ថ្លៃសំបុត្រយន្តហោះពីអាមេរិកទៅអាស៊ី

ថ្លៃសំបុត្រយន្តហោះ ពីអាមេរិកទៅអាស៊ីបានកើនឡើងនៅចំពេលមានការខ្វះខាតបុគ្គលិកនិងតម្លៃកើនខ្ពស់


តម្លៃសំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិបានកើនឡើងខ្ពស់បើធៀបនឹងតម្លៃកាលពីមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ជាពិសេសជើងហោះហើររវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីតែម្ដង ហើយមូលហេតុនៃការឡើងថ្លៃនេះគឺដោយសារបញ្ហាកង្វះកម្លាំងបុគ្គលិកគួបផ្សំដោយការចំណាយកើនខ្ពស់សម្រាប់ប្រេងឥន្ធនៈផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ថ្លៃសំបុត្រយន្តហោះពីអាមេរិកទៅអាស៊ីបានកើនឡើងនៅចំពេលមានការខ្វះខាតបុគ្គលិក និងតម្លៃកើនខ្ពស់
ដោយ

ក្រុមហ៊ុនសេវាកក់ជើងហោះហើរអាមេរិក ហូបភើ (Hopper) បាននិយាយក្នុងខែនេះថា ខ្លួនសង្កេតឃើញតម្លៃសំបុត្រយន្តហោះទៅមកតាមផ្លូវហោះហើររវាងអាមេរិក-អាស៊ីជាមធ្យមថ្លៃជាង១ពាន់៤រយដុល្លារនៅក្នុងរដូវក្តៅនេះគឺកើនឡើងជិត៥៩%ពីកម្រិតនៅមុនសម័យកាលកូវីដនៅក្នុងរដូវក្តៅឆ្នាំ២០១៩ខណៈដែលតម្លៃសំបុត្ររវាងអាមេរិក និងអឺរ៉ុបត្រូវបានគេរំពឹងថាជាមធ្យមថ្លៃជាង៨០០ដុល្លារគឺកើនឡើង៧%ក្នុងរយៈពេលដូចគ្នា។
ស្ត្រីម្នាក់នៅទីក្រុងតូក្យូមានគម្រោងទៅលេងមិត្តភ័ក្តិរបស់នាងនៅទីក្រុងប៉ារីសនៅក្នុងរដូវក្ដៅឆ្នាំនេះប៉ុន្តែនាងបានសម្រេចពន្យារពេលការធ្វើដំណើរនេះវិញដោយសារសំបុត្រយន្តហោះទៅមកបានឡើងថ្លៃខ្លាំងពេករហូតដល់២៧០០ដុល្លារគួបផ្សំទាំងការអូសបន្លាយពេល២ម៉ោងថែមទៀតនៅក្នុងយន្តហោះដោយសារតែហោះគេចពីដែនអាកាសរបស់រុស្ស៊ី។
ការកាត់បន្ថយចំនួនជើងហោះហើររបស់ក្រុមហ៊ុនដឹកជញ្ជូនធំៗគឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យតម្លៃសំបុត្រឡើងថ្លៃបែបនេះ។ ក្រុមហ៊ុន លូហ្វថានសា (Lufthansa) របស់ប្រទេសអាឡឺម៉ង់បានសម្រេចកាត់បន្ថយជើងហោះហើរតាមការគ្រោងទុករបស់ខ្លួនក្នុងរដូវក្តៅនេះពី ១០% ទៅ ១៥%បើធៀបនឹងផែនការដំបូងរបស់ពួកគេ។
នាយកប្រតិបត្តិក្រុមហ៊ុន លូហ្វថានសា គឺលោក ខាស្ដេន ស្ពើ (Carsten Spohr) បានទទួលស្គាល់ថា ការកាត់បន្ថយជើងហោះហើរនេះគឺបាត់ផ្នែកមួយនៃការបំពេញតម្រូវការវិស្សមកាលរដូវក្តៅ បើកុំអីពេលនេះពួកគេ ប្រហែល ជា អាច លក់ សំបុត្រ បាន កាន់តែច្រើនជាមិនខាន។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដបានបង្កការរំខានដល់ឧស្សាហកម្មមួយនេះ។ ឥឡូវនេះស្ថាប័នអាកាសចរណ៍ស៊ីវិលជាសកលកំពុងបង្កើនការខំប្រឹងប្រែងដោះស្រាយកង្វះអ្នកបើកយន្តហោះជាសាកលតាមរយៈការដំឡើងប្រាក់បៀវត្សរ៍ និងពន្យារពេលអាយុចូលនិវត្តន៍ប៉ុន្តែឧស្សាហកម្មនេះនៅតែខ្វះអាកាសយានិក និងឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាសគ្រប់គ្រាន់ដែលធ្វើឱ្យវាពិបាកក្នុងការបន្ថែមជើងហោះហើរទៀតបាន។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីកាត់បន្ថយការហោះហើរ និងចុះចតនៅអាកាសយានដ្ឋានក្រុងញូវយ៉ក និងវ៉ាស៊ីនតោនចំនួន១០%រហូតដល់ចុងខែតុលា។ ទីភ្នាក់ងារនេះបាននិយាយនៅនិទាឃរដូវនេះថា ខ្លួនគ្រោងនឹង បណ្តុះបណ្តាលអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួន៣ពាន់នាក់បន្ថែមទៀតខណៈពេលនេះរដ្ឋបាល FAA មានបុគ្គលិកបែបនេះពាក់កណ្ដាលនៅតាមក្រុមហ៊ុនអាកាសចរណ៍ធំៗ។
ទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អឺរ៉ុប យូរ៉ូខុនត្រូល (Eurocontrol) បានប៉ាន់ប្រមាណថាអឺរ៉ុបកំពុងខ្វះអ្នកត្រួតពិនិត្យចរចារណ៍ផ្លូវអាកាសចន្លោះពី៧០០ ទៅ១០០០នាក់ខណៈដែលអាជ្ញាធរ អាកាសចរណ៍កំពុងផ្តោតលើសមត្ថភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលមានកម្រិតរបស់ពួកគេសម្រាប់ជើងហោះហើរនៅក្នុងស្រុក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាមរៀបចំយុទ្ធសាស្រ្តនាំចេញអង្ករ តែតម្លៃអង្កររំពឹងថា មិនឡើងថ្លៃលើសពី ១០០០ ដុល្លារឡើយនៅក្នុងមួយតោន

ព័ត៌មាន
ស្ថាប័នជំនាញវៀតណាមកំពុងតែរៀបចំគោលនយោបាយនិងយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីធានាស្ថិរភាពទីផ្សារអង្ករស្របពេលដែលមានការព្យាករណ៍ថា តម្លៃអង្ករសរនៅល…

កិច្ចប្រជុំកំពូលBRICS ចាប់ផ្តើមជាមួយនឹងការជជែកដេញដោលខ្លាំងលើ«ការបន្ថែមសមាជិក» ខណៈរុស្ស៊ីចេញសារផ្ចាញ់ផ្ចាលលោកខាងលិច

ព័ត៌មាន
មេដឹកនាំនៃក្រុមប្រទេសBRICC បានមកជួបជុំគ្នាអស់ហើយនៅទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអង្គារដែលការពិភាក្សាផ្តោតសំខាន់ទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ