វិស័យថាមពល​វៀតណាម

គម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់នៅវៀតណាម ត្រូវបានចាប់ផ្ដើមសិក្សា


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្ដើមសេចក្ដីព្រាងគម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់របស់ខ្លួន ស្របពេលដែលប្រទេសនេះ បានប្រែក្លាយខ្លួនពី អ្នកនាំចេញថាមពល មកជា អ្នកនាំចូលថាមពលវិញ ព្រោះតែតម្រូវការប្រើប្រាស់ថាមពល នៅក្នុងប្រទេស កើនឡើងលើសពីការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម ដាក់គោលដៅ ក្លាយជាប្រទេសមានការវិនិយោគ និងប្រើប្រាស់ថាមពលសូឡាខ្លាំងជាគេ (រូបភាព៖theleader.vn)
ដោយ

វាជាលើក​ដំបូង​បង្អស់ហើយ ដែលរដ្ឋាភិបាល​វៀតណាម លើកឡើង​អំពីគម្រោង​មេនៃ​វិស័យ​ថាមពល នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០២១ ដល់ ២០៣០ ដែលកាល​ពីពេល​មុន គម្រោងថាមពល គឺស្ថិត​នៅយុទ្ធសាស្រ្ត តាមវិស័យ​នីមួយៗ​តែប៉ុណ្ណោះ។

បើតាមរបាយការណ៍​ពីក្រសួង បានបង្ហាញថា ទំនោរ​នៃបរិបទ​ពិភពលោក នឹងផ្តោតទៅលើ ការជំរុញ​វិស័យ​ថាមពល​នាពេលអនាគត និងដាក់ចេញនូវ វិធានការ​ដ៏តឹងរ៉ឹង ដើម្បីដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ជាពិសេស​គឺធានា​ឲ្យបាននូវ សន្តិសុខ​ថាមពល ដូច្នេះហើយ ប្រទេស​ដែលពឹងផ្អែក​លើការនាំ​ចូល​ថាមពល ដូចជា វៀតណាម នឹងរង​ផលប៉ះពាល់​ជាមិនខាន។

អគ្គនាយករង​នៃនាយកដ្ឋាន​ប្រេង ឧស្ម័ន និងធ្យូង បានអះអាងថា ដោយសារតែ​ការចូល​រួម​យ៉ាងសកម្ម​នៅក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់​ថាមពលសកល វៀតណាម ជួបប្រទះ​ទាំងបញ្ហា​ប្រឈម និងទទួល​បាននូវ ផលប្រយោជន៍​ជាច្រើន ក្នុងការអភិវឌ្ឍ​ប្រព័ន្ធ​ថាមពល ស្របទៅតាម​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម ក៏បានគូស​បញ្ជាក់​ទៀតថា តម្រូវការ​ប្រើប្រាស់​ថាមពល​ត្រូវបាន គណនា និងប៉ាន់ប្រមាណ សម្រាប់វិស័យ​ទាំងអស់​ដែលប្រើប្រាស់​ថាមពល រាប់បញ្ចូលទាំង វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូន​ជាដើម។

គួរជម្រាបដែរថា សេចក្តីព្រាង​ប្លង់មេ​វិស័យ​ថាមពលអគ្គិសនី​វៀតណាមនេះ បានបញ្ចប់ ៥ជំពូក​ហើយ ក្នុងចំណោម ១៤ជំពូក ហើយគ្រោង​នឹងបញ្ចប់​នៅក្នុង​ខែតុលា​ខាងមុខនេះ ដើម្បីដាក់​ជូនទៅ រដ្ឋាភិបាល​វៀតណាម​ពិនិត្យ និងសម្រេច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ហាក់នៅថេរ ស្របពេលតម្លៃលើទីផ្សារសកល ហក់ឡើងវិញជាបន្តបន្ទាប់

ព័ត៌មាន
ខណៈដែលតម្លៃ ប្រេងនៅក្នុងទីផ្សារសកលកំពុងហក់ឡើងថ្លៃវិញ ជាបន្តបន្ទាប់នោះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈ ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា ហាក់នៅ…

អាស៊ាន ចាប់អារម្មណ៍អំពីការរៀបចំឲ្យមានការទទួលស្គាល់គ្នាទៅវិញទៅមក លើយានយន្ត និងសម្ភារសំណង់

ព័ត៌មាន
បណ្តាប្រទេសអាស៊ាន បានកំណត់កាលវិភាគ នៅក្នុងខែ កញ្ញានេះ ក្នុងការប្រើប្រាស់កតិកាសញ្ញា (កិច្ចព្រមព្រៀង) ទៅលើការរៀបចំក្នុងការទទួលស្គាល់គ្នាទៅវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ