មហិច្ឆតាអាជីវកម្មវៀតណាម

វៀតណាមមានមហិច្ឆតាបង្កើតឲ្យបាន ១,៥លានអាជីវកម្មនៅឆ្នាំ២០២៥


ប្រទេសវៀតណាមបង្ហាញពីមហិច្ឆតាក្នុងការបង្កើតអាជីវកម្មឲ្យបានដល់១លាន៣សែន ទៅ១លាន៥សែនអាជីវកម្មនៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ ហើយដើម្បីសម្រេចបានគោលដៅនេះបាន ប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ ត្រូវការជំរុញកំណើនរឹងមាំក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ នេះបើតាមការអះអាងរបស់អ្នកជំនាញ នៅក្នុងសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមមានមហិច្ឆតាបង្កើតឲ្យបាន ១,៥លានអាជីវកម្មនៅឆ្នាំ២០២៥
ដោយ

រដ្ឋាភិបាល​វៀតណាម ក៏បាន​ស្នើឲ្យ​ក្រសួងផែនការ និងការ​វិនិយោគ​ ឲ្យបង្កើត​គ្រោងការណ៍​ជាក់លាក់ ដើម្បីឈាន​ទៅសម្រេច​គោលដៅនេះ ដែលវា​ជាផ្នែកមួយ​នៃយុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យឯកជន។

គិតត្រឹមចុឆ្នាំ២០២០ វៀតណាម​មាន​អាជីវកម្ម​សរុប​ចំនួន​ជាង ៨សែន​អាជីវកម្ម ដោយមាន​កំណើន​ប្រចាំឆ្នាំ​១២ ទៅ១៤ភាគរយ ដូច្នេះ វៀតណាម​ត្រូវការ​រយៈពេល​៥ឆ្នាំ ជាមួយនឹង​ការ​ជំរុញឲ្យបាន​កំណើន​ជាមធ្យម​ជាង១០% ក្នុងមួយឆ្នាំ ដើម្បី​អាច​ឈានទៅ​សម្រេច​មហិច្ឆតា​បង្កើតអាជីវកម្ម​ឲ្យបាន​១លាន​៥សែន​អាជីវកម្ម​នេះ។

នៅក្នុងឆ្នាំ២០១៦ វៀតណាម​បាន​ដាក់គោលដៅ​បង្កើតឲ្យបាន​១លាន​អាជីវកម្ម​នៅត្រឹម​ឆ្នាំ២០២០ តែគោលដៅនេះ មិនបាន​ទទួលជោគជ័យ​នោះទេ ដោយសារតែ​ចំនួន​អាជីវកម្ម​បិទទ្វារ​មានការកើនឡើង ពិសេស​កាលពីឆ្នាំ២០២០ ដោយសារតែ​កូវីដ-១៩ រាតត្បាត។ ។ នេះបើតាម​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម។

អនុប្រធាន​សមាគម​សហគ្រាស​ខ្នាតតូច និងមធ្យម​វៀតណាម បាន​និយាយថា ដើម្បី​សម្រេចបាន​ផែនការ​ បង្កើ​អាជីវកម្ម​ឲ្យបាន​៥០ម៉ឺន ទៅ៧០ម៉ឺនអាជីវកម្ម​បន្ថមទៀត​នៅក្នុងរយៈពេល​៥ឆ្នាំខាងមុខនេះ រដ្ឋាភិបាល​ត្រូវការ​អភិវឌ្ឍ​បរិយាកាស​អាជីវកម្ម និង​នីតិវិធី​រដ្ឋបាល​ឲ្យកាន់តែងាយស្រួល​ដល់អ្នកវិនិយោគ ក៏ដូចជា​ការអាជីវកម្ម។

អ្នកជំនាញ​បាន​លើកឡើងទៀតថា វៀតណាម​ត្រូវតែកាត់បន្ថយ​បន្ទុក​ចំណាយ​ក្រៅផ្លូវការ​សម្រាប់​ការធ្វើអាជីវកម្ម​បន្ថែមទៀត​ផងដែរ។

សូមបញ្ជាក់ថា វៀតណាម​បច្ចុប្បន្ន​មាន​អាជីវកម្ម​ខ្នាតតូច​ប្រហែល​៥លាន​៤សែនអាជីវកម្ម​មិនទាន់​មានការ​ចុះបញ្ជី​នោះទេ។ សម្រាប់អាជីវកម្ម​ដែលបាន​ចុះបញ្ជី​ផ្លូវការ​នៅវៀតណាម ជាង​៨សែន​អាជីវកម្ម​នៅវៀតណាម បានចូលរួមចំណែក​ប្រហែល​១០% នៃ GDP ខណៈដែល​អាជីវកម្ម​ក្រៅផ្លូវការ​បានចូលរួមចំណែក​៣០%​នៃ GDP៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកប្រាយុទ្ធ ចាន់អូចា ថានឹងចាក់វ៉ាក់សាំងចិន Sinovac មុនគេបង្អស់ ទោះបីលើសអាយុក៏ដោយ

ព័ត៌មាន
លោកប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថាលោកនឹងយកខ្លួនឯងធ្វើជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសថៃដែលទទួលយកការចាក់វ៉ាក់សាំងកូវី…

ពលរដ្ឋកម្ពុជាចំនួន១០នាក់ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ