ស្រាបៀរABCអិចស្ដ្រាស្ដ្រោត-កម្មវិធី“បុគ្គលល្អឯក”

ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដ្រោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន


ដើម្បីជម្រុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “បុគ្គលល្អឯក”។
ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដ្រោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន
ដោយ
អំពី ABC Beer Cambodia

គំនិត​ផ្ដួចផ្ដើម​ពី “​ស្រា​បៀរ​ស្តោ​ត​លេខ​1” នៃ​ប្រទេស​កម្ពុជា នឹង​អបអរសាទរ​ដល់ បុគ្គល​ល្អ​ឯក​ចំនួន ១០​រូប មក​ពី ៥​វិស័យ​ផ្សេង​ៗ​ពី​គ្នា រួម​មាន​៖ សិល្បៈ ជំនួញ ម្ហូបអាហារ កីឡា​អេ​ឡិច​ត្រូ​និ​ច និង​តន្ដ្រី ដែល​ពួក​គាត់​នឹង​ចែករំលែក​រឿងរ៉ាវ​ជីវិត​របស់​ពួក​គាត់ គម្រោង​នា​ពេល​អនាគត និង​គន្លឹះ​ក្នុង​ការ​ជោគជ័យ​នានា​។ ស្រប​ពេល​នៃ​បញ្ហា​ប្រឈម​ដោយសារ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត សង្ឃឹមថា​កម្មវិធី​នេះ​នឹង​ជួយ​ជម្រុញ និង​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឲ្យ​នៅ​តែ​មាន​ភាព​វិជ្ជមាន ព្រមទាំង​ផ្ដោតអារម្មណ៍​លើ​ការ​ស្វែងរក​ភាពល្អ​ឯក​របស់​ខ្លួន​។

បុគ្គល​ល្អ​ឯក​ទាំង ១០​រូប​នៃ​កម្មវិធី​បុគ្គល​ល្អ​ឯក​របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត នឹង​បង្ហាញ​វី​ដេ​អូ​សាច់​រឿង​ខ្លី​ៗ អំពី​ឧបសគ្គ​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ និង​វិធីសាស្ដ្រ​ដែល​ពួក​គាត់​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​ទាំង​អស់នេះ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​នានា នៅ​ក្នុង​អាជីព​របស់​ពួក​គាត់​។ ខាងក្រោម​នេះ ជា​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​រួម​មាន​៖

កញ្ញា ឆន ឌីណា - វិស័យ គំនូរ

សមិទ្ធផលដ៏ល្អឯក៖ ជាវិចិត្រករ និងជាងចម្លាក់ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃដ៏ប៉ិនប្រសព្វ និងការងារច្បាស់លាស់ លើជីវិតប្រចាំថ្ងៃ នៅក្នុងប្រទេសកម្ពុជា ស្នាដៃទាំងអស់របស់កញ្ញាត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសរួមមាន សហរដ្ឋអាមេរិច បារាំង សិង្ហបុរី និងកូឡុំប៊ីជាដើម។

កញ្ញា ឆន ឌីណា

លោក​ Peap Tarr - វិស័យគំនូរ

សមិទ្ធផលដ៏ល្អឯក៖ ជាវិចិត្រករគំនូរតាមផ្លូវ កូនកាត់កម្ពុជា និងញ៉ូវស្សេលែនមួយរូប ដែលមានតិចនិចគូរគំនូរលើជញ្ជាំងដ៏រស់រវើកខុសប្លែកពីគេ មានតែមួយគត់ ក្នុងវិស័យសិល្បៈគំនូរលើជញ្ជាំង នៅក្នុងប្រទេសកម្ពុជា។ ស្នាដៃសិល្បៈដ៏ប៉ិនប្រសព្វរបស់លោក Peap Tarr ដកស្រង់ចេញពីប្រវត្ដិសាស្រ្ដវប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ដែលអាចត្រូវបានឃើញនៅតាមទីសាធារណៈ និងទីធ្លាឯកជននានា ក្នុងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួនផ្សេងទៀត នៅជុំវិញពិភពលោក។

លោក​ Peap Tarr

កញ្ញា ថូង ធីតា - វិស័យសហគ្រិន និង អាជីវកម្ម

សមិទ្ធផលដ៏ល្អឯក ជាសហគ្រិនស្រែអំបិលវ័យក្មេងមួយរូប ដែលមានបេសកកម្មលើកកម្ពស់គុណភាព និងស្ដង់ដារឧស្សាហកម្មស្រែអំបិលក្នុងប្រទេសកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តកន្លងមក អ្នកជំនួញស្រ្ដីដែលទទួលបានពានរង្វាន់ជាច្រើនមួយរូបនេះ បាននាំយកជំនួញអំបិលនៅខេត្តកំពតរបស់កញ្ញា ទៅកាន់ទីផ្សារអន្ដរជាតិ។

លោក សុខ សុភមង្គល  - វិស័យសហគ្រិន និង អាជីវកម្ម 

សមិទ្ធផលដ៏ល្អឯក៖ លោក សុភមង្គល ជាបុគ្គលមួយរូបដែលជាប់ក្នុងតារាង បុគ្គលកំពូលអាយុក្រោម ៣០ឆ្នាំ ទាំង ៣០រូប លើគេហទំព័រ Forbes សម្រាប់តួនាទីរបស់លោក ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុនអភិវឌ្ឍវេបសាយ និងកម្មវិធីទូរស័ព្ទ Codingate។ លោកជាសហគ្រិនមួយរូបគត់ ក្នុងចំណោមសហគ្រិនដែលគាំទ្រចំពោះភាពនវានុវត្ដន៍ក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។

លោក សុខ សុភមង្គល

ចុងភៅ Chef Nak - វិស័យម្ហូបអាហារ

សមិទ្ធផលដ៏ល្អឯក៖ ជាមេចុងភៅស្រ្ដីកម្ពុជាដំបូងគេ ដែលបំណងអភិរក្សម្ហូបខ្មែរ និងនាំយករសជាតិនៃម្ហូបទាំងអស់នេះ ទៅកាន់ឆាកអន្ដរជាតិ។

ចុងភៅ Chef Nak

ចុងភៅ Chef Nara - វិស័យម្ហូបអាហារ

សមិទ្ធផលដ៏ល្អឯក៖ ជាមេចុងភៅមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាចៅក្រមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីឈ្មោះមួយ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក ណារ៉ា គឺជាប្រធានមេចុងភៅ និងអ្នកប្រឹក្សានៅក្នុងភោជនីយដ្ឋាន ដែលមានការរចនាតុបតែងដ៏ប្រណិតឈ្មោះថា Vehaa Skybar។

ចុងភៅ Chef Nara

លោក ឌីណា សីហ៍រាម - វិស័យហ្គេម

សមិទ្ធផលដ៏ល្អឯក៖ ជាបេក្ខជនកម្ពុជាដំបូងគេមួយរូប ដែលបានក្លាយជាដៃគូគេហទំព័រ Streaming ផ្លូវការ ចំពោះភាពល្បីល្បាញនៃមាតិកាលេងហ្គេម Streaming របស់លោក។

លោក ឌីណា សីហ៍រាម

លោក RavenBlaze - វិស័យហ្គេម

សមិទ្ធផលដ៏ល្អឯក៖ ជាអ្នកត្រួសត្រាយផ្លូវអ្នក vlogger ក្នុងប្រទេសកម្ពុជា ដែលមានបណ្ដាញយូធូបដ៏ល្បីល្បាញ មានឈ្មោះថា RavenBlaze99 ព្រមទាំងមានអ្នក subscribers ជាង​ ២៧៥,០០០ នាក់។

លោក RavenBlaze

លោក​ Sai - វិស័យតន្រ្ដី 

សមិទ្ធផលដ៏ល្អឯក៖ ជាតារាចម្រៀងដ៏ល្បី ជាតារាសម្ដែង និងជាសប្បុរសជនម្នាក់ ដែលជាអ្នកផ្ដួចផ្ដើមនូវយុទ្ធនាការណ៍ “Run with Sai” ក្នុងការរៃអង្គាសប្រាក់ សម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗ និងបំផុសគំនិតយុវជនកម្ពុជាជាច្រើន ឲ្យធ្វើរឿងដូចជាលោក។ 

លោក​ Sai

លោក P-Sand- វិស័យតន្រ្ដី

សមិទ្ធផលដ៏ល្អឯក៖ លោក P-sand ជាតារាចម្រៀងដែលមានទេពកោសល្យនាំមុខគេ ជាអ្នកនិពន្ធចម្រៀង និងជាអ្នកនិពន្ធភ្លេងនៃក្រុមតន្ដ្រី រ៉ុកកម្ពុជា ថែមទាំងមានទេពកោសល្យច្នៃប្រឌិត ដែលនៅពីក្រោយភាពល្បីល្បាញចំពោះស្នាដៃរបស់លោក ដូចជា បទ “ទេវតា” និងបទ “Khmer Loy9” ជាដើម។


លោក P-Sand

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានសហការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិត កម្មវិធីជជែកកម្សាន្ដ ចំនួន ៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។  កម្មវិធីនេះត្រូវបានសម្របសម្រួលដោយ កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងលោក តារា ឧសភា “Summer” ដែលរាល់ភាគនៃកម្មវិធីនេះ នឹងត្រូវបង្ហាញអំពី រឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ចាប់ពីថ្ងៃទី ០៤ ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នៅវគ្គចុងក្រោយនៃកម្មវិធី គណៈមេប្រយោគដែលមានកេរ្ដិ៍ឈ្មោះល្បីរបស់យើង រួមមានព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ, លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករក្រុមហ៊ុន Re-Edge Architecture + Design និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Media រួមទាំងតំណាងមកពី ប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន និងកាសែត Globe Media នឹងរួមគ្នាជ្រើសរើសយកបុគ្គលល្អឯកមួយរូប ក្នុងចំណោមបុគ្គលល្អឯកទាំង ១០រូប ដើម្បីទទួលបានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ដែលចំណែកពាក់កណ្តាល ពួកគេអាចបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ឬបុព្វហេតុនៃជម្រើសរបស់ពួកគេ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតលើសពីសម្ភារៈនិយមផ្សេងៗ។ ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ ទាំងអស់នេះ គឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។  យើងមានកិត្តិយសដែលទទ្ួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើននឹងត្រូវបានជម្រុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ។

សម្រាប់ព័ត៌មានបន្ថែម៖

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សូមអញ្ជើញបងប្អូនគ្រប់គ្នា ឱ្យចូលរួមជាផ្នែកមួយនៃកម្មវិធីនេះ និងចែករំលែកគំនិតរបស់ខ្លួនលើកម្មវិធី “បុគ្គលល្អឯក” ដែលមានបង្ហាញនៅលើវេទិកាបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗ របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត។

ដើម្បីទស្សនាវីដេអូសាច់រឿងខ្លីៗទាំង ១០វគ្គនេះ និងការចាក់ផ្សាយឡើងវិញនៃកម្មវិធីបុគ្គលល្អឯកនៅលើ

កញ្ចក់ទូរទស្សន៍ ភីអិនអិន សូមចូលទៅកាន់គេហទំព័រយូធូបរបស់ស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ ABC Beer Cambodia។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ បុគ្គលល្អឯក” សូមចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ https://abcbeerkh.com/ តាមដានគេហទំព័រហ្វេសបុកផ្លូវការ (www.facebook.com/ABC.ExtraStoutCambodia) និងគេហទំព័រ Instagram ផ្លូវការ៖ (@abcbeer.cambodia)។

សូមរីករាយទស្សនា Official Trailer នៃកម្មវិធីបុគ្គលល្អឯករបស់យើងតាមរយៈ៖ https://www.youtube.com/watch?v=2AfEqpPD-C8

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាឈានដល់ការចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា

ព័ត៌មាន
ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាយ័នគ្រុប រ៉ូយ៉ាល់គ្រុប និង ទូរទស្សន៍ហង្សមាសគ្រុប បានចុះកិច្ចព្រមព្រៀ…

ឥណ្ឌូនេស៊ីចាប់បាននាវាប្រេងដឹកប្រេងរត់គេចចេញពីកម្ពុជា ខណៈក្រុហ៊ុនម្ចាស់នាវាច្រានចោលការចោទប្រកាន់រឿងលួចដឹកប្រេងរត់

ព័ត៌មាន
រឿងរ៉ាវនាវាដឹកប្រេងរត់គេចពីកម្ពុជាទៅដល់ឥណ្ឌូនេស៊ី និងត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់រឹបអូសមករក្សាទុក កំពុងត្រូវបានមហាជនដាក់ការចាប់អារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ