អត្ថបទពាណិជ្ជកម្ម

អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយទៀតនៅក្រុងព្រះសីហនុ ក្រោយរកឃើញមានបង្កប់សម្បុកឆបោកអនឡាញ


គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបន្តចាត់វិធានការក្តៅដោយសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ដា ជីន កាង កាស៊ីណូ & ហូថេល (DA JIN KANG CASINO & HOTEL) របស់ក្រុមហ៊ុន ដា ជីន កាង ហូថេល & រីហ្សត ឯ.ក.ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយទៀតនៅក្រុងព្រះសីហនុ ក្រោយរកឃើញមានបង្កប់សម្បុកឆបោកអនឡាញ
ដោយ
អំពី Online Scams

យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វិធានការដកហូតអាជ្ញាបណ្ណនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចរកឃើញថា ទីតាំងកាស៊ីណូមួយនេះបានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មុនឈានដល់ការបិទនិងដកហូតអាជ្ញាបណ្ណនេះ កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងរឆជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងខាងលើ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ អាជ្ញាធរបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ចំនួន ៥៥៥ គ្រឿង, ទូរស័ព្ទដៃ៖ ចំនួន ២៩៥ គ្រឿង ដែលជាឧបករណ៍បម្រើឱ្យសកម្មភាពឆបោកអនឡាញ។
ក្រោយពីដកហូតអាជ្ញាបណ្ណ អាជ្ញាធរ នឹងសហការផ្ដល់ព័ត៌មានអ្នកឈរឈ្មោះអាជ្ញាបណ្ណ និងម្ចាស់ភាគហ៊ុន ជូនទៅដល់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFI) , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី , ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីឃាត់ទុក (បង្កក) គណនីធនាគារ និងអចលនទ្រព្យ ដែលជាទីតាំងកាស៊ីណូនោះ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាធរមាន។
ជាថ្មីម្តងទៀត អាជ្ញាធរគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) បានចេញព្រមានយ៉ាងធ្ងន់ៗទៅកាន់ម្ចាស់អគារ និងប្រតិបត្តិករទាំងអស់ ត្រូវតែជៀសវាងដាច់ខាតនូវការជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា បើមិនចង់ប្រឈមមុខនឹងច្បាប់ និងការបិទអាជីវកម្មបែបនេះឡើយ៕




អត្ថបទបន្ទាប់


អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីង ហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការឆបោកអនឡាញ និងបទល្មើសជាច្រើនទៀត

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ បង្ហាញពីការសម្រេចដកហូត…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាប្រឹក្សានយោបាយ នៃទីក្រុងយ៉ាងចូវ

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ