ចិនឡើងថ្លៃសំបុត្រយន្តហោះ

ក្រុមហ៊ុនអាកាសចរណ៍ចិនឡើងថ្លៃសំបុត្រយន្តហោះក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិន នឹងចាប់ផ្តើមឡើងថ្លៃសំបុត្រហោះហើរ ពីថ្ងៃសុក្រសប្តាហ៍នេះតទៅហើយ ក្រោយមើលឃើញពីតម្លៃប្រេងឥន្ធនៈបន្តកើនឡើងឥតឈប់ឈរ។ ការដំឡើងថ្លៃសំបុត្រលើកនេះ គឺជាលើកដំបូងហើយ បើគិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ ក្រុមហ៊ុនអាកាសចរណ៍ចិន ឡើងថ្លៃសំបុត្រ
ដោយ

ការ​សម្រេច​ឲ្យ​ដំឡើង​ថ្លៃ​សំបុត្រ​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​កំពុង​ហក់​ឡើង​ដល់​តម្លៃ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ បច្ចុប្បន្ន​តម្លៃ​ប្រេង​ឆៅ​របស់​អង់គ្លេស (Brent) កើន​ដល់​ជាង​៨០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ពោល​គឺ​មានការ​កើនឡើង ២០​ដុល្លារ បើ​ធៀប​នឹង​តម្លៃ​ក្នុង​ពេល​កូ​វី​ដ​១៩​បង្ហាញ​វត្តមាន​ដំបូង​។

ការ​ដំឡើង​ថ្លៃ​សំបុត្រ​យន្ដហោះ ដោយ​គិត​បញ្ចូល​ថ្លៃ​ប្រេងឥន្ធនៈ​នេះ ក៏​ដោយសារ​តែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុងស្រុក​របស់​ចិន​ជា​ច្រើន កំពុង​ប្រឈម​នឹង​តម្រូវការ​ហោះហើរ​ក្នុងស្រុក​តិចតួច​បំផុត ដោយសារ​តែ​ប្រទេស​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​និង​កំពុង​រីក​រាលដាល ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រឹតត្បិត​ដល់​កា​រប​ម្លា​ស់​ទី​របស់​ពលរដ្ឋ​។

ក្នុង​នោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ធំ​ៗ​ចំនួន​៣​របស់​ចិន កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ថា ខ្លួន​បាន​បាត់បង់​ជើងហោះហើរ និង​ប្រាក់​ចំណូល​ប្រចាំត្រីមាស​យ៉ាងច្រើន ពោល​គឺ​ច្រើន​ជាង​កាលពី​ឆ្នាំទៅ​មិ​ញ គ្រា​ដែល​កូ​វី​ដ​១៩​លុកលុយ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​ទៅ​ទៀត​។

ក្រុមហ៊ុន​ទាំង​បី​នោះ​រួម​មាន ក្រុមហ៊ុន Air China, ក្រុមហ៊ុន China Eastern Airlines និង​ក្រុមហ៊ុន China Southern Airlines​។

យ៉ាងណា​ក៏​ដោយ​ចុះ តម្លៃ​ដែល​គេ​បាន​ដំឡើង គឺ​មិន​ច្រើន​ណាស់ណា​នោះ​ទេ ពោល​គឺ​ប្រសិនបើ​ការ​ហោះហើរ​តិច​ជាង ៨០០​គីឡូ​ម៉ែ​ត ភ្ញៀវ​ម្នាក់​ត្រូវ​ថែម​ប្រាក់​១០​យ័ន ឬ​ស្មើនឹង​ប្រមាណ​ជាង ១​ដុល្លារ​៥០​សេន ប៉ុណ្ណោះ រីឯ​ការ​ហោះហើរ​មាន​ចំងាយ​លើស ៨០០​គីឡូ​ម៉ែ​ត នឹង​ត្រូវ​ថែម​ប្រាក់​ចាប់ពី ២០​យ័ន ឬ​ស្មើនឹង​ជាង ៣​ដុល្លារ​។ 

សូម​បញ្ជាក់​ថា កាលពី​ពីរ​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន ក៏​ធ្លាប់​បាន​ដំឡើង​ថ្លៃ​ជើងហោះហើរ ដោយ​គិត​បញ្ចូល​ថ្លៃ​ប្រេងឥន្ធនៈ​ផង​ដែរ ប៉ុន្តែ​ពេល​នោះ ក្រុមហ៊ុន ដំឡើង​តែ​ថ្លៃ​ជើងហោះហើរ​ក្នុងស្រុក​ប៉ុណ្ណោះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសចរណ៍អាស៊ីផ្ដើមបើកឡើងវិញបណ្ដើរៗ ចំពេលដែលចិនជាទីផ្សារទេសចរធំរបស់ពិភពលោកកំពុងស្ថិតក្រោមវិធានការដ៏តឹងរឹង

ព័ត៌មាន
នៅក្នុងខែវិច្ឆិកានេះ បណ្ដាប្រទសជាច្រើននៅតំបន់អាស៊ីចាប់ផ្ដើមបើកប្រតិបត្តិការទេសចរណ៍ទទួលអ្នកដំណើរបរទេសពីជុំវិញពិភពលោកជាបណ្ដើរៗហើយ។ ទោះយ៉…

២ថ្ងៃដំបូង ថៃទទួលបានភ្ញៀវ ៤.៥០០ នាក់ ក្នុងនោះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦នាក់

ព័ត៌មាន
ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញ ថៃទទួលបានភ្ញៀវទេសចរជាង ៤.៥០០ នាក់ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ក៏មានរកឃើញអ្នកវិជ្ជម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ