1179 views

ប្លែក! កូន​​គោ​បៅ​ដោះ​សុនខ​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល

ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ យើងបានចុះទៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីថតវីដេអូអំពីជីវភាពពលរដ្ឋឡើងត្នោតធ្វើស្ករនៅទីនោះ។ នៅក្នុងភូមិនេះ គ្រួសារមួយបានប្រាប់រឿងចម្លែកមួយ គឺកូនគោរបស់ពួកគេបៅដោះសត្វសុនខ ដែលនៅផ្ទះជាមួយគ្នា។

រឿងរ៉ាវគឺដូច្នេះ ... 

នៅពេលកូនគោស្ថិតនៅក្នុងពោះ មេរបស់វាកើតជំងឺអុតក្ដាម ដូច្នេះ ពេលកើតវាមក ក៏គ្មានទឹកដោះឲ្យបៅ។ ម្ចាស់គោរវល់តែទៅស្រែព្រលឹមព្រលប់ជាច្រើនថ្ងៃ មិនបានចាប់អារម្មណ៍ថា មេគោគ្មានទឹកដោះនោះទេ ហើយក៏មិនបានដឹងថា កូនគោគ្មានអាហារចូលពោះសូម្បីបន្តិចបីបួនថ្ងៃ។ 

ពេលនោះ ដើរប្រទះអ្វីបឺតជញ្ជក់ហ្នឹង។ ជួបគោគ្នាវា វាក៏បឺតជញ្ជក់ដែរ តែត្រូវគោគ្នាវាធាក់ចេញ។ ប៉ុន្តែ បឺតជញ្ជក់ចំមេសុនខដែលនៅផ្ទះជាមួយគ្នា វាក៏នៅស្ងៀមរហូត។ 

ទំនាក់ទំនងជិតស្និទ្ធដូចមេនិងកូននេះបន្តដល់សព្វថ្ងៃ។ ឥឡូវនេះ កូនគោអាយុបានពីរខែហើយ ម្ចាស់របស់វាបញ្ចុកទឹកដោះសម្រាប់សត្វ និងបបរដល់វា ខណៈដែលវាបន្តបៅសត្វសុនខដដែល៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…