ការផ្ញើប្រាក់

ការផ្ញើប្រាក់មកស្រុកកំណើតក្នុងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២២ កើនយឺត


ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកពីប្រជាពលរដ្ឋដែលធ្វើការនៅបរទេស បានកើនឡើង ៦,៧%នៅឆ្នាំ២០២១នេះ ប៉ុន្ដែ នៅឆ្នាំ២០២២ នឹងបន្ដកំណើនត្រឹមតែ៥,៩% ដោយសារតែវត្តមានមេរោគបំប្លែងថ្មី អូមីក្រុង កំពុងបង្កឲ្យមានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ កាន់តែខ្លាំងជាងមុននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ ការផ្ញើរប្រាក់មកស្រុកកំណើតក្នុងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើង
ដោយ

បើតាមរបាយការណ៍ថ្មីមួយច្បាប់ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែធ្នូ ការផ្ទេរប្រាក់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីសំណាក់ពលរដ្ឋ​ធ្វើការងារ​នៅក្រៅប្រទេស ត្រូវបានគេរំពឹងថានឹងកើនឡើងជាង២១ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ និងកើន​ជិត ២០ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំក្រោយ ខណៈដែល​ទំហំលំហូរសាច់ប្រាក់​ដែលបាន​ផ្ញើ​ទៅកាន់តំបន់​អាស៊ីប៉ាស៊ីហ្វិក​កាលពី​ឆ្នាំ​២០២០ មានប្រមាណ ៣១៤ពាន់លានដុល្លារអាមេរិក។

ADB បន្តថា ជាមធ្យមតំបន់​អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រហែលជាង ៦៣% នៃកំណើន​ផ្ទេរប្រាក់ទូទាំងសកល​នៅឆ្នាំ ២០២១ និង ២០២២។ ដោយឡែក ការផ្ទេរប្រាក់នៅទូទាំងពិភពលោក កើនឡើងជិត៥% ឬនឹងកំណើនជាង ៣៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និងប្រមាណ ៤,២% ឬស្មើនឹងកំណើនជិត ៣១ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

បើតាមរបាយការណ៍ដដែល ៦០%នៃសាច់ប្រាក់ដែលបានផ្ទេរចូលតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រភពមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែល ៣០%ទៀត ផ្ញើចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ា រីឯ១០% មកពីតំបន់ផ្សេងៗជុំវិញពិភពលោក។

គួរជម្រាបថា ការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែកូវីដ១៩ នៅតាមប្រទេសមានសេដ្ឋកិច្ចជឿលឿន បាននាំឱ្យបាត់បង់ការងារ ឬកាត់បន្ថយម៉ោងធ្វើការ សម្រាប់ពលករជាច្រើន នៅក្រៅប្រទេស ហើយកត្តានេះ ក៏បាន​បណ្តាលឱ្យកម្មករ​បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ ជាបន្តបន្ទាប់ផងដែរ។ 

សូមជម្រាបថា ថ្មីៗនេះ ADB បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់​ឆ្នាំ និងឆ្នាំក្រោយ ដែលភាគច្រើននៃប្រទេស​ក្នុងតំបន់នេះ គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺមានទាំងអស់៤៥ប្រទេស។ ការបន្ទាបការព្យាកររបស់ ADB គឺក្រោយមើលឃើញពីហានិភ័យ និងភាពមិនច្បាស់លាស់នៃកូវីដ១៩ ពិសេសកូវីដ១៩អូមីក្រុងតែម្ដង ដែលកំពុងបន្ដអុកឡុកពាសពេញពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូមីក្រុង កំពុងធ្វើឲ្យក្ដីសង្ឃឹមការងើបឡើងនៃវិស័យទេសចរណ៍ថៃ ស្រពេចស្រពិល

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍ថៃ កំពុងបាត់បង់ក្តីសង្ឃឹមជាបណ្ដើរៗហើយ ទាំងឱកាសពិធីបុណ្យចូលឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ស្របពេលដែលថ្មីៗន…

ហេតុអ្វីបានជាការនាំចេញរថយន្តពីថៃទៅកាន់ទីផ្សារអឺរ៉ុប មិនរងគ្រោះព្រោះអូមីក្រុង?

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានអះអាងថា បើទោះបីជាមានការរីករាលដាលនៃមេរោគអូមីក្រុងនៅទូទាំងទ្វីបអឺរ៉ុបក៏ពិតមែន ប៉ុន្តែវានឹងមិនជះឥទ្ធិពលធ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ