Advertisement
Advertisement
ផលិតផល​កសិកម្ម​នាំចេញ​វៀតណាម

វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ


ប្រទេសវៀតណាមនាំចេញអង្ករជិត ៧លានតោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩នេះ ដែលមានតម្លៃសរុបជាង ២.២០០ លានដុល្លារអាមេរិក ក៏ប៉ុន្តែ តម្លៃអង្ករ ដែលបានលក់ចេញនេះ គឺធ្លាក់ចុះរង្វង់ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ (រូបភាព៖ .vietnamnews.vn)
ដោយ
Advertisement

ប្រទេសវៀតណាម កំពុងតែជួបប្រទះ​នឹងបញ្ហា​លំបាក ក្នុងការនាំចេញ​អង្ករ ដោយសារតែ​តម្លៃអង្ករ​វៀតណាម នៅលើទីផ្សារ​អន្តរជាតិ មានការ​ធ្លាក់ចុះ ។ ចំណែកទីផ្សារ​សំខាន់ៗ ដែលធ្លាប់តែ​បញ្ជាទិញ​អង្ករវៀតណាមនោះ ចាប់ផ្តើមរួមតូចទៅៗ ដូចជាទីផ្សារចិន និងហ្វីលីពីន ជាដើម ដោយសារតែ​ពួកគេ អាចផលិតអង្ករ​បានដោយខ្លួនឯង។

ដោយឡែក ការនាំចេញ​អង្ករវៀតណាម ទៅកាន់ចិន បន្តធ្លាក់ចុះខ្លាំង ដោយសារតែ ការរឹតបន្តឹង​លើ លក្ខខណ្ឌនាំចូល និងការគ្រប់គ្រង​គុណភាព​ផលិតផល ហើយចិន ថែមទាំងបាន​ទម្លាក់ កូតានាំចូល រហូតដល់ទៅ ៩០% ឯណោះ ធៀបនឹង​ឆ្នាំ ២០១៨កន្លងទៅ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបញ្ជាក់ឲ្យដឹងថា ទីផ្សារសំខាន់ៗ​ផ្សេងទៀត​ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដេស បានកាត់បន្ថយ​ការនាំចូល​អង្ករវៀតណាម ដោយសារតែសេដ្ឋកិច្ច​សកល ដើរយឺតជាង​មុន ធ្វើឲ្យមាន​តម្រូវការទាប។

បច្ចុប្បន្ន ប្រទេសហ្វីលីពីន កាន់កាប់ចំណែក​ទីផ្សារទិញ​អង្ករវៀតណាម​ច្រើនជាងគេ​បង្អស់ រហូតដល់ទៅ ៥៩០លានដុល្លារអាមេរិក ដែលស្មើនឹង ៣៤% នៃចំណែកទីផ្សារ​សរុប។ យ៉ាងណាមិញ ប្រទេសហ្វីលីពីន មានការកំណត់​ជាក់លាក់មួយ ​ដែលបង្ក​ជាផលលំបាក មិនអាចនាំចូល​អង្ករ​របស់វៀតណាម បន្ថែមបាន។

ទោះបីជាយ៉ាងណា វៀតណាម នៅមានទីផ្សារ​សហភាពអឺរ៉ុប ជាទីផ្សារនាំចេញ​អង្ករសំខាន់​មួយទៀត ដែលរំពឹងនឹងមាន​កំណើនខ្ពស់ នាពេលខាងមុខ បន្ទាប់ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ចូលជាធរមាន ពីព្រោះ វៀតណាម នឹងទទួល​បានកូតា នាំចេញអង្ករ ៨ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយ​អត្រាពន្ធសូន្យ ប្រសើរជាង​ពេលបច្ចុប្បន្ន ដែលមានកូតា​ត្រឹមតែ ២ម៉ឺនតោន ជាមួយអត្រា​ពន្ធចន្លោះពី ៧០ដុល្លារ ដល់ ២៣០ដុល្លារអាមេរិក ក្នុងមួយតោន។

សូមរម្លឹកថា កាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាម​បាននាំចេញអង្ករជាង ៦លានតោន ដែលរក​ចំណូលបានជាង ៣ពាន់លានដុល្លារ​អាមេរិក និងមានប្រទេសចិន ជាទីផ្សារនាំចេញធំជាងគេ ដែលកាន់កាប់ ​២៤ភាគរយនៃការនាំចេញអង្ករសរុប៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុន THAI Airways ច្រានចោលព័ត៌មានថា ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ

ព័ត៌មាន
ប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃគឺ THAI Airways បានចេញមុខបកស្រាយជុំវិញ វិបត្តិក្រុមហ៊ុន ក្រោយពីមានបណ្តាញសារព័ត៌មានជាច្រើន បានច...

ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបានជាង ៩៣០ ពាន់លានដុល្លារ

ព័ត៌មាន
គិតត្រឹមត្រីមាសទី ៣ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ