កូវីដ១៩នៅឥណ្ឌា

ការផលិតវ៉ាក់របស់ឥណ្ឌាកំពុងខ្វះខាត ខណៈករណីឆ្លងរីករាលដាលក្នុងស្រុកកំពុងកើនឡើង


ប្រទេសឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងកូវីដ-១៩ ធំមួយដែលគេរំពឹងថា ជាមូលដ្ឋានជំរុញការផលិតដើម្បីចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសជាច្រើនទៀតពិសេសនៅតំបន់អាស៊ី។ ប៉ុន្ដែ ថ្មីៗនេះឥណ្ឌាបែរជាប្ដូរគោលដៅរបស់ខ្លួន ដោយបានផ្អាកការផលិតវ៉ាក់សាំងដើម្បីលក់នាំចេញ និងស្ដុកទុកដើម្បីចាក់ជូនពលរដ្ឋក្នុងស្រុករបស់ខ្លួនវិញដ្បិតថា រលកឆ្លងនៅឥណ្ឌាកំពុងហក់ឡើងគួរឲ្យបារម្ភ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយ។
ដំណើរការចាក់វ៉ាក់សាំងឲ្យពលរដ្ឋឥណ្ឌា រូបភាព៖ Xinhua
ដោយ

ប្រធានបទ​វ៉ាក់សាំង​កំពុង​តែ​ក្លាយជា​ចំណុច​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​របស់​ពិភពលោក ខណៈ​ដែល​មាន​ប្រទេស​ធំ​ៗ​ជា​ច្រើន​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​មាន​តែ​វ៉ាក់សាំង​ទេ ទើប​អាច​ជា​គន្លឹះ​ក្នុង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​។ ប៉ុន្ដែ បើ​មើលទៅ​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង គឺ​ហាក់ដូចជា​នៅ​ឆ្ងាញ់​ពី​គ្នា​ខ្លាំង​ណាស់ ដូច្នេះ តម្រូវ​ឲ្យ​មានការ​ផលិតផល​វ៉ាក់សាំង​កាន់តែ​ច្រើន​ថែម​ទៀត​។ អ្វី​ដែល​ជា​បញ្ហា​នៅ​ពេល​នេះ គឺ​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ផ្គត់​ផ្គត់​វ៉ាក់សាំង និង​ប្រសិទ្ធភាព​វ៉ាក់សាំង ក៏​បាន​ក្លាយជា​ចំណោទបញ្ហា​ផង​ដែរ​។

យ៉ាងណាមិញ ចំពោះ​ស្ថានភាព​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​កំពុង​មាន​ភាព​ដុនដាប​ខ្លាំង​មែនទែន ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ ឥណ្ឌា​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​រាប់​ម៉ឺន​នាក់​។ ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រុក​វិធានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ឲ្យ​ពលរដ្ឋ​ខ្លួន​យ៉ាងណា​ក៏​នៅ​តែ​មិន​អាច​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​ដែរ​។

ឥណ្ឌា​ខំ​រត់ប្រណាំង​នឹង​ការ​រាតត្បាត​របស់​កូ​វី​ដ ដោយ​ផ្តើម​កាត់​បន្ថយ​ការ​លក់ និង​នាំ​ចេញ​វ៉ាក់សាំង​ដែល​ខ្លួន​ផលិត​ច្រើន​មែនទែន ដោយ​ងាក​យក​មក​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ក្នុងស្រុក​វិញ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វិទ្យាស្ថាន​ឥណ្ឌា​ស៉េ​រ៉ូ​ម (India's Serum Institute) ដែល​ជា​អ្នក​ទទួលខុសត្រូវ​ដ៏​ធំ​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ហរិ​ញ្ញ​វត្ថុ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​។

ឥណ្ឌា​ជួប​វិបត្តិ​ដោយសារ​តែ មានការ​រឹតត្បិត​ក្នុង​ការ​នាំ​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ច្រើន​ពេក ដោយហេតុ​ថា តម្រូវការ​ក្នុងស្រុក​មានការ​កើនឡើង​ខ្លាំង​។

នាយក​ប្រតិបត្តិ​របស់​វិ​ទ្យ​ស្ថាន ស៉េ​រ៉ូ​ម លោក Adar Poonawalla បាន​គូសបញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វិទ្យាស្ថាន​របស់​លោក​ពេល​នេះ​កំពុង​រង​សម្ពាធ​ខ្លាំង​មែនទែន ដោយហេតុ​ថា បច្ចុប្បន្ន​កំពុង​ខ្វះខាត​ថវិកា​ផលិត​ផង ស្រប​ពេល​ដែល​តម្រូវការ​ក្នុង​ប្រទេស​កំពុង​កើនឡើង​ច្រើន​ថែម​ទៀត​។ លោក​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ក្រុង​ញូ​ដេ​លី បន្ថែម​ដើម្បី​បន្ត​ចង្វាក់​ផលិតកម្ម​ទៅ​មុខ​ទៀត​បាន​។

គួរ​រំឭក​ថា រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី តាំងពី​ខែ​មុន​បាន​ផ្តើម​កាត់​បន្ថយ​ការ​នាំ​ចេញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ស៉េ​រ៉ូ​ម ស្រប​ពេល​ដដែល​ពលរដ្ឋ​ខ្លួន​ជាង ១​លាន​៣​សែន​អ្នក​កំពុង​ធ្លាក់​ក្នុង​ហានិភ័យ​នៃ​រោគ​ឆ្លង​កូ​វី​ដ​១៩​។

លោក ណា​រិ​ន ដ្រា​ម៉ូ​ឌី ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​រដ្ឋ​ឥណ្ឌា​ដូច្នេះ​ថា​៖ ពិភពលោក​កំពុង​ត្រូវការ​វ៉ាក់សាំង​ជា​ចាំបាច់ ប៉ុន្តែ​ឥណ្ឌា​កំពុង​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​នៅ​ពេល​នេះ ហើយ​ស្រប​ពេល​ដែល​ឥណ្ឌា​នៅ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​សម្រាប់​ខ្លួនឯង​ផង​ដែរ​។

សូម​បញ្ជាក់​ថា វិទ្យាស្ថាន​ស៉េ​រ៉ូ​ម​របស់​ឥណ្ឌា ត្រូវការ​ថវិកា​បន្ថែម​ប្រមាណ ៤០០​លាន​ដុល្លារ​ទៀត​សម្រាប់​បន្ត​ការ​ផលិត​វ៉ាក់សាំង ដោយ​ថវិកា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែមេសា ចំនួន​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​មាន​សរុប​ដល់​ជាង​៧៨០​លាន​ដូ​ស​ហើយ ប៉ុន្ដែ វា​នៅ​តែ​មាន​ចំនួន​តិចតួច​នៅឡើយ ពោល​គឺ​ប្រមាណ​ជាង​៥%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សក​លោក​។ ក្នុង​នោះ​អា​មេ​រិ​ក បាន​ចាក់​ច្រើន​ជាងគេ រហូត​ដល់​ទៅ​១៨៧​លាន​ដូ​ស​ហើយ បើ​គិត​ត្រឹម​ស​ប្ដា​ហ៍​មុន ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​អា​មេ​រិ​ក​ចាក់​ជាង​៣​លាន​ដូ​ស​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន LG កំពុងដាក់លក់រោងចក្រផលិតស្មាតហ្វូននៅវៀតណាម

ព័ត៌មាន
ក្រោយពីបានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារផលិតស្មាតហ្វូន ឥឡូវនេះក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងកំពុងជួបប្រឈមនឹងបញ្ហាពិបាកស្វែងរកអ្នកទិញយករោង…

ក្រោយពីរងការពិន័យដល់ទៅជិត៣ពាន់លានដុល្លារ តើក្រុមហ៊ុនមហាសេដ្ឋី Jack Ma កំពុងប្រឈមវិបត្តិអ្វីខ្លះ?

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន អាលី បាបា កាលពីថ្ងៃច័ន្ទទី១២ ខែមេសាម្សិលមិញបានឲ្យដឹងថា ខ្លួននឹងមិនរងផលប៉ះពាល់អ្វីធំដុំពីការដាក់ពិន័យជិត៣ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ