ចំណូលរមណីយដ្ឋាន​អង្គរ

កម្ពុជារកចំណូលពីអង្គរ បានជាង ៦០លានដុល្លារអាមេរិក សម្រាប់ ៦ខែ ឆ្នាំ២០១៨


គិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជារកចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានប្រមាណជាង ៦០ លានដុល្លារអាមេរិក ដែលមានការកើនឡើងជិត ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប្រាសាទ​អង្គរវត្ត​ រូបភាព៖ ហេង ភារម្យ
ដោយ

តាម​របាយការណ៍​ដដែល​ បានឲ្យ​ដឹងថា​ ក្នុងរយៈពេល ៦ខែ កន្លង​មកនេះ រមណីយ​ដ្ឋាន​អង្គរ​​ទទួល​បានភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា ប្រមាណ​ជាង ១លាន ៣សែននាក់ កើនឡើង​ប្រមាណ ១០% ជាមួយ​នឹង​ចំណូល​ជាង ៦១,៤ លាន​ដុល្លារ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម បណ្ឌិត ថោង ខុន ធ្លាប់បាន​លើកឡើង​ដែរថា តំបន់​ទេសចរណ៍​នៅខេត្ត​សៀមរាប មិនត្រឹម​តែនៅមាន​នៅទីក្រុងទេ​សៀមរាបតែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ មាន​តំបន់​ទន្លេ​សាប និងតំបន់​ជុំវិញ​ជាច្រើន​ទៀត ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា បាននិង​កំពុង​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​បន្ថែម។ ហើយទីក្រុង​សៀមរាប ក៏កំពុង​ស្ថិតក្នុង​ការថែរក្សា​របស់​អាជ្ញាធរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យទីក្រុង​នេះ មានសណ្ដាប់​ធ្នាប់ និង​អនាម័យ ស័ក្ដិសម​ជាទីក្រុង បេតិកភណ្ឌ។ 

ជុំវិញ​នឹង​ការបង្កើត​តំបន់ទេសចរណ៍​នេះដែរ ឯកឧត្តម បណ្ឌិត ថោង ខុន បាន​គូសបញ្ជាក់​ទៀតថា បច្ចុប្បន្ន កម្ពុជា​មានតំបន់​អេកូទេសចរណ៍​ជាច្រើន ដែល​នឹងក្លាយ​ផលិតផល​ទេសចរណ៍​ដ៏ល្អ ប៉ុន្ដែ កម្ពុជានៅ​មិនទាន់​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ ពិសេស​ទេស​ចរបរទេស​ឲ្យចូល​មក​កម្សាន្ដ​នៅ​ឡើយ​ទេ។ តែយ៉ាងណា ក្រសួង​ទេសចរណ៍​កំពុងខិតខំ​ជំរុញ​ការងារ​នេះ សំដៅ​បង្កើត​តំបន់​ដែលជា​ផលិតផល​ទេសចរណ៍ ឲ្យបាន​កាន់តែ​ច្រើន ហើយ​ឯកឧត្តម បណ្ឌិត ថោង ខុន ជឿជាក់ថា នៅអនាគតកម្ពុជា នឹងក្លាយ​ជាទិសដៅ​ទេសចរ​ដ៏ទាក់ទាញ​បំផុត។

សូមជម្រាបថា កំណើន​ទេសចរ​នៅឆ្នាំ​២០១៨នេះ ត្រូវបាន​ក្រសួង​ទេសចរណ៍​រំពឹងថា នឹងមាន​កំណើន​ប្រមាណ​១២% ឬស្មើ​នឹងចំនួន​ទេសចរ​ប្រមាណ ៦លាននាក់ ខណៈ​ដែល​នៅឆ្នាំ ២០២០ គេរំពឹង​ថា ភ្ញៀវទេសចរ​នឹងកើន​ឡើង​ដល់​លើស ៧លាន​នាក់ និងឆ្នាំ ២០២៥ ទៅ​២០៣០ អាចកើន​ដល់ពី ១២ ទៅ១៥លាន​នាក់ ជាមួយ​នឹងចំណូល​រំពឹងទុក​ពីវិស័យ​នេះ មានជាង​ ១០ពាន់​​លាន​​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tech Startupsទាំង១៣ក្រុមហ៊ុនរបស់កម្ពុជាបានចូលកម្មវិធី Echelon Asia Summit 2018 នៅសិង្ហបុរី

ព័ត៌មាន
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង និង Tech Startups ចំនួន ១៣នាក់ ទៅចូលរួមកម្…

អ្នក​ជំនាញ​អះអាង​ថា ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថ​ ​៣​ផ្សេងគ្នា​របស់​ក្រុមហ៊ុន ជាអំពើ​ខុសច្បាប់

ព័ត៌មាន
កន្លងមកមានក្រុមហ៊ុនមួយចំនួន បានធ្វើរបាយការណ៍ហិរញ្ញវត្ថុចំនួន៣ផ្សេងគ្នា គឺរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដៃគូវិនិយោគ របាយការណ៍ហិរញ្ញវត្ថុសម្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ