទេសកម្ពុជាបានអះអាងថា ការផ្ទុះបាតុកម្ម ដែលកំពុងឡើងកម្តៅខ្លាំងនៅភូមានៅមួយរយៈកន្លងមកនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់អ្នក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ