អាមេរិកនឹងមិនឲ្យចិនដាក់សម្ពាធក្នុងគន្លងថ្មីលើតៃវ៉ាន់ឡើយ

អាមេរិកថា នឹងមិនឲ្យចិន «ដាក់សម្ពាធបែបគន្លងថ្មី» ទៅលើតៃវ៉ាន់ឡើយ ក្រោយចិនប្រកាសកែប្រែគោលជំហរចំពោះតៃវ៉ាន់


ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃពុធ ទី១០ សីហានេះថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យប្រទេសចិនដាក់ «សម្ពាធកម្រិតថ្មី» លើកោះតៃវ៉ាន់ដែល ដូចដែលទីក្រុងប៉េកាំងកំពុងធ្វើតាមរយៈសមយុទ្ធយោធារបស់ខ្លួននៅប៉ុន្មានថ្ងៃមកនេះនោះទេ។
អាមេរិកថា នឹងមិនឲ្យចិន «ដាក់សម្ពាធបែបគន្លងថ្មី» ទៅលើតៃវ៉ាន់ឡើយ ក្រោយចិនប្រកាសកែប្រែគោលជំហរចំពោះតៃវ៉ាន់

សម្ពាធពីសំណាក់ទីក្រុងប៉េកាំងទៅលើទីក្រុងតៃប៉ិនេះ កើតឡើងខ្លាំង បន្ទាប់ពីលោកស្រីបានទៅបំពេញទស្សនកិច្ចទៅកាន់កោះប្រជាធិបតេយ្យនេះទេ ខណៈដែលភាគីចិនវិញ នាពេលនេះ ក៏​បាន​ប្រកាសពីគោលជំហរថ្មី​របស់ខ្លួន​ចំពោះ កោះតៃវ៉ាន់ផងដែរ ដោយគេរំពឹងថា នឹងបន្ថែមសម្ពាធខ្លាំងជាងមុន​ចំពោះកោះប្រជាធិបតេយ្យមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

លោកស្រី Pelosi បានប្រាប់សន្និសីទសារព័ត៌មាន​ជាមួយ​សមាជិក​សភាប្រជាធិបតេយ្យ​បួននាក់ផ្សេង​ទៀតថា ពេលនេះ ​ប្រទេសចិនកំពុងព្យាយាមបង្កើតសម្ពាធថ្មីទៅលើកោះតៃវ៉ាន់ហើយ។

ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធ ទី១០ សីហាថា ខ្លួនបាន «បំពេញកាតព្វកិច្ច​ដោយជោគជ័យ» ជុំវិញកោះតៃវ៉ាន់ ប៉ុន្តែនឹងបន្ត​ការឃ្លាំមើលជាប្រចាំ ដែលជាសញ្ញាបង្ហាញ​ពីការបញ្ចប់​នៃការធ្វើសមយុទ្ធសង្គ្រាមជាច្រើនថ្ងៃមកនេះ ខណៈពេលដែលទីក្រុងប៉េកាំងនៅតែ​បន្តដាក់សម្ពាធលើកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាខេត្តរបស់ខ្លួននេះ។

នៅក្នុងនោះដែរ តំណាងរាស្រ្តអាមេរិកលោករ៉ាចា គ្រីស្នានមូធី (Raja Krishnamoorthi) បាននិយាយថា គណៈប្រតិភូបាន​និងកំពុង​ពិភាក្សាអំពីបញ្ហា​នៃការលក់អាវុធ ដែលមិនទាន់​បាន​សម្រេច​ទៅឱ្យ​កោះតៃវ៉ាន់ផងដែរ ក្រោយពីមើលការគំរាមគំហែងរបស់ចិន។

ហើយលោក​ Raja Krishnamoorthi ជាមួយ​លោកហ្កេហ្កូរី មីកស៍ (Gregory Meeks) ដែលប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ក៏បាននិយាយ​រួមគ្នា​ដែរថា សមាជិក​សភាអាមេរិក​កំពុងចាត់វិធានការ ដើម្បីពន្លឿនកិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យតៃវ៉ាន់​ឱ្យ​បាន​លឿន។

ជាមួយគ្នានេះដែរ​ ឯកសារផ្លូវការមួយបានបង្ហាញ​កាលពីថ្ងៃពុធ ទី១០ សីហាថា ប្រទេសចិនបានដកការសន្យា​របស់ខ្លួន ដែលថា នឹងមិនបញ្ជូនកងទ័ព ឬការគ្រប់គ្រងណាមួយ​ទៅកាន់កោះតៃវ៉ាន់ ប្រសិនបើខ្លួនកាន់កាប់កោះនេះនោះឡើយ។

គួររំលឹកថា ប្រទេសចិនបាននិយាយនៅក្នុងសៀវភៅស​ចំនួនពីរស្តី​ពីកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៣ និង ២០០០ ថាខ្លួននឹងមិន​​បញ្ជូនកងទ័ព ឬមន្ត្រីរដ្ឋបាល​ទៅតាំងមូលដ្ឋាននៅកោះតៃវ៉ាន់ទេ បន្ទាប់ពី​សម្រេចបាននូវអ្វីដែល​ទីក្រុងប៉េកាំងហៅថា «ការបង្រួបបង្រួម»កោះតៃវ៉ាន់នោះឡើយ។

ក្នុងន័យនេះចង់​ធានា​ថា ​តៃវ៉ាន់​នឹង​មាន​​ស្វ័យភាពពេញលេញ​បន្ទាប់​ពី​ក្លាយ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​ តែក្រោយការកែប្រែចុងក្រោយនេះ ​​បានសរ​បង្ហាញ​ថា វាសនារបស់កោះតៃវ៉ាន់នឹងមានភាពមិនច្បាស់លាស់ឡើយ បើសិនថ្ងៃមួយចិនដីគោកបង្រួបបង្រួមកោះតៃវ៉ាន់មែននោះ។

មែនទែនទៅ បក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច បានស្នើឱ្យតៃវ៉ាន់អាចទទួល​យកការគ្រប់គ្រងរបស់​ខ្លួន​ក្រោមគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលស្រដៀងទៅនឹងប្រព័ន្ធ​នៃទីក្រុងហុងកុងដែលគ្រប់គ្រងដោយទីក្រុងប៉េកាំង​នាពេលសព្វថ្ងៃនេះ។

ហើយវានឹងផ្តល់ស្វ័យភាពខ្លះ ដើម្បីកោះតៃវ៉ាន់គ្រប់គ្រង​តាមបែបប្រជាធិបតេយ្យ ក្នុងការរក្សា​ផ្នែកខ្លះនៃប្រព័ន្ធគ្រប់គ្រង​សង្គម និងនយោបាយ​របស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ​ យោងតាមការស្ទង់មតិនៅតៃវ៉ាន់ គណបក្សនយោបាយ​តៃវ៉ាន់​សំខាន់ៗទាំងអស់បានច្រានចោល​សំណើ «ប្រទេសមួយ ប្រព័ន្ធពីរ» ហើយវាស្ទើរតែគ្មាន​ការគាំទ្រពីសាធារណជនតៃវ៉ាន់ឡើយ។ ប៉ុន្ដែ​ ​តៃវ៉ាន់​និយាយ​ថា ​មាន​តែ​ប្រជាជន​កោះ​នេះ​ទេ ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេបាន៕




អត្ថបទបន្ទាប់


ថៃបើកទ្វារឲ្យអតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ស្នាក់នៅបណ្ដោះអាសន្ន

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ ទី១០ ខែសីហាថា ប្រទេសថៃអនុញ្ញាតឲ្យអតីតប្រធានាធិបតីស្…

១០ឆ្នាំនៃការចាប់ដៃគ្នារវាងធនាគារអេស៊ីលីដា និងធនាគារជប៉ុនSMBC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអ្វីខ្លះ?

ព័ត៌មាន
អស់រយៈពេល ១០ឆ្នាំមកហើយ ដែលធានាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ដៃគ្នាជាមួយ ធនាគារជប៉ុន SMBC ដើម្បីពង្រឹងសមត្ថភាព គុណភាព ក៏ដូចជា ពង្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ