អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត!


ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងខ្លាំង ដែលបានទទួល វិញ្ញាបនបត្រកម្រិតមាស (Gold Level Certification) ពីស្ថាប័ន MFR Global Rating Agencyក្នុងការការពារសុវត្ថិភាព និងទិន្នន័យអតិថិជន។
ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត!
ដោយ
អំពី Acleda Bank

សមិទ្ធផលដ៏ល្អឥតខ្ចោះនេះ បញ្ជាក់ថាធនាគារ អេស៊ីលីដា មានសុចរិតភាព និងទំនួលខុសត្រូវខ្ពស់បំផុត អនុវត្តបាន ១០០% តាមស្ដង់ដារសកលស្តីពីការគ្រប់គ្រង និងការពារសុវត្ថិភាពអតិថិជនជាចម្បង ដែលរួមបញ្ចូលគោលការណ៍សំខាន់ៗ ៨ចំណុចដូចខាងក្រោម៖

-ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការប្រើប្រាស់

-ការទប់ស្កាត់បំណុលមិនឲ្យលើសពីសមត្ថភាព

-តម្លាភាព

-ថ្លៃសេវាសមរម្យ និងមានទំនួលខុសត្រូវខ្ពស់

-យុត្តិធម៌ និងផ្តល់តម្លៃខ្ពស់ចំពោះអតិថិជន

-ការការពារបានល្អនូវឯកជនភាពទិន្នន័យអតិថិជន

-យន្តការប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា និងបណ្តឹងអតិថិជន

-អភិបាលកិច្ចល្អ និងគុណភាពនៃធនធានមនុស្ស

បន្ថែមពីនេះ ធនាគារ អេស៊ីលីដា ក៏បានទទួលនូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ រួមមាន PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 ដើម្បីធានាថា អតិថិជនទទួលបានការពារ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងផ្នែក សុវត្ថិភាពទិន្នន័យ សន្តិសុខបណ្តាញប្រព័ន្ធអ៊ីនធើណែត និងការការពារឯកជនភាព។

សមិទ្ធផលដ៏មានសារសំខាន់នេះ បង្ហាញពីបេសកកម្មរបស់យើងក្នុងការលើកស្ទួយនូវទំនុកចិត្ត តម្លាភាព និងសុខុមាលភាពអតិថិជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់។

MFR (MicroFinanza Rating) គឺជាភ្នាក់ងារវាយតម្លៃសកល ដែលផ្តល់ការវាយតម្លៃ ទិន្នន័យ និងជំនាញបច្ចេកទេស សម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។




អត្ថបទបន្ទាប់


តស់កុំឱ្យខកខានឱ្យកាសដ៏ល្អនេះឱ្យសោះ! Vietjet បញ្ចុះតម្លៃសំបុត្ររយៈពេល ១០ ថ្ងៃ៖ សន្សំសំចៃ និងកាន់តែងាយស្រួលធ្វើដំណើរជាងពេលណាៗទាំងអស់

(ភ្នំពេញ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូ…

តើកម្ពុជា គួរហៅភាគីសំខាន់ៗណាខ្លះឱ្យចុះទៅឃ្លាំមើលនៅក្នុងថ្ងៃឱសានវាទថៃ គ្រោងដេញពលរដ្ឋខ្មែរចេញពីភូមិ?

តាមការគ្រោងទុកកងទ័ពថៃ គ្រោងប្រើច្បាប់ព្រៃបណ្តេញពលរដ្ឋខ្មែរចេញទឹកដីខ្មែរនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ