សេដ្ឋកិច្ចវៀតណាម​ឆ្នាំ២០២០

វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំណើនខ្ពស់បំផុតក្នុងពិភពលោកនៅឆ្នាំ២០២០


សេដ្ឋកិច្ចប្រទេសវៀតណាមនៅឆ្នាំ២០២០នេះ ដ្បិតថា មានអត្រាកំណើនទាបបំផុត មិនធ្លាប់មាននៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែ កំណើនសេដ្ឋកិច្ចវៀតណាម នៅតែស្ថិតនៅក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងពិភពលោក។ ដោយសារតែអ្វី? គឺដោយសារតែ នៅឆ្នាំ២០២០នេះ មានប្រទេសភាគច្រើន មិនត្រឹមតែមិនអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាននោះទេ តែបែរជាមានសេដ្ឋកិច្ចរួមទំហំទៅទៀត ព្រោះតែផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលមកពីវិបត្តិនៃមេរោគកូវីដ-១៩ ហើយមេរោគនេះ នៅតែកំពុងបន្ដវាយប្រហារពិភពលោកនៅឡើយ។
អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ (រូបភាព៖ ft.com)
ដោយ

កំណើន​សេដ្ឋកិច្ច ៤,៤៨% នៅត្រីមាសទី៤ ​នៅឆ្នាំ២០២០ បាន​ជួយជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់វៀតណាម​នៅឆ្នាំ២០២០ ដល់ ២,៩១%។ នេះបើតាម​ការអះអាង​របស់​​ការិយាល័យ​ស្ថិតិទូទៅ របស់វៀតណាម។

លោកស្រី ង្វៀន ធីហុង ប្រធាន​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បាន​និយាយនៅក្នុង​សន្និសីទ​កាសែត​ថា ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀតណាមនៅឆ្នាំនេះ គឺមាន​ទាបបំផុត បើគិត​ក្នុងចន្លោះ​ឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ ទោះជាបែបនេះក្ដី លោកស្រី ធីហុង គូសបញ្ជាក់ថា បើ​គិតពីផល​ប៉ះពាល់​នៃ​មេរោគរាតត្បាត​កូវីដ-១៩ នៅឆ្នាំនេះ អាចនិយាយបានថា ជា​ភាពជោគជ័យ​មួយហើយ​របស់​វៀតណាម ដែល​នៅតែរក្សាបាន​កំណើន និងស្ថិតនៅក្នុង​ចំណោម​ប្រទេស​​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​នៅក្នុង​ពិភពលោក។ 

អត្រា​កំណើនសេដ្ឋកិច្ច​​ប្រចាំឆ្នាំនេះ គឺហាក់​ត្រូវ​គ្នា​នឹង​ការព្យាករ​កាលពីមុន​របស់​ក្រសួង​ផែនការ និងការវិនិយោគ​របស់វៀតណាមដែរ។

ការិយាល័យ​ស្ថិតិ​ទូទៅវៀតណាម បាន​និយាយថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងវារីវប្បកម្ម​ បានកើនឡើង​២,៦៨% វិស័យ​កម្មន្ដសាល​ និងសំណង់​កើនឡើង​ជិត​៤% និង​វិស័យ​សេវាកម្ម​កើន ២,៣៤%។

ស្របពេល ដែល​មេរោគរាតត្បាត​កូវីដ-១៩ បង្ក​ការបំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​សង្គមនោះ ​វិស័យ​សេវាកម្ម បាន​កើនឡើង​គួរឲ្យកត់សម្គាល់ រីឯ​សេវាកម្ម​ពាណិជ្ជកម្ម និងអ្នកប្រើប្រាស់​ក៏​មានកំណើន​ដែរ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ឆ្នាំ២០២០។ ការដឹកជញ្ជូនក្នុងស្រុក​ ក៏មានការងើបឡើងវិញ ខណៈដែល​ការដឹកជញ្ជូន​អន្តរជាតិ និង​សេវា​ទេសចរណ៍ នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នៅឡើយ។

តម្លៃ​នៃការ​នាំចេញ​ នាំចូលទំនិញ របស់វៀតណាម​នៅឆ្នាំនេះ​ បានកើនឡើងជាង​៥% ដែលមាន​តម្លៃដល់ទៅប្រមាណ ៥៤៤ ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ តម្លៃ​នៃការនាំចេញ​ បានកើនឡើង​៦,៥% មាន​តម្លៃជាទឹកប្រាក់​សរុប​ជាង​២៨១ ពាន់​លាន​ដុល្លារ រីឯការនាំចូលវិញ កើនឡើង ៣,៦% មានទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ​២៦២ ពាន់លាន​ដុល្លារ។ តាមតួលេខនេះ បានធ្វើឲ្យ​វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ជាង ​១៩ពាន់លាន​ដុល្លារ ដែលជា​ចំនួន​មួយ​ខ្ពស់បំផុត ​គិត​តាំង​ពីឆ្នាំ២០១៦មក។

កាលពីដើមខែនេះ ធនាគារពិភពលោក​ក៏បាន​ចេញរបាយការណ៍​ព្យាករណ៍​​កំណើនសេដ្ឋកិច្ចវៀតណាម​ថា នឹងមាន ២,៨% ហើយវៀតណាម​ក៏នឹងក្លាយជា​ប្រទេស​ស្ថិតក្នុងចំណោម​ប្រទេស​មានសេដ្ឋកិច្ច​លូតលាស់​លឿនបំផុត នៅក្នុង​ឆ្នាំដែលមាន​ការបំផ្លិចបំផ្លាញ​ដោយកូវីដ-១៩នេះ។

ប្រទេស​វៀតណាម នឹងក្លាយជា​ប្រទេស​មួយ នៃ​ប្រទេស​ចំនួន​៣​ប៉ុណ្ណោះ នៅក្នុង​តំបន់អាស៊ី ដែលនឹង​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​នៅឆ្នាំ២០២០ ដោយ​ប្រទេស​ពីរទៀតនោះ គឺ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ តួកគី នៅក្នុងសប្ដាហ៍នេះ!

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ តាមផែនការ ប្រទេសអង់គ្លេស និងតួកគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃអង្គារ ទី២៩ ខែធ្នូនេះហើយ។ ហើយ…

ឧបនាយករដ្ឋមន្ត្រីថៃ៖ វ៉ាក់សាំង នឹងជួយឲ្យសេដ្ឋកិច្ចថៃ ស្ទុះងើបឡើងលើស ៤% នៅឆ្នាំក្រោយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានធ្វើការកែសម្រួលការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថៃ ដោយបានរំពឹងជាថ្មីថា នឹងកើនឡើងលើស ៤% នៅឆ្នាំក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ