ផលិតកម្មរថយន្តអគ្គីសនី

តើការជន់ជោរផលិតកម្មរថយន្តអគ្គីសនីចិនដ៏ច្រើនលើសលប់ អាចទាញទម្លាក់តម្លៃរថយន្តអគ្គិសនីឱ្យធ្លាក់ចុះដែរ ឬទេ?


អ្នកវិភាគទីផ្សាររថយន្តបានអះអាងថា កំណើនយ៉ាងគំហុកនៃផលិតកម្មរថយន្តអគ្គីសនីរបស់ចិន កំពុងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីពិភពលោកជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងកំពុងបង្កជាក្តីបារម្ភដល់ផលិតកម្មរថយន្តអគ្គិសនីរបស់ពិភពលោកផងដែរ។ នៅឆ្នាំ២០២៥ ខាងមុខ ចិនត្រូវបានគេរំពឹងថា នឹងផលិតរថយន្តអគ្គីសនីបានជាង៣៦លានគ្រឿង រីឯការលក់នៅឆ្នាំនោះត្រូវបានគេរំពឹងថា នឹងមានប្រហែល១៧លានគ្រឿង។ តើការជន់ជោរផលិតកម្មរថយន្តអគ្គីសនីរបស់ចិន អាចទាញទម្លាក់តម្លៃរថយន្តអគ្គិសនីឱ្យធ្លាក់ចុះដែរ ឬទេ?
ផលិតកម្មរថយន្តអគ្គីសនី
ដោយ

សមត្ថភាពផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន នៅតែបន្តកើនឡើងក្នុងល្បឿនបំបែកកំណត់ត្រា បើទោះបីបច្ចុប្បន្នផលិតកម្មនេះមានទំហំធំជាងតម្រូវការក្នុងស្រុកក៏ដោយ។ ស្ថានភាពបែបនេះ បានជំរុញឱ្យផលិតកររថយន្តអគ្គីសនីនៅប្រទេសផ្សេងៗមានការភ័យខ្លាចថា ក្រុមហ៊ុនចិននឹងនាំចេញរថយន្តអគ្គិសនីទៅលក់នៅក្រៅប្រទេសជាមួយនឹងការបញ្ចុះតម្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។

ការផ្តាច់មុខក្នុងឧស្សាហកម្មរថយន្តនៅចិន ជាធម្មតាមានប្រហែល៨0% ក្នុងនោះរថយន្តអគ្គិសនីមានតែប្រហែល៥០%ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនជាច្រើនបានក្ស័យធនរួចហើយ ដោយសារភាពលើសចំណុះនៅក្នុងឧស្សាហកម្មនេះ។ ជាក់ស្តែងនៅក្នុងកម្មវិធី Auto China ដែលជាកម្មវិធីពិព័រណ៍រថយន្តដ៏ធំបំផុតមួយរបស់ពិភពលោកបានបើកនៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ស្តង់របស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កំពុងតែទាក់ទាញអ្នកទស្សនាជាច្រើន ផ្ទុយពីស្តង់ក្រុមហ៊ុន Nissan Motor ដែលមានទីតាំងនៅក្បែរនោះ។ អ្នកទស្សនាផ្តោតលើការប្រកួតប្រជែងតម្លៃនៃផលិតកម្មរថយន្តរបស់ក្រុមហ៊ុន Xiaomi ។ ផលិតកម្មរថយន្តអគ្គីសនី Xiaomi បានចូលទីផ្សារក្នុងខែមីនា ជាមួយតម្លៃទាបជាងរថយន្ត Tesla។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ឡី ជន ( Lei Jun) នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានបង្ហាញថា រថយន្តចំនួនជិត៧៦ពាន់គ្រឿង ត្រូវបានបញ្ជាទិញជាមុនដោយសារតែកត្តាតម្លៃសមរម្យ។ពាក់ព័ន្ធនឹងកត្តាតម្លៃប្រកួតប្រជែងនោះ គឺដោយសារតែមូលដ្ឋានផលិតកម្ម ក៏ដូចជាវត្ថុធាតុដើម ជាពិសេសអាគុយគឺមាននៅក្នុងស្រុកស្រាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន សមត្ថភាពផលិតរបស់ប្រទេសចិន សម្រាប់រថយន្តថាមពលថ្មីនៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៣៦លានគ្រឿង រីឯការលក់នៅឆ្នាំនោះត្រូវបានគេរំពឹងថា នឹងមានប្រហែល១៧លានគ្រឿង ដែលបង្កើតបានអតិរេកជិត២០ លានគ្រឿង។

ក្រៅពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនចិនមួយចំនួនបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ២០២៣ សមាគមឧស្សាហកម្មរថយន្តចិន បានអះអាងថា ការនាំចេញរថយន្តថាមពលថ្មីដោយប្រទេសចិន បានកើនឡើង៧៨% ដល់ជាង១លានគ្រឿង ហើយអ្នកខ្លះជឿថាតួលេខនេះនឹងកើនឡើងដល់៣,៥លាននៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង២១ម៉ឺនទូ នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង២៣%

ព័ត៌មាន
ចរាចរទូកុងតឺន័រចេញ ចូល នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានកំណើនជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ម…

ការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប បង្ហាញភាពវិជ្ជមាន តែនៅសហរដ្ឋអាម៉េរិកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
អ្នកវិនិយោគនៅអឺរ៉ុបរំពឹងថា ធនាគារកណ្តាលអឺរ៉ុប និងអង់គ្លេស អាចនឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងរង្វង់ខែមិថុនា ខាងមុខ តែការកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ