SME វៀតណាម

វៀតណាមមាន អត្រាSME មានផែនការវិនិយោគច្រើន ដោយមិនគិតពីបញ្ហាកូវីដ-១៩


មានអត្រា៥២% នៃចំនួនសហគ្រាសធុនតូច និងមធ្យមនៅវៀតណាម មានផែនការវិនិយោគនៅក្នុងឆ្នាំនេះ ដោយមិនគិតពីបញ្ហាកូវីដ-១៩ ហើយអត្រានេះ គឺមានខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ នេះបើយោងតាមការស្ទង់មតិមួយរបស់ធនាគារ United Overseas របស់សិង្ហបុរី។
វៀតណាមរកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការការនាំចេញបង្គា នៅពាក់កណ្ដាលឆ្នាំ២០២០ ()baodautu.vn
ដោយ

តាមការ​ស្ទង់មតិ​ដដែលនេះ បាន​ឲ្យដឹងថា សម្រាប់​តំបន់​​អាស៊ីអាគ្នេយ៍​ទាំងមូល គឺមាន​អត្រា សហគ្រាស​ធុនតូច និងមធ្យម ត្រឹមតែ​៣៦% ប៉ុណ្ណោះ ដែល​មានផែនការ​វិនិយោគ​ ដោយមិនគិត​ពី​បញ្ហា​កូវីដ-១៩។ សម្រាប់​វៀតណាម គឺមាន សហគ្រាសធុនតូច និងមធ្យម ៦៣% មានផែនការ​វិនិយោគ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា, មាន ៣៧% ទៀត វិនិយោគ​នៅក្នុង​ផ្នែក​គ្រឿងយន្ដ និងរោងចក្រ ខណៈដែល ៤៩%ទៀត វិនិយោគ​នៅក្នុង​ការអភិវឌ្ឍ​ជំនាញ​របស់​បុគ្គលិក។

ការស្ទង់មតិ​នេះ បាន​ឲ្យដឹងទៀតថា មាន​សហគ្រាស​ធុនតូច និងមធ្យម នៅវៀតណាម ៤៦% បាន​ពន្យារផែនការ​វិនិយោគ ដោយសារតែ​បញ្ហាកូវីដ-១៩ ខណៈដែល​មាន​២%ទៀត បាន​ឲ្យដឹងថា គឺមិនមាន​ផែនការ​អ្វីទាំងអស់។

ការស្ទង់មតិនេះ គឺបាន​ធ្វើឡើង​លើ​សហគ្រាស​ធុនតូច និងមធ្យម​ចំនួន ១ពាន់​សហគ្រាស ក្នុង​ប្រទេស​ចំនួន ៥ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ 

មាន​៩០% នៃ​សហគ្រាស​ធុនតូច និងមធ្យម​នៅវៀតណាម បាន​រំពឹងថា ប្រាក់ចំណូល​របស់ពួកគេ​ក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ដោយសារតែ​រងផលប៉ះពាល់​ដោយសារ​កូវីដ-១៩.។

ប្រទេសវៀតណាម​មាន​កម្រិតពិន្ទុ​ខ្ពស់បំផុត ៦៨% សម្រាប់​​វិធានការណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ បន្ទាប់មក គឺប្រទេសថៃ មាន ៤៧% និងឥណ្ឌូនេស៊ី មាន ៤៥%។

តាមការ​ស្ទង់មតិ​បាន​បង្ហាញទៀតថា មាន​៥២% នៃ​សហគ្រាស​ធុនតូច និងមធ្យម​នៅវៀតណាម បាន​បង្ហាញពី​សុទិដ្ឋិនិយម​អំពី​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ-១៩ ខណៈដែល​មាន​២២% គឺ​មាន​ទុទិដ្ឋិនិយម​ ហើយ​២៦%ទៀត គឺពួកគេ​បញ្ជាក់ថា មិនទាន់​ដឹង​ប្រាកដនៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់

ព័ត៌មាន
សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃស្ថានភាពកូវីដ-១៩ មិនទាន់ថានឹងបញ្ចប់នៅពេលណានោះ ការផលិតស្បៀងអាហារប…

ខេត្តសៀមរាប និងកំពតជាមេដែកស្រូបទាញភ្ញៀវទេសចរខ្លាំងជាងគេបំផុត នៅអំឡុងពេលឈប់សម្រាក៥ថ្ងៃកន្លងទៅនេះ

ព័ត៌មាន
អំឡុងពេលថ្ងៃឈប់សម្រាក រយៈពេល ៥ថ្ងៃ កាលពីសប្តាហ៍មុននេះ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១,៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ