កូវីដ១៩ក្នុងសហគមន៍នៅកម្ពុជា

ផ្ទុះ​កូវីដ​-១៩​ក្នុង​សហគមន៍​ជា​លើក​ទី៣ ខណៈ​ព្រឹក​​នេះមាន​ករណី​ឆ្លង​ដល់​ទៅ ៣២នាក់


តាមរយៈការថ្លែងសារពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១នេះ បានឲ្យដឹងថា កម្ពុជាបានជួបប្រទះនឹងការឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើក៣ ដែលគិតដល់ព្រឹកនេះបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី។ រាជរដ្ឋាភិបាលកម្ពុជា បានហៅការរាតត្បាតកូវីដ១៩ក្នុងសហគមន៍លើកនេះថាជា «ព្រឹត្តិការណ៍២០កុម្ភៈ»។
ការថ្លែងសារពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា កន្លែងមួយចំនួន​នៅក្នុងរាជធានី​ភ្នំពេញដូចជា អគារ ក្លឹបកំសាន្ត និងអាផាតមិនមួយចំនួន ក្នុងតំបន់ ត្រូវបិទជាបណ្តោះអាសន្ន។ ក្នុងនោះផងដែរ សម្តេចតេជោ​បាន សង្កត់ធ្ងន់លើ ក្លឹបកំសាន្ត​មួយកន្លែងឈ្មោះ N8 ដែលទំនងជាកន្លែងដែលផ្តើមរីករាលដាលនៃកូវីដ១៩លើកនេះ។

ដោយហេតុថាករណីវិជ្ជមានទាំង៣២ករណីនេះ ត្រូវបានរកឃើញនៅលើជនជាតិចិនទាំងអស់  ដូចនេះ សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវឲ្យពលរដ្ឋ កុំមានការរើសអើងទៅលើជនជាតិចិន។ 

សម្រាប់ព័ត៌មានលំអិតយ៉ាងណាទៀតនោះ ក្រុមការងារ ខេមបូណូមីស នឹងធ្វើសេចក្តីរាយការណ៍បន្ថែមទៀត ជាបន្តបន្ទាប់៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េងហួត ពង្រីកការវិនិយោគលើផ្ទៃដី ២០០ហិកតាបន្ថែមទៀតនៅបឹងស្នោទោះបីជាកូវីដ-១៩កំពុងរាតត្បាត

ព័ត៌មាន
ក្រុមហ៊ុនបុរី ប៉េង ហួត ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីតៗ និងធំជាងគេនៅកម្ពុជានោះ បានពង្រីកការអភិវឌ្ឍគម្រោងរបស់ខ្លួន…

កាន់តែស្រួល! ដកប្រាក់រហ័ស​ពីម៉ាស៊ីន ATM តាមរយៈ អេស៊ីលីដា​ម៉ូបាល ដោយមិនបាច់ប្រើ​បណ្ណ (មានវីដេអូ)

ព័ត៌មាន
ឥឡូវនេះ លោកអ្នក​ជាអតិថិជន​របស់ធនាគារ អេស៊ីលីដា អាចដកប្រាក់​រហ័ស​ពី​ម៉ាស៊ីន អេធីអឹម របស់ ធនាគារ​ អេស៊ីលីដា នៅទីណា​ក៏បានដែរ ដោយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ