កំណើន GDP

រដ្ឋសភាវៀតណាមកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ សម្រាប់ឆ្នាំ ២០២២


ក្រោយរងការបក់បោកដោយវិបត្តិកូវីដ១៩ ពេលនេះរដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋវៀតណាមម្នាក់ៗវិញរំពឹងនឹងកើនដល់ ៣.៩០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ពេលនេះរដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ
ដោយ

យោង​តាម​សេចក្តីសម្រេច​ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា វិស័យ​ឧស្សាហកម្ម​នឹង​មាន​ចំណែក​ប្រមាណ ២៥,៥ ទៅ ២៥,៨ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០២២ ខណៈ​អតិផរណា​នឹង​ត្រូវ​បាន​កំណត់​ត្រឹម ៤ ភាគរយ ហើយ​ផលិតភាព​ការងារ​កម្លាំង​ពលកម្ម​នឹង​កើនឡើង​ប្រហែល ៥,៥ ភាគរយ​។

ទន្ទឹម​នេះ​លោក វូ ហុង​ងា​ញ់ (Vu Hong Thanh) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​នៃ​សភា បាន​និយាយ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​រដ្ឋាភិបាល​កំពុង​រៀបចំ​កម្មវិធី​សម្រាប់​ការ​ស្តារ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​យុទ្ធសាស្ត្រ​រួម​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ហើយ​គេ​រំពឹង​ថា នឹង​ត្រូវ​ដាក់​ទៅ​រដ្ឋសភា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

រដ្ឋសភា​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ហិរញ្ញវត្ថុ និង​សារពើពន្ធ​ដែល​អាច​បត់បែន​បាន ដើម្បី​ជំរុញ​ផលិតកម្ម អាជីវកម្ម ការ​ចរាចរ​ទំនិញ ដោយ​ភ្ជាប់​ជាមួយ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម និង​តម្រូវការ ហើយ​ថែម​ទៀត​ជំរុញ​ការ​នាំ​ចេញ ការ​ប្រើប្រាស់​ក្នុងស្រុក និង​បង្កើន​ការ​វិនិយោគ​។

កំណើនសេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង ៥,៦ ភាគរយ​នៅ​ឆមាស​ទី ១​នៃ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ ៦,១ ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី ៣ ដោយសារ​រលក​ទី ៤ នៃ​ជំងឺ​កូ​វី​ដ ១៩​។ ដូចនេះ​ហើយ តាម​ការ​គណនា​ជា​រួម កំណើនសេដ្ឋកិច្ច​វៀតណាម បាន​កើនឡើង ១,៤ ភាគរយ​សម្រាប់​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម ក្រសួងផែនការ និង​វិនិយោគ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មនុស្សរាប់ម៉ឺននាក់នៅអូស្ត្រាលីចេញមកប្រឆាំងនឹងបទបញ្ជាចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាល

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយនៅអូស្ត្រាលីបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ វិច្ឆិកា មានមនុស្សរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នដើម្បីប្រឆាំងនឹ…

រដ្ឋមួយចំនួននៅអាមេរិក ប្ដឹងក្រុមហ៊ុនមេរបស់ Google ពីបទបំពានច្បាប់ប្រឆាំងសេចក្ដីទុកចិត្ត

ព័ត៌មាន
អាជ្ញាធរនៅក្នុងរដ្ឋមួយចំនួននៅអាមេរិក ដែលដឹកនាំដោយអាជ្ញាធររដ្ឋតិចសាស់ បានដាក់ពាក្យជាថ្មីប្ដឹងទៅកាន់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ