អ៊ុយក្រែន-រុស្ស៊ី

លោកហ្សេលេនស្គីប្រកាសថា នឹងយកដែនដីគ្រីមៀពីរុស្សីមកវិញ នៅពេលណាដែលខ្លួនចង់


បើទោះបីជាសង្គ្រាមកំពុងបន្ដឆេះរោលរាល និងត្រូវបាត់បង់ទឹកដីផ្នែកខ្លះទៅឲ្យរុស្ស៊ីក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយដោយប្រកាសក្ដែងៗថា អ៊ុយក្រែននឹងដណ្តើមយកឧបទ្វីបគ្រីមៀ ដែលជាដែនដីរបស់ខ្លួន ពីប្រទេសរុស្ស៊ីមកវិញ នៅពេលណាដែលខ្លួនចង់ ហើយថាទីក្រុងកៀវ នឹងមិនពិគ្រោះយោបល់ជាមួយប្រទេសផ្សេងទៀត មុនពេលដណ្ដើមកាន់កាប់តំបន់នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អ៊ុយក្រែននឹងយកដែនដីគ្រីមៀរមកវិញ!

លោក Zelenskiy បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv បន្ទាប់ពីមេដឹកនាំនៃប្រទេសធំៗ និងអង្គការអន្តរជាតិ​ជាច្រើន​បានចូលរួម ដែលភាគច្រើនតាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើង​ដោយប្រទេសអ៊ុយក្រែនក្នុង «វេទិកាឧបទ្វីបគ្រីមៀ» របស់ខ្លួន។

ក្នុងនោះ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «អ៊ុយក្រែននឹងយកគ្រីមៀមកវិញ ព្រោះវាជាទឹកដីរបស់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងសម្រេចធ្វើវា ដោយឯកឯងដោយវិធីណាមួយ នឹងមិនពិភាក្សាជាមួយប្រទេសណាជាមុននោះឡើយ»។

មែនទែនទៅ ប្រទេសស្ស៊ី​បាន​បញ្ចូលតំបន់​គ្រីមេចូលជាផ្នែកមួយនៃប្រទេសរុស្សី​​កាលពី​ឆ្នាំ ២០១៤ កន្លងទៅ មុន​នឹង​បើក​ការ​លុកលុយ​ពេញ​លេញ​មកលើអ៊ុយក្រែននៅខែ​កុម្ភៈ​ឆ្នាំ​នេះ ដោយ​ដណ្តើម​បានទីក្រុងខើសុន (Kherson) និងទីក្រុងហ្សាពូរីហ្សៀ (Zaporizhzhia) ភាគ​ខាង​ត្បូង​អ៊ុយក្រែន។

ស្របពេលសង្គ្រាមនៅតែបន្តឆាបឆេះ អ៊ុយក្រែន​បានប្រើប្រាស់សព្វាវុធដែលត្រូវបាន​ផ្តល់ដោយប្រទេសលោកខាងលិច ក្នុងការប្រយុទ្ធកាត់ផ្តាច់​ផ្លូវផ្គត់ផ្គង់ស្បៀងរបស់រុស្សី នៅភាគខាងត្បូងប្រទេស។

ហើយនៅពេលថ្មីៗនេះដែរ ក៏មានការផ្ទុះគ្រាប់មិនធ្លាប់​មានក្នុងតំបន់គ្រីមៀផងដែរ ដែលត្រូវគេមើលឃើញថា ដែនដីដែលគ្រប់គ្រងដោយរុស្សីនេះ អាចនឹងត្រូវក្លាយជា​សមភូមិថ្មី និងជាផ្ទាំងសីបរបស់កងកម្លាំងអ៊ុយក្រែនផងដែរ។

ទោះបីជាបែបនេះក្តី នៅក្នុងការអត្ថាធិប្បាយ​កាលពីថ្ងៃអង្គារនោះដែរ លោក Zelenskiy បានដោះស្រាយវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានវាយគ្រប់គ្រង​ដោយរុស្ស៊ី​នៅទីក្រុងហ្សាពូរីហ្សៀ (Zaporizhzhia) ថ្មីៗនេះថា ជាកាណ៍មួយប្រកបដោយគ្រោះថ្នាក់មែនទែន ព្រោះក្រោយពីកងទ័ពរុស្សីបាញ់ផ្លោង​ទៅលើរោងចក្រនេះ។ លោកក៏បានការអំពាវនាវឱ្យមានដំណើរបេសកកម្ម​របស់ទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិទៅកាន់កន្លែងនោះផងដែរ៕




អត្ថបទបន្ទាប់


អតីតប្រធានាធិបតីលោករ៉ាចាប៉ាកសា នឹងវិលចូលស្រុកវិញនៅពីរសប្តាហ៍ខាងមុខ

ព័ត៌មាន
អតីតប្រធានាធិបតីស្រីលង្កាស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែលកំពុងភៀសខ្លួនស្នាក់នៅប្រទេសថៃនោះ អាចនឹងត្រូវត្រលប…

ការប្រមូលផលកសិកម្មនៅចិនកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅឡើងខ្លាំង

ព័ត៌មាន
មន្ត្រីអាជ្ញាធរចិនបានព្រមានថា ការប្រមូលផលដំណាំនៅរដូវស្លឹកឈើជ្រុះនៅប្រទេសចិនក្នុងពេលខាងមុខកំពុងស្ថិតនៅក្រោម«ការគំរាមកំហែងធ្ងន់ធ្ងរ»បណ្ដាលមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ