អត្ថបទពាណិជ្ជកម្ម!

ជាមួយនឹងអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារក៏អាចប្រើសេវាធនាគារបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់


បច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងជីវភាពប្រជាពលរដ្ឋ ហើយក្នុងនោះ វិស័យធនាគារ កំពុងមានវឌ្ឍនភាពកាន់តែប្រសើរទាក់ទងនឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech។ អេស៊ីលីដា ជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជា កំពុងអភិវឌ្ឍ app អេស៊ីលីដាម៉ូបាលរបស់ខ្លួនកាន់តែជឿនលឿន និងទំនើបជាងមុន ដើម្បីផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញពេលវេលាសម្រាប់អ្នកប្រើប្រាស់។
ជាមួយនឹងអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារក៏អាចប្រើសេវាធនាគារបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់
ដោយ

អ្វីដែលពិសេសជាងនេះ ជាមួយនឹងការដោនឡូត app អេស៊ីលីដាម៉ូបាល ដើម្បីចុះឈ្មោះប្រើប្រាស់ លោកអ្នក​មិនចាំបាច់​ទៅធនាគារ​ដោយផ្ទាល់ ក៏អាចប្រើប្រាស់​សេវាធនាគារបាន​យ៉ាងងាយស្រួល និងសម្បូរបែប។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពកូវីដ១៩ កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ការមិនចេញពីផ្ទះនិងគោរពតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺជាជម្រើសដ៏ល្អដើម្បីការពារសុវត្ថិភាពនិងក្រុមគ្រួសារ។

លោកស្រីបានបញ្ជាក់ថា«មិនចាំបាច់ទៅធនាគារ មិនចាំបាច់ចេញពីផ្ទះក៏អាចប្រើប្រាស់សេវាធនាគារបានដែរ ដោយសារធនាគារ អេស៊ីលីដា មានមធ្យោបាយងាយៗអាចជួយឲ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ភីអិលស៊ី បានដោយមិនចាំបាច់ចាកចេញពីលំនៅឋាន ឬទៅកាន់ធនាគារ អតិថិជនអាចទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលអេប តាមរយៈ  app Store, Google Paly ឬ AppGallery មកដាក់ក្នុងទូរស័ព្ទដៃសម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ បានគ្រប់ពេលវេលា សមតាមបំណងប្រាថ្នា»។

លោកស្រីបានបន្តទៀតថាអេស៊ីលីដាម៉ូបាលអាចប្រើប្រាស់បានគ្រប់បែបយ៉ាងនិងងាយស្រួលជាទីបំផុតដូចជា ៖ ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ទូទាត់ថ្លៃទំនិញតាមរយៈស្កេនឃ្យូអរកូដ ។ល។ ជាងនេះទៀតការប្រើអេស៊ីលីដាម៉ូបាលនឹងទទួលបានការបញ្ចុះតម្លៃពីហាងទំនិញដែលជាដៃគូធនាគារ អេស៊ីលីដា និងប្រើកាន់តែច្រើន ទទួលបានលុយត្រឡប់មកវិញរហូតដល់ ៥០ដុល្លារ ទៀតផង។

ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤៤៤៤ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយរដ្ឋមន្ត្រីបញ្ជាឱ្យដកហូតដីព្រៃលិចទឹកមកវិញ និងចាត់វិធានការបន្ទាន់លើអ្នកមានអំណាច និងជនខិលខូច

ព័ត៌មាន
តាមរយៈសារជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាឱ្យដកហូតមកវិញនូវដីព្រៃលិចទឹក បឹងទន្លេសា…

ជម្លោះការទូតរុស្សី-អាមេរិក៖ អ្នកការទូតរុស្សីជិត៣០នាក់ទៀត នឹងត្រូវបណ្តេញចេញពីអាមេរិក

ព័ត៌មាន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតរុស្ស៊ី ២៧នាក់បន្ថែមទៀត និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានបណ្តេញចេញពីសហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ