បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ត្រឹម ១ថ្ងៃប៉ុណ្ណោះ អេ អឹម ខេ អាចអនុម័តកម្ចីដល់ម្ចាស់អាជីវកម្មអនឡាញបាន


អាជីវកម្មតាមប្រព័ន្ធអនឡាញ ពិតជាមានការរីកដុះដាលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាជីវកម្មនេះទទួលប្រាក់ចំណេញច្រើន ព្រោះយើងមិនចាំបាច់ត្រូវចំណាយទៅលើការជួលហាង និងបុគ្គលិកច្រើននោះទេ។ ប្រសិនបើអ្នកជាអាជីវករ ដែលប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ ហើយត្រូវការទុនបង្វិលបន្ទាន់ លោកអ្នកអាចទាក់ទងខ្ចីបានតាមប្រព័ន្ធអនឡាញពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានយ៉ាងងាយស្រួល រហូតដល់ ១០០០ដុល្លារ ដែលរយៈពេលអនុម័តកម្ចីគឺត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនបំពេញឯកសារបានត្រឹមត្រូវ។
ត្រឹម ១ថ្ងៃប៉ុណ្ណោះ អេ អឹម ខេ អាចអនុម័តកម្ចីដល់ម្ចាស់អាជីវកម្មអនឡាញបាន
ដោយ

កម្ចីឌីជីថល គឺជាម្ចីអនឡាញដែលរហ័ស ងាយស្រួល ប្រកបដោយស្តង់ដារ និង សុវត្ថិភាពរបស់ អេ អឹម ខេ ដែលអតិថិជនទាំងអស់ អាចដាក់សំណើរកម្ចីបានភ្លាមៗ គ្រប់ពេលវេលា និងទីកន្លែង ជាមួយនឹងអត្រាការប្រាក់សមរម្យ ដោយគ្រាន់តែឆាតមកកាន់ http://m.me/amkdigital ឬ គ្រាន់តែឆាតចូលទៅក្នុងផេក AMK Digital មិនចំាបាច់មកការិយាល័យផ្ទាល់នោះទេ។ 

សម្រាប់ការស្នើសុំកម្ចីតាមរយៈ AMK Digital អាចបានរហូតដល់ ៥០០០ដុល្លារ តែអ្វីដែលកាន់តែពិសេសនោះ សម្រាប់ការស្នើសុំកម្ចីទឹកប្រាក់ត្រឹម១០០០ដុល្លារ លោកអ្នកមិនចំាបាច់មានទ្រព្យ ឬអ្នកធានានោះទេ ហើយនៅផ្ទះជួលក៏អាចខ្ចីបានដែរ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារងាយៗមួយចំនួនដូចជា៖

  1. អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ។ 
  2. កាតសម្គាល់កាងារ ឬ កិច្ចសន្យាការងារ។ 
  3. លិខិតបញ្ជាក់ប្រាក់ខែ ឬ របាយការណ៍០៣ខែចុងក្រោយ ឬរបាយការណ៍ ០១ខែចុងក្រោយ។ 

សម្គាល់៖ មិនតម្រូវរបាយការណ៍ប្រាក់ខែសម្រាប់កម្មកររោងចក្រ។

រីឯវិធីសាស្ដ្របង់សងកម្ចីត្រលប់មកវិញ ក៏ងាយស្រួលផងដែរ ដោយលោកអ្នកអាចបងតាមរយៈ កម្មវិធីទូរស័ព្ទដៃ ការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង ឬភ្នាក់ងាររបស់ អេ អឹម ខេ ជាង ៧០០០កន្លែង ដែលនៅជិតលោកអ្នកបំផុត។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត ៕




អត្ថបទបន្ទាប់


ទុរេនវៀតណាមកំពុងរង់ចាំអាជ្ញាបណ្ណនាំចេញផ្លូវការទៅចិន ក្រោយការចរចាត្រូវបានបញ្ចប់

ព័ត៌មាន
វៀតណាមបានបញ្ចប់ការចរចាលើកការរធានានូវគុណភាព និងកំពុងរង់ចាំអាជ្ញាបណ្ណលើការនាំចេញផ្លែទុរេនជាផ្លូវការទៅប្រទេសចិន។ ការនាំចេញនេះនឹងជួយឱ្យ…

អាមេរិកនៅតែជឿថា រុស្សីនឹងវាយអ៊ុយក្រែន ទោះម៉ូស្គូប្រកាសដកទ័ពមកវិញមួយចំនួនក្ដី

ព័ត៌មាន
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃអង្គារទី១៥កុម្ភៈ បានចេញមកអំពាវនាវចំៗតែម្តង ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឲ្យឈានជើងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ