ការធ្វើចត្តាឡីស័កសម្រាប់អ្នកឆ្លងកូវីដ១៩

អង់គ្លេសគ្រោងដកចោលច្បាប់តម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកឆ្លងកូវីដ១៩


នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ថ្មីៗនេះ បានលើកឡើងអំពីផែនការ នៅសប្ដាហ៍ក្រោយនឹងលុបចោលច្បាប់ដែលតម្រូវឲ្យអ្នកឆ្លងកូវីដ១៩ត្រូវធ្វើចត្តាឡីស័ក ពោលគឺ ទោះបីជាដឹងថា មានវិជ្ជមានកូវីដ១៩ក្ដី ប៉ុន្ដែពលរដ្ឋអង់គ្លេសនៅតែអាចដើរហើរបានដោយសេរី ដូចជាដើរហាងទិញទំនិញ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងទៅធ្វើការងារជាដើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
អង់គ្លេសគ្រោងដកចោលច្បាប់តម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកឆ្លងកូវីដ១៩

ប្រទេស​អង់គ្លេស គឺជា​ប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ អាច​ដើរហើរ​បាន​ដោយ​សេរី​នៅ​ក្នុង​ប្រទេស បើ​ទោះបីជា អ្នកជំនាញ​ផ្នែក​សុខាភិបាល​ជា​ច្រើន​និយាយ​ថា នេះ​គឺជា​ហានិភ័យ​ខ្ពស់​ក៏​ដោយ​។ 

លោក​បូ​រី​ស ច​ន​សុ​ន បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កូ​វី​ដ​១៩ នឹង​មិន​រលាយ​បាត់​ពី​ភព​ផែនដី​ឆាប់​ៗ​នេះនោះ​ទេ ហើយ​អង់គ្លេស​ត្រូវការ​រៀន​រស់នៅ​ជាមួយនឹង​មេរោគ​នេះ និង​បន្ដ​ការពារ​ខ្លួនឯង​ឲ្យ​បាន​ល្អ ដោយ​មិន​មានការ​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​នោះ​ឡើយ​។ 

បច្ចុប្បន្ន ប្រជាជន​នៅ​អង់គ្លេស នៅ​មានការ​តម្រូវ​តាម​ច្បាប់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តែត្រឹម​រយៈពេល ៥​ថ្ងៃ​ប៉ុណ្ណោះ ប្រសិនបើ​មានការ​ណែនាំ​ដោយ​មន្ត្រី​សុខភាព​សាធារណៈ ហើយ​ពួក​គេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​គ្មាន​បទបញ្ជា​ជាក់លាក់​នោះ​ទេ បើ​ទោះបីជា មាន​ចេញ​រោគ​សញ្ញា ឬ​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ក៏​ដោយ​។

បច្ចុប្បន្ន មាន​ប្រជាជន​អង់គ្លេស​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ ប្រហែល​៨៥%​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូ​ស គឺ​មាន​ប្រហែល​២​ភាគ​៣ នៃ​ចំនួន​ប្រជាជន​សរុប ខណៈ​ដែល​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់​ក៏​បាន​ទទួល​ការ​ចាក់​ដូ​ស​ទី​៣​ផង​ដែរ​។ អង់គ្លេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​គិត​មក​ទល់​ពេល​នេះ​មាន​ជង ១៨​លាន​នាក់ និង​មាន​អ្នក​ស្លាប់​សរុប​ជាង ១៦​ម៉ឺន​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី​២ នៅ​អឺរ៉ុប ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រទេស​នេះ មាន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ចន្លោះ​ពី ៣ ទៅ​៥​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។ 

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ប្រទេស​ជា​ច្រើន​បាន​ចាប់ផ្ដើម​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ជា​បន្ដបន្ទាប់ លែង​មានការ​បិទ​ខ្ទប់​តឹងរ៉ឹង​ត​តទៅ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ប៉ុន្ដែ លើកលែងតែ​ប្រទេស​ចិន​ប៉ុណ្ណោះ ដែល​បច្ចុប្បន្ន កំពុង​បន្ដ​គោលនយោបាយ​គ្មាន​កូ​វី​ដ ដ៏​តឹងរ៉ឹង​របស់​ខ្លួន មិន​មានការ​លើកលែង​នោះ​ឡើយ​។ ទោះ​យ៉ាងណា ចិន​នៅ​តែ​បន្ដ​មាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ បើ​ទោះបីជា​ក្នុង​ចំនួន​តិចតួច​ជាងគេ​ក៏​ដោយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករថានឹងកើនឡើងក្នុងរង្វង់៦,៧%ឆ្នាំ២០២២ ហើយបន្ដកើនដល់ ៧%នៅឆ្នាំ២០២៣

ព័ត៌មាន
ក្រោយប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាប់ផ្ដើមដំណើរចរន្តសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប្រជាជនជាច្រើនទទួលវ៉ាក់សាំងហើយ សេដ្ឋកិច្ចពិភពលោកក៏ត្រូវប…

ម្ចាស់អាជីវកម្មទេសចរណ៍ថៃ ស្នើរដ្ឋាភិបាលលុបវិធានការទប់ស្កាត់កូវីដ១៩ទាំងអស់ ដើម្បីស្រូបទាញទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
ប្រតិបត្តិករធុរកិច្ចទេសចរណ៍ជាច្រើន ក៏ដូចជាសមាគមសណ្ឋាគារថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលបើកប្រទេសពេញលេញឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ