អាមេរិកសន្យាឲ្យថៃ ៥លានដុល្លារ

អាមេរិកសន្យាឲ្យថៃ ៥លានដុល្លារ ដើម្បីបន្ដប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង


រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យានឹងផ្តល់ជំនួយថវិកាចំនួន ៥ លានដុល្លារអាមេរិក ដល់ប្រទេសថៃ និងផ្ដល់ ៥០ លានដុល្លារទៀតដល់ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ដែលបាននិងកំពុងរាតត្បាតកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ។ ថវិកាទាំងនេះ ត្រូវបានគេរំពឹងថា នឹងជួយបន្ធូរបន្ថយភាពតានតឹងលើប្រព័ន្ធសុខភាពរបស់ប្រទេសថៃឲ្យធូរស្រាលឡើងវិញនៅពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យានឹងផ្តល់ជំនួយថវិកាចំនួន ៥ លានដុល្លារអាមេរិក ដល់ប្រទេសថៃ និងផ្ដល់ ៥០ លានដុល្លារទៀត
ដោយ

ខណៈ​ប្រទេស​ថៃ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កំពុង​រង​នូវ​រលក​ឆ្លង​កូ​វី​ដ​យ៉ាងធ្ងន់ធ្ងរ ពោល​គឺ​ហាក់​ឡើង​រហូត​ដល់​ជាង ២​ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ​នោះ រដ្ឋាភិបាល​អា​មេ​រិ​ក​ថ្មី​ៗ​ន បាន​ប្រកាស​សន្យា​ថា នឹង​ផ្តល់​ជំនួយ​សរុប​ជា​ទឹកប្រាក់​ចំនួន ៥៥ លាន​ដុល្លារ ដែល​ជា​កញ្ចប់​ថវិកា​ឆ្ពោះទៅ​រក​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌ ហើយ​វា​ក៏​ជំនួយ​ដើម្បី​គាំទ្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ថៃ​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោកស្រី លី​ន​ដា ថូ​ម៉ាស​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield)​។

ក្នុង​ចំណោម​ជំនួយ​ទាំងនោះ ជំនួយ​ថវិកា​មាន ៥ លាន​ដុល្លារ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​បុគ្គលិក​ផ្នែក​ថែទាំ​សុខភាព​ដែល​គ្រប់គ្រង​លើ​ការងារ​វ៉ាក់សាំង និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​ថៃ​ក្នុង​ការ​ការពារ រារាំង និង​ឆ្លើយ​តប​ទៅ​នឹង​កូ​វី​ដ​១៩ ។

ចំណែក​ជំនួយ​មនុស្សធម៌​ចំនួន ៥០ លាន​ដុល្លារ​ទៀត នឹង​ប្រគល់​តាម​រយៈ​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដើម្បី​ផ្តល់​ជំនួយ​ស្បៀងអាហារ ការ​ការពារ​ជីវិត ការ​ថែទាំ​សុខភាព​ចាំបាច់ ដល់​ជនភៀសខ្លួន​ងាយ​រង​គ្រោះ​មក​ពី​មី​យ៉ា​ន់​ម៉ា​ជាង ៧​ម៉ឺន នាក់​។

លោកស្រី ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គារ​សហប្រជាជាតិ​បាន​បន្ត​ថា ក្នុង​នាម​ជា​តំណាង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ​បៃ​ដិ​ន បញ្ជាក់​ជា​ថ្មី​ពី​ម្ដងទៀត​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រជាជន​ថៃ​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺឆ្លង​សកល​នេះ គឺ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ខណៈ​ដែរ​ពេល​ថ្មី​ៗ​នេះ ថៃ​ក៏​ទើបតែ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ Pfizer-BioNTech  ចំនួន ១​លាន ៥​សែន​ដូ​ស​ក្នុង​ចំណោម ២​លាន ៥​សែន​ដូ​ស ដែល​ជា​បរិច្ចាគ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

សូម​ជម្រាប​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​ជាង ២៣ លាន​ដូ​ស និង​ជំនួយ​ផ្នែក​សុខភាព និង​ជំនួយ​ផ្នែក​មនុស្សធម៌ ប្រមាណ​ជាង ១៥៨ លាន​ដុល្លារ ដល់​សមាជិក​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដើម្បី​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​នៅ​ឆ្នាំ ២០២២ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១​។

ជាមួយ​គ្នា​នេះ​ដែរ កាលពីដើម​ស​ប្ដា​ហ៍​នេះ អា​មេ​រិ​ក​ក៏​បាន​ប្រកាស​នឹង​ផ្ដល់​ជំនួយ​ថវិកា​៤​លាន​ដុល្លារ​អា​មេ​រិ​កមក​ឲ្យ​កម្ពុជា​ផង​ដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ជំនួយ​នេះ នឹង​ផ្ដល់​ជូន​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចសិង្ហបុរីសម្រេចបានកំណើនដល់ទៅពីរខ្ទង់ក្នុងត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងជិត១៥% នៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ ដែ…

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយដល់ពលករខ្មែរនៅប្រទេសថៃ តាមរយៈសេវាផ្ទេរប្រាក់ឥតគិតថ្លៃមកកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវការផ្ទេរប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ