ប្រធានាធិបតីបារាំង

ប្រធានាធិបតីបារាំងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកបោកប្រាស់លោក ជុំវិញករណីកិច្ចព្រមព្រៀងនាវាមុជទឹក


ក្នុងអំឡុងពេលទៅចូលរួមប្រជុំ G20ថ្មីៗនេះ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសួរជុំវិញភាពរកាំរកូសរវាងបារាំង និងអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺលោក ស្កុត ម៉ូរីសុន បាននិយាយកុហកបោកប្រាស់លោក ទាក់ទងនឹងការលុបចោលកិច្ចសន្យាបង្កើតនាវាមុជទឹកជាមួយនឹងបារាំងកាលពីខែកញ្ញាកន្លងទៅ ហើយប្រធានាធិបតីបារាំង លោកម៉ាក្រុងក៏បានលើកឡើងថា ប្រទេសទាំងពីរត្រូវ ខិតខំប្រឹងប្រែងច្រើនថែមទៀត ដើម្បីស្ដារនូវទំនុកចិត្តរវាងគ្នាឡើងវិញ។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំង និង នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺលោក ស្កុត ម៉ូរីសុន
ដោយ

មេដឹកនាំ​កំពូល​ប្រទេស​បារាំង និង អូស្ត្រាលី បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ G20 នៅ​ទីក្រុង​រ៉ូ​មនា​ចុងខែ​តុលា​កន្លង​ទៅ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ពាក់មុខយក្ស​ដាក់​គ្នា នៅ​ក្រោយ​ពេល​ដែល​អូស្ត្រាលី​បាន​លុប​ចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ជាមួយនឹង​បារាំង​។

ជុំវិញ​នឹង​បញ្ហា​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​នេះ​ដែរ លោក​ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ថា លោក ស្កុ​ត​ម៉ូ​រី​សុ​ន នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយ​កុហក​បោកប្រាស់​លោក ក្នុង​រឿង​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​នេះ​។ កុហក​បោក​បញ្ជោត​នៅ​ត្រង់​ថា អូស្ត្រាលី​បាន​លុប​ចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ពី​បារាំង ប៉ុន្ដែ​បែរជា​ទៅ​ទិញ​នាវាមុជទឹក​ពី​ប្រទេស​ផ្សេង​ទៅ​វិញ ដោយ​បារាំង​សង្ស័យ​ថា កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី និង សម្ព័ន្ធមិត្ត AUKUS របស់​ខ្លួន​នេះ គឺ​ទំនងជា​ធ្វើ​នៅ​មុន​ពេល​មានការ​លុប​ចោល​កិច្ចសន្យា​ជាមួយ​បារាំង​ទៅ​ទៀត​។

យ៉ាងណា​ក៏​ដោយ​ចុះ ថ្មី​ៗ​នេះ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ​បៃ​ឌិន បាន​ចេញ​មុខ​និយាយ​ថា ការ​រៀបចំ​ឡើង​នូវ​កិច្ចព្រមព្រៀង​សម្ត​ន្ធ័​មិត្ត AUKUS គឺ​ធ្វើ​ឡើង​ក្នុង​ភាព​តក់ក្រហល់ ទោះ​យ៉ាងណា​លោក​ចូ បៃ​ឌិន ជឿជាក់​ថា បារាំង​បាន​ទទួល​ការ​ជូនដំណឹង​ពី​អូស្ត្រាលី​ពាក់ព័ន្ធ​នឹង​ការ​លុប​ចោល​កិច្ចសន្យា​រវាង​ខ្លួន និង អូស្ត្រាលី នៅ​មុន​ពេល​ដែល​កិច្ចព្រមព្រៀង សម្ត​ន្ធ័​មិត្ត AUKUS ត្រូវ​បាន​ប្រកាស​ឡើង​។

លោក​ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា លោក​មានការ​គោរព​ខ្លាំង​ចំពោះ​ប្រទេស​អូស្ត្រាលី និង ទំនាក់ទំនង​ជាមួយនឹង​ប្រជាជន​អូស្ត្រាលី ហើយ​នៅ​ពេល​ដែល​លោក​មាន​ក្ដី​គោរព​បែប​នេះ ប្រទេស​អូស្ត្រាលី ក៏​គួរតែ​មាន​ភាព​ស្មោះត្រង់ និង មាន​ឥរិយាបថ​ឲ្យ​ត្រឹមត្រូវ និង ស្រប​ទៅ​នឹង​តម្លៃ នៃ​ការ​គោរព​នេះ​ដូច​គ្នា​ដែរ​។

ក្រោយ​ពី​លោក ម៉ា​ក្រុង​បាន​និយាយ​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ា​រី​សុ​ន ក៏​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ថា លោក​មិន​បាន​កុហក​លោក​ម៉ា​ក្រុង​នោះ​ទេ ហើយ​ដូច​អ្វី​ដែល​លោក​បាន​ប្រាប់​ទៅ​កាន់ លោក​ម៉ា​ក្រុង​ពី​មុន​អ​ញ្ចឹ​ង គឺថា​នាវាមុជទឹក​សាមញ្ញ​ៗ ឬ​ធម្មតា​ៗ មិន​អាច​បំពេញតម្រូវការ​របស់​អូស្ត្រាលី​បាន​ទៀត​នោះ​ទេ ហើយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ម៉ា​រី​សុ​ន ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចាប់ផ្ដើម​ហើយ​ដែរ​។

ភាព​រកាំរកូស​រវាង​ប្រទេស​បារាំង និង​អូស្ត្រាលី បាន​ចាប់ផ្ដើម​កើនឡើង​កំ​ដៅ​ខ្លាំង តាំងពី​ពេល​ដែល​អូស្ត្រាលី​បាន​លុប​ចោល​កិច្ចព្រមព្រៀង​នាវាមុជទឹក​ជាមួយនឹង​បារាំង​តម្លៃ​ប្រមាណ ៧០​ពាន់​លាន​ដុល្លារ ហើយ​បែរជា​ទៅ​ស្រវា​បង្កើត​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ពី​ប្រទេស​សម្ព័ន្ធមិត្ត AUKUS របស់​ខ្លួន​ទៅ​វិញ ដែល​សម្ព័ន្ធ AUKUS នេះ​មាន​សមាជិក​ចូលរួម​ដូច​ជា អា​មេ​រិ​ក អង់គ្លេស និង​អូស្ត្រាលី​។ តាម​រយៈ​សម្ព័ន្ធមិត្ត AUKUS នេះ អនុញ្ញាត​ឲ្យ​ប្រទេស​អូស្ត្រាលី ទទួល​បាន​នូវ​នាវាមុជទឹក​ដ៏​ទំនើប ដែល​ប្រើប្រាស់​ថាមពល​នុយ​ក្លែ​អ៊ែ​រ​រហូត​ដល់ ៨​គ្រឿង​។ ទ​ង្វើ​របស់​អូស្ត្រាលី​បែប​នេះ ត្រូវ​បាន​បារាំង​ចាត់​ទុក​ថា ប្រៀប​ដូច​ជា គេ​យក​កំ​បិត​មក​ចាក់​ពីក្រោយ​ខ្នង​របស់​ខ្លួន​អ​ញ្ចឹ​ង​៕

សូម​ជម្រាប​ថា​ក្រុម​ប្រទេស G20 តំណាង​ឱ្យ​៨០% នៃ​ផលិតផល​សរុប​ពិភពលោក និង ៨០%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមប្រទេស G20 មានការតាំងចិត្តយ៉ាងណាខ្លះក្នុងការដោះស្រាយបញ្ហាអាកាសធាតុ?

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំង២០ ហៅកាត់ថា G20 បានសម្រេចព្រមព្រៀងគ្នាចុងក្រោយមួយថា គ្រប់ប្រទេស…

ជម្លោះកោះតៃវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសចិន និង អាមេរិកព្រមានគ្នាចំៗទៅវិញទៅមក នៅក្នុងជំនួបទ្វេភាគីខ្លីមួយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ទៅប្រទេសនៅក្នុងជំនួបកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ជំទាស់ដាច់ខាតចំពោះ សកម្មភាពនានារបស់ចិន ជាពិសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ