អត្ថបទក្រុមហ៊ុន

ជាមួយអេស៊ីលីដាម៉ូបាល ឥឡូវនេះលោកអ្នកអាចប្រើប្រាស់បានដល់ទៅ ៤ភាសា!


អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធី app ធនាគារដែលមានអ្នកកំពុងប្រើប្រាស់លាននាក់នៅកម្ពុជា បាននិងកំពុងអភិវឌ្ឍមុខងារកាន់តែប្រសើរឡើង ដើម្បីបម្រើដល់អ្នកប្រើប្រាស់ប្រកបដោយភាពងាយស្រួល ទំនុកចិត្ត និងសុវត្ថភាពខ្ពស់។ ជាក់ស្ដែង ថ្មីៗនេះ app អេស៊ីលីដាម៉ូបាល បានបន្ថែមនូវជម្រើសជា ភាសាចិនមួយបន្ថែមទៀតសម្រាប់អ្នកប្រើបាស់ បន្ទាប់ពីភាសាខ្មែរ អង់គ្លេស និងឡាវ ដែលកំពុងមានប្រើប្រាស់ស្រាប់នោះ។
ជាមួយអេស៊ីលីដាម៉ូបាល ឥឡូវនេះលោកអ្នកអាចប្រើប្រាស់បានដល់ទៅ ៤ភាសា!

ជាមួយនឹងតម្រូវការប្រើប្រាស់កាន់តែច្រើន ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍលើវិស័យបច្ចេកវិទ្យធនាគារឌីជីថលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ អេស៊ីលីម៉ូបាល ដែលកំពុងមានអ្នកប្រើប្រាស់ជិត៣លាននាក់ បានធ្វើបច្ចុប្បន្នភាព ផ្នែកភាសានៅលើកម្មវិធីរបស់ខ្លួន គឺការបន្ថែមនូវជម្រើសភាសាចិន បន្ថែមពីលើភាសាខ្មែរ អង់គ្លេស និងឡាវ ដែលកំពុងមានប្រើប្រាស់ស្រាប់។
ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដាម៉ូបាល លោកអាចអាចធ្វើប្រតិបត្តិសេវាធនាគារបានជាច្រើន ដូចជាការទទួល-ផ្ទេរប្រាក់ បញ្ចូលកាតទូរស័ព្ទ បង់ថ្លៃទឹកថ្លៃភ្លើង ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា និងមុខាងជាច្រើនផ្សេងៗទៀតដែរ។
សូមជម្រាបថា នៅឆ្នាំ២០២២ អេស៊ីលីដាបានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិនៅទូទាំងប្រទេសបានចំនួន១២៥ទីតាំងបន្ថែមលើសាខាធនាគារទាំង២៦៤សាខា ក្នុងនោះរាជធានីភ្នំពេញមាន៥១ទីតាំង និងតាមបណ្តាខេត្ត៧៤ទីតាំង។ បន្ថែមលើនេះ អេស៊ីលីដា បានបំពាក់ម៉ាស៊ីនអេធីអឹមបានចំនួន១.១៤០គ្រឿង ម៉ាស៊ីនឆូតកាតចំនួន៤.៣៥៨គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជនសម្រាប់ធ្វើប្រតិបត្តិការផ្ទេរ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានានៅទូទាំងប្រទេស ដែលគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ ធនាគារ មានដៃគូអាជីវកម្មសរុប២៤០ពាន់កន្លែង និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន២,៦១លាននាក់៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់បន្ថែម

ព័ត៌មាន
ការយល់ដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រង់ រៀបចំទុកដាក់ ប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងរួចផ…

កម្មវិធីដ៏ធំនៅកម្ពុជា «វិថីហិរញ្ញវត្ថុ» ត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ

ព័ត៌មាន
វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងប្រកបដោយទស្សនៈ និងគោលដៅវែងឆ្ងាយ ដោយផ្តោតសំខាន់លើច្បាប់ គោលរការណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ