វិធានការបិទជើងហោះហើរ-កូវីដ១៩អូមីក្រុង

WHO ណែនាំកុំឲ្យប្រទេសមួយចំនួន យកវិធានការបិទជើងហោះហើរ ជាដំណោះស្រាយឆ្លើយតបនឹងមេរោគបំប្លែងថ្មី


អង្គការសុខភាពពិភពលោក បានព្រមានប្រទេសជាច្រើន កុំឱ្យបន្ដដាក់បម្រាមហាមឃាត់ការធ្វើដំណើរ ដើម្បីឆ្លើយតបនឹងការទប់ស្កាត់កូវីដ១៩បំប្លែងថ្មី អូមីក្រុង ដោយអង្គការសុខភាពពិភពលោកអះអាងថា រដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រកំពុងកំណត់ពីប្រសិទ្ធភាពវ៉ាក់សាំងលើមេរោគបំប្លែងថ្មីហើយ ដូចនេះ កុំយកការបិទជើងហោះហើរ ជាវិធានការដើម្បីដោះស្រាយបញ្ហានេះអី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
WHO ណែនាំកុំឲ្យប្រទេសមួយចំនួន យកវិធានការបិទជើងហោះហើរ ជាដំណោះស្រាយឆ្លើយតបនឹងមេរោគបំប្លែងថ្មី
ដោយ

WHO បាន​ស្នើ​ឱ្យ​ប្រទេស​នានា​អនុវត្ត វិធីសាស្ត្រ​ដែល​មាន​ព័ត៌មាន​ជា​ភស្តុ​តាង និង​ផ្អែក​លើ​ហានិភ័យ ជាមួយនឹង​វិធានការ​ធ្វើ​ដំណើរ​ណាមួយ រួម​ទាំង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកដំណើរ​អន្តរជាតិ ខណៈ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​លើ​អ្នកដំណើរ ពិសេស​ពី​ប្រទេស​តំបន់​អាហ្វ្រិក នឹង​មិន​បញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​នេះ​ទេ​។ WHO មានការ​ព្រួយបារម្ភ​ថា រដ្ឋ​ជា​សមាជិក​មួយ​ចំនួន កំពុង​ដាក់​ចេញ​នូវ​វិធានការ​មិន​ច្បាស់លាស់ ដែល​មិន​ផ្អែក​លើ​ភស្តុ​តាង ហើយនឹង​ធ្វើ​ឱ្យ​មាន​វិសមភាព​កាន់តែ​អាក្រក់​ទៅ​ៗ​។ ខណៈ​ដែល សាកលវិទ្យាល័យ Oxford ក៏​បាន​និយាយ​ដែរ​ថា មិន​មាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា វ៉ាក់សាំង​បច្ចុប្បន្ន​នឹង​មិន​អាច​ការពារ​ពី​មេរោគ​បំប្លែង​ថ្មី​នេះ​បាន​នៅឡើយ​ទេ​។ 

អង្គការ​សុខភាព​ពិភពលោក​បាន ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ណែនាំ​ឱ្យ​មានការ​ពន្យារពេល​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ដែល​មិន​ស្រួលខ្លួន ឬ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ រួម​ទាំង​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។

សូម​ជម្រាប​ថា ប្រទេស​ជា​ច្រើន​នៅ​ជុំ​ពិភពលោក ក៏​ដូច​ជា ប្រទេស​កា​ណា​ដា នឹង​បន្ត​ហាមឃាត់​លើ​អ្នកដំណើរ​មក​ពី​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត សរុប​ចំនួន ១០ ប្រទេស ហើយ​ប្រទេស​កា​ណា​ដា​នឹង​តម្រូវ​ឱ្យ​មនុស្ស​ដែល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវអាកាស​ពី​គ្រប់​ប្រទេស ត្រូវ​តែ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើកលែងតែ​សហរដ្ឋអាមេរិក​មួយ​ប៉ុណ្ណោះ​។ ដោយឡែក សហរដ្ឋអាមេរិក ក៏​បាន​ហាមឃាត់ ពលរដ្ឋ​ខ្លួន​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ និង​បាន​ប្រកាស​ពី​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​បំប្លែង​ថ្មី​ផង​ដែរ​។

បើ​ទោះបីជា អង្គការ​សុខភាព​ពិភពលោក​ព្រមាន​កុំ​ឲ្យ​មានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​ក្ដី ប៉ុន្ដែ ប្រទេស​កាន់តែ​ច្រើន​ឡើង បាន​បន្ដ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​។ តួយ៉ាង គិត​មក​ទល់​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ យ៉ាង​ហោច​ណាស់​មាន​ប្រមាណ ៧០​ប្រទេស និង​ដែនដី​ហើយ ដែល​បាន​ដាក់​វិធានការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន CNN៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅសៀមរាបត្រូវបានពន្យារពេល ដោយសារការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់

ព័ត៌មាន
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលរៀបចំទៅដើមខែមករា ឆ្នាំ…

អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អាមេរិក-ជប៉ុននឹងមិនឈរមើលកោះតៃវ៉ាន់ត្រូវចិនវាយប្រហារនោះទេ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃពុធទី០១ធ្នូនេះបានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ