Advertisement
គួរ​យល់ដឹង​ពី​ហិរញ្ញ​វត្ថុ

កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារអាច​ជា​កាំបិត​មុខពីរ ខណៈ​ពលរដ្ឋ​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ?


កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ ប្រៀប​ដូច​អនុញ្ញាត​ឲ្យ​មាន​លក់​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ មិន​មាន​សាលា​បង្រៀន​បើកបរ។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប។
រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​របស់​ធនាគារ ស្ថាបនា។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ដូរ​ស្លាក​សញ្ញា​ខ្លួន​ដែល​ស្រដៀង​នឹង​ស្ថាប័ន​រដ្ឋ​ចេញ។
ដោយ

ការស្រាវជ្រាវ​ស្តីពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Standard&Poor របស់​អាមេរិក បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា​ចំនួន​១៨%​តែ​ប៉ុណ្ណោះ ដែល​មាន​ការ​យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ។

ដូច្នេះ ករណី​ភាព​សម្បូរ​បែប​នៃ​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារ គឺ​មិន​ខុស​ពី​អនុញ្ញាត​ឲ្យ​មាន​លក់​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ គ្មាន​សាលា​បង្រៀន​បើកបរ​នោះ​ទេ។ មាន​ន័យ​ថា មាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​រាប់​មិន​អស់ តែ​នៅ​ខ្វះ​សាលា​ឬ​កម្មវិធី​បង្រៀន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ។ 

អ៊ីចឹង​ហើយ ទើប​មាន​ផល​អវិជ្ជមាន​ដូច​តទៅ៖

១. ចំនួន ៦៦% នៃ​អតិថិជន​មិន​បាន​ខ្ចី​ប្រាក់​យក​ទៅ​ប្រកប​របរ​ដើម្បី​រក​ចំណូល​នោះ​ទេ (៣៩% ខ្ចី​ប្រាក់​ដើម្បី​ចំណាយ​លើ​អាហារ និង ២៧% ដើម្បី​ចំណាយ​លើ​សុខភាព)។

២. ចំនួន ៥១% នៃ​អតិថិជន​ជួប​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់។

កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ ប្រៀប​ដូច​អនុញ្ញាត​ឲ្យ​មាន​លក់​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ មិន​មាន​សាលា​បង្រៀន​បើកបរ!
— ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍

តើ​គួរ​ដោះស្រាយ​យ៉ាង​ដូចម្ដេច ? 

ដំណោះស្រាយ គឺ​ត្រូវ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​បើកបរ​មុន​ពេល​លក់​ឡាន​ឲ្យ​ជិះ ពោលគឺ៖

១. ធនាគារ​ជាតិ​គួរ​ពិចារណា​កាត់​ប្រាក់​ចំណេញ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ ៥% ដើម្បី​ធ្វើ​ជា​មូលនិធិ​បណ្តុះ​បណ្តាល​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​កម្មវិធី​កសាង​សមត្ថភាព​នានា​ទៀត។

២. គួរ​បង្កើត​កម្មវិធី​សិក្សា​ដើម្បី​បណ្តុះ​គ្រូ​បង្គោល​នៅ​តាម​ឃុំ​នីមួយៗ​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ ដែល​នឹង​យក​ទៅ​បង្រៀន​ពលរដ្ឋ​បន្ត។ កម្មវិធី​នេះ​អាច​យក​ថវិកា​ពី​ចំណុច​ទី១​ខាង​លើ​មក​ចំណាយ៕

(Source: CMA Over-indebtedness Survey 2013, EMC Economic Migration Survey 2016, Standard&Poor Lit Survey).

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ អត្ថបទ​ខាង​លើ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក ង៉ែត ជូ និង​មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់ Cambonomist.com ទេ។




អត្ថបទបន្ទាប់


ជឿទេថា សូម្បី ដូណាល់ ត្រាំ ក៏ជឿលើជោគវាសនាដែរ?

ចំណេះដឹង
តំាង​ពី​បុរាណកាល​មក សំណាង​ឬ​ក៏​ជោគ​វាសនា ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា ជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​ជំរុញ​ធ្វើ​ឲ្យ​គេ​បាន​ទទួ...

កំណាព្យ​បទ​ពាក្យ៨៖ «រៀន រៀន រៀន !​»

ចំណេះដឹង
ការរៀនសូត្រ​សំខាន់​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​គ្រប់​រូប។ គេ​ថា ទ្រព្យ​សម្បត្តិ​អាច​គេ​លួច​បាន តែ​ចំណេះ​ជាប់​ប្រាណ​មិន​អាច​អ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ