ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

៤ថ្ងៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៩៩ នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ បានកើនឡើងដល់ ៩៩នាក់ហើយ ខណៈដែលនៅថ្ងៃទី ខណៈដែលចំនួនអ្នកឆ្លងថ្មីប្រកាសនៅថ្ងៃទី ២៣ កុម្ភៈ មាន២៣នាក់បន្ថែមទៀត។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល។
៤ថ្ងៃ មានអ្នកឆ្លង ៩៩ នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

បើយោងតាម​របាយការណ៍​ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​គិតត្រឹម​ថ្ងៃទី ២៣ ខែកុម្ភៈ មាន​៥៩៣នាក់ ក្នុងនោះ​អ្នកជាសះស្បើយ​៤៧៥នាក់។

នៅព្រឹក​ថ្ងៃទី ២៣ ខែកុម្ភៈនេះដែរ ក្រសួង​វប្បមធ៌​ក៏បាន​ជូនដំណឹង​បិទដំណើរការ​ជាបណ្ដោះអាសន្ន​រយៈពេល ២សប្ដាហ៍ចំពោះរោងភាពយន្ដសម្ដែង​សិល្បៈ និងសារមន្ទីរ​ក្នុងរាជធានី​ភ្នំពេញ និងខេត្តកណ្ដាល។ រីឯក្រសួងអប់រំ នាថ្ងៃទី​២២ ខែកុម្ភៈ ក៏បានជូនដំណឹង​ពីការ​បិទសាលារៀនរដ្ឋ និងឯកជន​ រួមទាំងគ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែលមានទីតាំង​រាជធានីភ្នំពេញ និងខេត្ត​កណ្ដាល​ផងដែរ។

ជាមួយគ្នានោះ សម្តេច តេជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យមាន​ការបណ្ដេញចេញ​នូវជនបរទេស​ទាំងឡាយណា ដែលគេចវេះ និងមិនព្រមសហការ​ធ្វើចត្តាឡីស័ក ចេញពីកម្ពុជា​និងហាម​ប្រាម​ជននោះមិនឲ្យត្រឡប់មកកម្ពុជា​វិញនោះទេ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២១ ខេ ស៊ីមេន ចាប់ផ្ដើមផលិតស៊ីម៉ងត៍ដែលទើបអភិវឌ្ឍថ្មីជាមួយនឹងសំបកបាវថ្មី

ព័ត៌មាន
ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ …

RMA Cambodia «ប្រគល់រថយន្ត ហ្វដ ២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

ព័ត៌មាន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) កាលពីពេលថ្មីៗនេះ បានប្រគល់រថយន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ