ប្រទេសលោកខាងលិច

ប្រទេសលោកខាងលិចសម្រុកបង្កើនការផលិតសព្វាវុធ ខណៈចំនួនអាវុធក្នុងឃ្លាំងស្ដុកថយចុះខ្លាំង


រដ្ឋាភិបាលនៅប្រទេសលោកខាងលិចកំពុងកៀរគរក្រុមហ៊ុនផលិតសព្វាវុធរបស់ពួកគេ ដើម្បីឲ្យបង្កើនផលិតកម្ម និងបំពេញឃ្លាំងស្ដុកអាវុធ ដែលបានថយចុះខ្លាំង ដោយសារតែការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែននៅរយៈពេល៦ខែកន្លងមកនេះ ពោលគឺចាប់តាំងពីរុស្ស៊ីបានបើកការវាយលុយឈ្លានពានមក។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសលោកខាងលិចសម្រុកបង្កើនការផលិតសព្វាវុធ ខណៈចំនួនអាវុធក្នុងឃ្លាំងស្ដុកថយចុះខ្លាំង

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)នៅសប្ដាហ៍នេះ បានប្រកាសឡើងនូវការរៀបចំកិច្ចប្រជុំមួយ ដែលជាកិច្ចប្រជុំនាយកជាន់ខ្ពស់ផ្នែកសព្វាវុធជាតិមកពីបណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផែនការរយៈពេលវែង សម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន និងការផលិតអាវុធរបស់ពួកគេឡើងវិញសម្រាប់ការស្ដុកទុកផងដែរ។

លោក ឡយ អូស្ទីនអះអាងថា មន្ត្រីជាន់ខ្ពស់ផ្នែកសព្វាវុធជាតិនៃបណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិកទាំងអស់នឹងពិភាក្សាគ្នាអំពីរបៀបដែលមូលដ្ឋានឧស្សាហកម្មការពារជាតិ អាចជួយគាំទ្រក៏ដូចជាបំពាក់អាវុធដល់កងកម្លាំងនាពេលអនាគតរបស់អ៊ុយក្រែនបានយ៉ាងល្អបំផុត ជាមួយនឹងសមត្ថភាពដែលពួកគេត្រូវការ។

បើតាមប្រធានផ្នែកទទួលបន្ទុកអាវុធរបស់មន្ទីបញ្ចកោណអាមេរិក លោក Bill LaPlante បានអះអាងថា កិច្ចប្រជុំនាយកជាន់ខ្ពស់ផ្នែកសព្វាវុធជាតិមកពីបណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិកនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ខែ កញ្ញានៅក្នុងទីក្រុងព្រុចសែល។

លោក Bill បន្ថែមថា គោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់អំពីរបៀបដែលប្រទេសទាំងនោះអាចបន្ដធ្វើការជាមួយគ្នាក្នុងការបង្កើនផលិតកម្ម សម្រាប់សមត្ថភាពសំខាន់ៗ និងដោះស្រាយបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កើនអន្តរប្រតិបត្តិការ និងលទ្ធភាពផ្លាស់ប្ដូរគ្នាជាប្រព័ន្ធ។

សូមបញ្ជាក់ថា កាលពីខែកក្កដា សហភាពអឺរ៉ុបបានប្រកាសផ្ដល់ប្រាក់ប្រហែល៥០០លានអឺរ៉ូ សម្រាប់ការចូលរួមបញ្ជាទិញអាវុធរួមគ្នានៅរយៈពេល២ឆ្នាំខាងមុខ ដើម្បីបំពេញបន្ថែមនូវសព្វាវុធទៅឲ្យអ៊ុយក្រែន។

ដោយឡែក សម្រាប់សហរដ្ឋអាមេរិកវិញ ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីចូលឈ្លានពាននៅអ៊ុយក្រែនមក ទីក្រុងវ៉ាស៊ិនតោនបានសន្យាផ្ដល់សព្វាវុធដល់ទីក្រុងកៀវ គិតជាតម្លៃទឹកប្រាក់ប្រហែលជាង១៥ពាន់លានដុល្លារអាមេរិកហើយមកទល់ពេលនេះ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីពិចារណាទិញប្រេងពីរុស្ស៊ី ចំពេលកំពុងជួបភាពវឹកវរដោយសារប្រេងឡើងថ្លៃ និងអតិផរណាកើនខ្ពស់

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងតែពិចារណាចូលរួមជាមួយប្រទេសឥណ្ឌា និងប្រទេសចិនក្នុងការទិញប្រេងពីប្រទេសរុស្ស៊ី ដើម្បីបន្ថយសម្ពាធ…

IMF គ្រោងពង្រីកលទ្ធភាពផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រទេសជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាម

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងស្វែងរកមធ្យោបាយផ្តល់មូលនិធិសង្គ្រោះបន្ទាន់ដល់ប្រទេសមួយចំនួនដែលប្រឈមមុខនឹងវិបត្តិតម្លៃស្បៀងអាហារបង្កឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ