ពាណិជ្ជកម្ម

WTO កាត់ក្ដីឲ្យអាមេរិកឈ្នះចិន ជុំវិញសំណុំរឿងពាណិជ្ជកម្មបន្ទះសូឡា ខណៈចិនចាត់ទុកការសម្រេចនេះថា «ជារឿងគ្រោះថ្នាក់»


ចិនហៅសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជារឿងគ្រោះថ្នាក់ ដែលបានកាត់ក្តីឲ្យអាមេរិកឈ្នះក្នុងសំណុំរឿងបន្ទះសូឡា។ ប្រទេសចិនបានថ្កោលទោសសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក ឬ WTO ដែលបានកាត់ក្តីឲ្យសហអាមេរិកជាអ្នកឈ្នះជាប់ៗគ្នា ក្នុងសំណុំរឿងដែលចិនបានប្ដឹងអាមេរិក ថាបានរឹតត្បិតការនាំចូលផ្ទាំងបន្ទះសូឡាពីប្រទេសចិន ដែលវាផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អង្គការពាណិជ្ជកម្មពិភពលោក ឬ WTO
ដោយ

នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ តំណាង​ប្រតិភូ​ចិន​នៅ WTO បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​កាត់ក្តី​ឲ្យ​ចិន​ចាញ់ក្តី​អា​មេ​រិ​ក​ជា​បន្តបន្ទាប់ ក្នុង​សំណុំរឿង​បន្ទះ​សូ​ឡា​។ ប្រតិភូ​ចិន​រូប​នេះ បាន​អះអាង​ថា អា​មេ​រិ​កបាន​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​អន្តរជាតិ ពិសេស​ច្បាប់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ប៉ុន្តែ WTO បែរជា​សម្រេច​ឲ្យ​ចិន​ចាញ់ក្តី​ទៅ​វិញ​។ ភាគី​ចិន​បាន​ហៅ​ទ​ង្វើ​នេះ​ថា ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដំឡើងរ​នាំ​ពន្ធគយ លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ចិន ព្រមទាំង​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ផង​ដែរ ក្រោយ​មានការ​ត្អូញត្អែរ​ពី​អ្នក​ផលិត​នៅ​ក្នុងស្រុក អំពី​បញ្ហា​ទីផ្សារ និង​ការ​ប្រកួតប្រជែង​តម្លៃ​។

ក្រោយមក​ទៀត ប្រទេស​ចិន​បាន​ជំទាស់​នឹង​វិធានការ​ខាងលើ​របស់​សហរដ្ឋអាមេរិក ជា​បន្តបន្ទាប់ ដោយ​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា មិន​បាន​ទុក​ពេល និង​ជូនដំណឹង​ដល់​ភាគី​ចិន​ជា​មុន ដែល​ប្រការ​នេះ បាន​បង្ក​អន្តរាយ​ដល់​ឧស្សាហកម្ម​ផលិត​ក្នុងស្រុក​របស់​ប្រទេស​ចិន​។

យ៉ាងណាមិញ​កាលពី​ដើមខែ​នេះ ក្នុង​ចំណោម​អ្នក​កាត់សេចក្តី​ក្នុង​សំណុំរឿង​ជម្លោះ​ចិន​-​អា​មេ​រិ​ក​ទាំង​៣​រូប​មក​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​បាន​សម្រេច​កាត់សេចក្តី​ឲ្យ​អា​មេ​រិ​ក​ឈ្នះ​ការ​ប្តឹងផ្តល់​នេះ ដោយ​បាន​អះអាង​ថា ការ​កំណត់​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ចិន ដោយ​សហរដ្ឋអាមេរិក មិន​បាន​រំលោភ​លើ​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​ទេ​។

សូម​ជម្រាប​ថា មិនមែន​តែ​ផលិតផល​បន្ទះ​សូ​ឡា​មួយ​មុខ​នោះ​ទេ ដែល​អា​មេ​រិ​កបាន​ដំឡើង​ង​ថ្លៃ​ពន្ធគយ​ក្នុង​ការ​នាំ​ចូល​ពី​ទីផ្សារ​ប្រទេស​ចិន​។ ក្រៅពី​នេះ ក៏​មាន​ទំនិញ​រាប់រយ​មុខ​ផ្សេង​ទៀត ដែល​អា​មេ​រិ​កបាន​ធ្វើការ​រឹតត្បិត​ការ​នាំ​ចូល​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងដើរយឺតកម្រិតណានៅឆ្នាំ២០២១នេះ?

ព័ត៌មាន
ធនាគារពិភពលោក World Bank នៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះ បានបង្ហាញរបាយការណ៍ថ្មីមួយចុងក្រោយរបស់ខ្លួន ដោយបានបន្តទម្លាក់ការព្យាករកំណើនសេដ្ឋកិច្…

ធនាគារពិភពលោកបន្ថយការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹមតែ ១%នៅឆ្នាំ២០២១

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំ២០២១នេះ ក៏ដូចជាសេដ្ឋកិច្ចប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀតដែរ គឺមានកំណើនយឺតជាងអ្វីដែលបានរំពឹងទុកកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ