ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដា ប្ដេជ្ញាអភិវឌ្ឍខ្លួនឲ្យក្លាយជាជម្រើសសេវាធនាគារឌីជីថលទី១ សម្រាប់អ្នកប្រើប្រាស់សេវាឌីជីថល


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានដាក់គោលដៅនឹងបន្ដខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នឌីជីថលកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគត ដោយគោលដៅចម្បងរបស់អេស៊ីលីដា គឺចង់ឲ្យអតិថិជននឹកឃើញដល់អេស៊ីលីដាមុនគេ ពេលប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចទៅនឹងភាពល្បីល្បាញ ដែលធនាគារមួយនេះ ធ្លាប់បានធ្វើឲ្យអតិថិជននឹកដល់អេស៊ីលីដា ពេលពួកគេប្រើប្រាស់សេវាឥណទាន និងដាក់ប្រាក់បញ្ញើ។
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក

ជាក់ស្តែង នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​អបអរ​ខួប​៣០​ឆ្នាំ នៃ​ការ​បង្កើត​ធនាគារ អេ​ស៊ី​លី​ដា នៅ​ខេត្តបាត់ដំបង​កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ​អេ​ស៊ី​លី​ដា បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ស្តី​ពី «​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​យុទ្ធសាស្ត្រ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» ដើម្បី​បង្កើន​ចំណេះដឹង​ឌី​ជី​ថ​ល​ដល់​នាយក​-​នាយិការ​សាខា​ធនាគារ​អេ​ស៊ី​លី​ដា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​យុទ្ធសាស្ត្រ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ថា អេ​ស៊ី​លី​ដា បាន និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ពង្រឹង និង​ពង្រីក​ទីផ្សារ​សេវា​ហិរញ្ញវត្ថុ ឲ្យ​ស្រប​តាម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។ លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី បាន​អះអាង​ថា ជា​គោលដៅ​របស់​អេ​ស៊ី​លី​ដា​ធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ឈានមុខ​គេ​លើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន​នៅ​កម្ពុជា​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការងា​កមក​ផ្តោត​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា​របស់ ធនាគារ​អេ​ស៊ី​លី​ដា មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​របស់​បុគ្គលិក​ចាស់​ៗ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​ជា​ឱកាស​សម្រាប់​បុគ្គលិក ក្នុង​ការ​ទទួល​បានការ​សិក្សា និង​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក អ៊ា​ប វិសាល នាយក​សាខា​«​គ​» អេ​ស៊ី​លី​ដា ប្រចាំ​តំបន់​មួយ​ក្នុង​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​បាន​អះអាង​ថា ក្រោយ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​អភិវឌ្ឍន៍​មុខងារ​ឌី​ជី​ថ​ល​កាន់តែ​សម្បូរ​បែប​ចំនួន​អតិថិជន​ប្រើ​សេវា​ទូទាត់​តាម​ឌី​ជី​ថ​ល​នៅ​តំបន់​នោះ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​ការងារ​ដែល​ធ្លាប់តែ​កកស្ទះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី សង្កេត​ឃើញ​ថា បច្ចុប្បន្ន អេ​ស៊ី​លី​ដា មាន​អតិថិជន​ប្រើប្រាស់​សេវា​ទូទាត់​ឌី​ជី​ថ​ល​រហូត​ដល់​៩៤% ខណៈ​អ្នក​ប្រើ​សេវា​តាម​រយៈ​ទីភ្នាក់ងារ និង​បញ្ជរ​មាន​តែ​៦% តែ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ឆ្នាំ​២០២១ មាន​ប្រមាណ ៨៥​លាន​ប្រតិបត្តិការ​កើនឡើង​៦១% ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៩០% បើ​ធៀប​នឹង​ឆ្នាំ​២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានជិត៧០លានដុល្លារ ដើម្បីជួយវិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានជិត ៧០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធ…

ចិនព្រមានអាមេរិកខ្លាំងៗឲ្យបើកនាវាចម្បាំងរបស់ខ្លួនចេញពីដែនសមុទ្រចិនខាងត្បូងជាបន្ទាន់

ព័ត៌មាន
បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងបានឈានដល់ភាពតានតឹងចុងក្រោយបង្អស់មួយ ដោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យោធាចិនបានតាមដាន និងធ្វើការព្រមានខ្លាំងៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ