អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី ១៨ខែតុលាថា ក្រុមហ៊ុននេះបានអភិវឌ្ឍ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ
ដោយ

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលមានអាសយដ្ឋាន www.acledasecurities.com.kh សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ​និងសាធារណៈជន ដូចខាងក្រោម៖

-មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

-មិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

-សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

-អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា “ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី​ ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន ​និងសាធារណៈជនទូទៅ ។ តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន“ ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ទីម័រខាងកើត ចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួន២ លើការជំរុញវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ ជាមួយគ្នា

ព័ត៌មាន
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា …

គម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (FTC) នៅកម្ពុជា នឹងអនុវត្តនៅខែឧសភា ឆ្នាំក្រោយ

ព័ត៌មាន
នាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថានគ្រប់គ្រងម្ហូបអាហារកូរ៉េ ដែលបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មវិទ្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ