អត្ថបទក្រុមហ៊ុន

ហេតុអ្វីការរៀបចំប្រព័ន្ធស្រោចស្រព និងរចនាប្លង់ដាំដុះតាមបែបវិទ្យាសាស្ត្រ អាចជួយឲ្យការដាំដុះមានប្រសិទ្ធភាពខ្ពស់?


ក្រៅពីត្រូវមានដើមទុន បច្ចេកទេសដាំដុះថែទាំដំណាំ ការបង្កើតប្រភពទឹក និងស្រោចស្រពឲ្យ មានប្រសិទ្ធភាពខ្ពស់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជីវកម្មដាំដុះដំណាំ ទទួលបានជោគជ័យ។ ម្ចាស់ចម្ការឆ្លាតវៃ តែងតែគិតគូរពីការរចនា តម្លើងប្រព័ន្ធស្រោចស្រពពីក្រុមហ៊ុន ដែលអាចទុកចិត្តបាន ដោយទុកចិត្តលើគុណភាពទំនិញ ទុកចិត្តលើការរចនាប្លង់ប្រព័ន្ធស្រោចស្រពតាមបែបវិទ្យាសាស្ត្រ ដើម្បីគណនាតម្រូវការទឹក ដែលអាចស្រោចស្រពគ្រប់តាមតម្រូវការរបស់ដំណាំនីមួយៗ។
កសិករ កំពុងសម្អាតគល់ដំណាំ និងផ្ទៃដីចម្ការ នោក្នុងចម្ការ Baby Bird នៅក្នុងខេត្តកែប។ រូបភាព៖ ខេមបូណូមីស

ការស្រោចស្រព អាចជួយឲ្យម្ចាស់ចម្ការទទួលបានដំណាំមានសុខភាពល្អ លូតលាស់ស្មើគ្នា (Uniformity) ធន់ទ្រាំនឹងជំងឺ ទទួលបានទិន្នផលខ្ពស់ កសិផលមានគុណភាពល្អ កាត់បន្ថយការចំណាយ សន្សំសំចៃទឹក និងកម្លំាងពលកម្ម ជាពិសេសកម្លាំងពលកម្មសម្រាប់ស្រោចដំណាំ និងដាក់ជី ព្រោះថាម្ចាស់ចម្ការអាចដាក់ជីដែលរលាយក្នុងទឹក ១០០% តាមប្រព័ន្ធស្រោចស្រពដោយមិនបាច់ប្រើកម្មករដើរដាក់ជីផ្ទាល់តាមគុម្ពដំណាំនោះទេ។

តួយ៉ាង អ្នកនាង ស្រីពេញ ដែលជា​ប្រធានគ្រប់គ្រងចម្ការ Baby Bird នៅ​ក្នុង​ខេត្តកែប ការ​រៀប​ចំប្រព័ន្ធ​ស្រោចស្រពដំណាំ​ ក៏ដូចជា​ការ​រចនាប្លង់ដាំដុះតាមបែប​បច្ចេក​វិទ្យា បាននាំអត្ថប្រយោជន៍ជា​ច្រើន សម្រាប់ចម្ការ​របស់គាត់។

អ្នកនាង ស្រីពេញ ប្រធានគ្រប់គ្រងចម្ការ Baby Bird៖ «ពេលដែលយើងអត់ទាន់ប្រើ យើងជួល​កម្លាំងពលកម្ម​ច្រើននៅក្នុងការ​រែកទឹកស្រោច ។ នៅពេលដែលយើងដំឡើងប្រព័ន្ធទឹក យើងមានបុគ្គលិកយើងតែម្នាក់ ឬ ពីរនាក់ទេ គាត់បើកទឹកហើយ គាត់ដើរមើលទុយោ។ កម្លាំងរបស់យើង ​គឺយើងសន្សំសំចៃបានច្រើន ហើយទាក់ទង​នឹង​ទឹក យើង​កាត់បន្ថយ​ការ​ប្រើប្រាស់ទឹកច្រើន»​ ។​

ចម្ការដែលអ្នកនាង ​ស្រីពេញ គ្រប់គ្រងមានទំហំ ជាង ៩០ ហិចតា ហើយ​គាត់បានរៀបចំ​ប្រព័ន្ធ​ស្រោច​ស្រប់ទំនើប​តាមរយៈក្រុមហ៊ុនហ្គ៊េនស៍បានជាង ៥០ ហិចតាទៅហើយ។​ អ្នកជំនាញបានឲ្យដឹងថា ការ​រៀបចំប្រព័ន្ធស្រោចស្រព និងការ​រចនា​ប្លង់ដាំដុះ​​តាមបែប​បច្ចេក​វិទ្យា អាច​ជួយជម្រុញដល់ការ​លូតលាស់​របស់ដំណាំ ទិន្នផល និង​គុណភាព​របស់ដំណាំផងដែរ ហើយក៏​សន្សំសំចៃបានច្រើនទៀត​។ 

លោក ហេង ភារម្យ ដែលជាប្រធានក្រុមបច្ចេកទេស​ប្រព័ន្ធ​ស្រោច​ស្រពនៃក្រុមហ៊ុនហ្គ៊េនស៍ ដែលជា​ក្រុមហ៊ុនឈានមុខ​គេក្នុងការផ្គត់ផ្គង់ និងរៀបចំប្រព័ន្ធស្រោចស្រព​នៅកម្ពុជា បានថ្លែងថា ការរៀបចំប្លង់ និង​ប្រព័ន្ធ​ស្រោច​ស្រព​​ឲ្យ​បានស​មស្រប ដែលបានគណនាត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ជាពិសេស ប្រើបច្ចេកវិទ្យាពីប្រទេស ដែលមានកសិកម្មជឿនលឿន ដូចជាអ៊ីស្រាអែល អូស្ត្រាលីជាដើម នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ដំណាំ និងមានលក្ខណៈខុសគ្នាដាច់ ជាមួយការតតម្លើងប្រព័ន្ធទឹក ដែលកសិកររៀនតពីគ្នា មិនមានការគណនាប្លង់ត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ហើយជាទូទៅប្រើមិនកើត ប្រើមិនបានយូរ និងម្ចាស់ចម្ការត្រូវចំណាយច្រើនលើការថែទាំ ជួសជុល ហើយខាតពេលវេលា និង ងាប់ដំណាំជាដើម។

លោក​បានឲ្យដឹងថា ការ​រៀបចំប្រព័ន្ធស្រោចស្រពតាមបែបបច្ចេក​វិទ្យា ជួយធ្វើឲ្យ​ដំណាំ មានសុខភាពល្អ កាត់បន្ថយ​ការ​ប្រើប្រាស់ទឹក​ និងជីថ្នាំកសិកម្ម​ កាត់បន្ថយហានិភ័យ​នៃការ​កកើតជំងឺ​​ សន្សំ​សំចៃពេលវេលា និង​ប្រាក់កាស​ កាត់បន្ថយ​ស្មៅ និង​ធ្វើឲ្យ​ចម្ការ​មាន​សោភ័ណភាពថែមទៀតផង។

លោក ហេង ភារម្យ៖ «ឥឡូវនេះ បងប្អូនកសិករ​របស់យើង​មានចម្ការ​ផ្ទៃដី ធំៗ ណាស់ ។ ដូច្នេះ ប្រសិនបើនៅតែបន្តការធ្វើកសិកម្មបែបបុរាណ ការ​ស្រោច​ស្រពបែបបុរាណ ការ​ប្រើ​កម្លាំងពលកម្ម គឺខាត​ពេលវេលាច្រើន ហើយថវិកា​ក៏ខាត​ច្រើន គាត់ត្រូវចំណាយថវិកា​ច្រើន។ មួយវិញទៀត​ កម្លាំងពលកម្ម កម្លាំងពលកម្មត្រូវការ​ច្រើនណាស់» ។ 

រហូតមកទល់នឹងពេលនេះ ប្រជាកសិករ​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើងៗ ​កំពុង​ងាកទៅរក​បច្ចេកទេស​កាន់តែ​ប្រសើរ ​ក្នុងការ​ប្រកប​របរ​កសិកម្ម​របស់ខ្លួន រាប់បញ្ចូលទាំង​ការរៀបចំប្រព័ន្ធស្រោចស្រពដែលបានគណនា គូសប្លង់ដោយអ្នកជំណាញ ​តាមបែប​បច្ចេក​វិទ្យា ពិសេសងាកមកប្រើប្រាស់ផលិតផលដែលមានគុណភាព និងបច្ចេកវិទ្យាទំនើបៗ។

អ្នកនាង ស្រីពេញ កំពុង​តែទន្ទឹងរង់ចាំការ​ប្រមូលផល​លើក​ដំបូង នៅក្នុងចម្ការ​ដែលគាត់គ្រប់គ្រង ហើយក៏គ្រោងនឹងពង្រីក​ចម្ការ ក៏ដូចជាការរៀបចំប្រព័ន្ធ​ស្រោច​ស្រពបន្ថែម​ទៀត ។

អ្នកនាង ស្រីពេញ៖ «យើងកំពុងរៀបចំមើលថា តើដំណាំដែលយើង​ដាំសព្វថ្ងៃនេះ តើវានឹង​ផ្ដល់ផល​ឲ្យយើងដូចម្តេច។ ដូចករណីរាល់ថ្ងៃនេះ យើងឃើញថា ដំណាំរបស់យើង​លូតលាស់បានល្អហើយ ប្រសិនបើ​ដំណាំ​មួយហ្នឹងលូតលាស់បានល្អ ហើយទីផ្សារ​អំណោយផល​ យើង​នឹងធ្វើការ​ពង្រីកផ្ទៃដីបន្ថែមទៀត ដើម្បីដាំដុះ ហើយយើង​ក៏គ្រោងនឹង​រៀបចំប្រព័ន្ធទឹកបន្ថែមទៀតដែរ» ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន កំពុងរុញឲ្យវៀតណាមកាន់តែលំបាកក្នុងការរក្សាតុល្យភាពទំនាក់ទំនង?

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយអន្តរជាតិ បានព្រមានសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះថា ប្រទេសវៀតណាមទំនងជាជួបការលំបាកជាងមុន ក្…

ឃែស យូ អាប់ សេវាហាងបញ្ចាំស្របច្បាប់ អស់ក្ដីបារម្ភ ផ្ដល់ទំនុកចិត្ត និងផ្ដល់សុវត្ថិភាពជូនទ្រព្យរបស់លោកអ្នក

ព័ត៌មាន
វិស័យបញ្ចាំ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយហិរញ្ញវត្ថុមួយ សម្រាប់ប្រជាពលរដ្ឋ ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ