ការកើនឡើងនៃការនាំចេញអង្ករ

ការកើនឡើងនៃការនាំចេញអង្កររបស់វៀតណាម ធ្វើឱ្យអ្នកផលិតនិងអ្នកនាំចេញធំៗទទួលបានប្រាក់ចំណេញយ៉ាងច្រើនក្នុងឆ្នាំ២០២១


ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករធំៗរបស់វៀតណាមបានមើលឃើញប្រាក់ចំណេញក្រោយបង់ពន្ធរួចកាលពីឆ្នាំមុនកើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ២០២០ ដោយសារការលក់ទាំងក្នុងស្រុក និងក្រៅប្រទេសរបស់វៀតណាម កាន់តែរឹងមាំជាមួយនឹងតម្លៃនាំចេញខ្ពស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus ។
Vietnam's rice exports rise

ក្រុមហ៊ុននាំចេញ​អង្ករ​វៀតណាម Loc Troi Group JSC ប្រមូល​បាន​ប្រាក់​ចំណូល​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ជាង ៤៤៣ លាន​ដុល្លារ កើនឡើង ៣៦ ភាគរយ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០ និង​ប្រាក់​ចំណេញ​ក្រោយ​បង់ពន្ធ​រួច​ជាង ១៨​លាន​ដុល្លារ កើនឡើង ១៤ ភាគរយ​។ ដោយឡែក ក្រុមហ៊ុន Vietnam National Seed Group JSC រក​ចំណូល​បាន​ជាង ៨៤​លាន​ដុល្លារ កើនឡើង ១៨​ភាគរយ និង​ប្រាក់​ចំណេញ​ក្រោយ​បង់ពន្ធ​ជិត ១០ លាន​ដុល្លារ កើនឡើង ១៦​ភាគរយ​។ 

បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម បានឱ្យ​ដឹង​ថា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ជាង ៦ លាន ២​សែន តោន មាន​តម្លៃ​សរុប​ជាង ៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១​។ ហើយ​ក្រៅ​តែ​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មានការ​កើនឡើង​ហើយ​នោះ ការ​លក់​អង្ករ​ក្នុងស្រុក​ក្នុង​ប្រទេស​វិញ​ក៏​បាន​កើនឡើង​ដូច​គ្នា​ផង​ដែរ​កាលពី​ឆ្នាំ​មុន​នេះ​។

យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បានឱ្យ​ដឹង​ថា តម្លៃ​នាំ​ចេញ​ជា​មធ្យម​របស់​អង្ករ​វៀតណាម​បាន​កើនឡើង ៥,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២០ មាន​ដល់​ជិត ៥២៧ ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ ២០២១ ។

សូម​ជម្រាប​ថា សមាគម​ស្បៀងអាហារ​វៀតណាម​បាន​ព្យាករណ៍​ថា ក្នុង​ខែមករា​ប្រទេស​វៀតណាម​ដែល​បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥​សែន​តោន​មាន​តម្លៃ ២៤៦ លាន​ដុល្លារ ហើយ​រំពឹង​ថា​នឹង​អាច​នាំ​ចេញ​អង្ករ​លើស​ពី ៦ លាន​តោន​ក្នុង​ឆ្នាំ​២០២២​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​សម្ភារៈ​កសិកម្ម ជា​ពិសេស​ជី​កសិកម្ម ក៏​នឹង​ធ្វើ​ឱ្យ​ថ្លៃដើម​កើនឡើង ក៏​នឹង​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​កសិករ​ផង​ដែរ​៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃផ្ទះថ្មីៗនៅប្រទេសចិនឡើងថ្លៃ ខណៈតម្រូវការទីក្រុងធំៗមានការកើនឡើងខ្ពស់

ព័ត៌មាន
តម្លៃផ្ទះថ្មីៗនៅប្រទេសចិនបានកើនឡើងជាលើកដំបូងចាប់គិតតាំងពីខែកញ្ញាមក នេះបើតាមទិន្នន័យផ្លូវប្រចាំខែមករា ដែលបានបង្ហាញនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ក…

យោធាមីយ៉ាន់ម៉ារិះគន់ការស្នើរបស់សមាជិកអាស៊ាន ដែលចង់ឲ្យប្រេសិតពិសេសជួបជាមួយក្រុមលោកស្រីស៊ូជី

ព័ត៌មាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ការអំពាវនាវររបស់ប្រេសិតពិសេសអាស៊ានក្នុងការចូលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនវឌ្ឍនភាពក្នុងការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ