អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនា ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃ សម្រាប់គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ


ក្រុមហ៊ុន Worldbridge និង ធនាគារស្ថាបនា បានសហការគ្នាជាលើកដំបូង ដើម្បីផ្តល់ឥណទានគេហដ្ឋានឆ្លាតវៃ ដល់គម្រោង ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដែលនឹងជួយផ្តល់ប្រាក់កម្ចីពិសេស ដែលមានអត្រាការប្រាក់ប្រកួតប្រជែង រួមជាមួយនឹងកម្ចីរយៈពេលវែងផងដែរ សម្រាប់ពលរដ្ឋដែលចង់ទិញលំនៅដ្ឋាននៅក្នុងគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដ៏ធំមួយនេះ។គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារអាមេរិកមួយនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយទៀតស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ។
ក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនា ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃ សម្រាប់គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
ដោយ

លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា បានលើកឡើងថា ការសហការគ្នារវាងក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនានាពេលនេះ ជារឿងដ៏ល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទិញលំនៅឋាននៅក្នុងគម្រោង ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដែលជាគម្រោងបុរីកីឡាដំបូងគេ និងធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ និង កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើនផងដែរ។

ចំណែក លោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ បានឲ្យដឹងដែរថា ការសហការជាមួយធនាគារស្ថាបនានាពេលនេះ នឹងអាចជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុបន្ថែម សម្រាប់អ្នកដែលចង់បានលំនៅឋានដែលមានគុណភាព ប្រណីតភាព និងមានតម្លៃសមរម្យសម្រាប់ការរស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព។

សូមជម្រាបថា គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការវិនិយោគរបស់ក្រុមហ៊ុន WB Sport Village ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន WorldBridge គ្រុប ជារបស់មហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា សៀ ឫទ្ធី  ដែលមានឈ្មោះបោះសំឡេងល្បីល្បាញក្នុងការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជា។

គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារអាមេរិកមួយនេះ  នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ។ តំបន់ពាណិជ្ជកម្មដ៏ធំទំនើបមួយនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះមានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ពិសេសជាងនេះទៅទៀតនោះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងនៅចុងឆ្នាំ២០២២ខាងមុខនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ដេប៉ូ និងអ្នកម៉ៅការសំណង់ត្អូញត្អែរថា «ដែកឡើងថ្លៃខ្លាំង កំពុងប៉ះពាល់ដល់ប្រាក់ចំណូល»

ព័ត៌មាន
តម្លៃដែក និង ដែកថែបនៅកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅមួយរយៈចុងក្រោយនេះ បានហក់ឡើងថ្លៃខ្ពស់ចន្លោះពី ៧០០ដុល្លារ ទៅ ៨០០ដុ…

ចិនអនុញ្ញាតឲ្យវ៉ាក់សាំងកូវីដ-១៩ក្នុងស្រុក ៤ប្រភេទហើយ អាចនាំចេញទៅក្រៅប្រទេស

ព័ត៌មាន
ប្រទេសចិន ត្រូវបានគេដឹងថា ចាប់ផ្ដើមផ្ទុះរាលដាលមេរោគកូរ៉ូណា ឬកូវីដ-១៩ដំបូងគេ ហើយក៏ជាប្រទេសមួយ ដែលបានរលាស់ខ្លួនចាកចេញបានយ៉ាងលឿនរហ័សជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ