ចិនបញ្ចូលសារឲ្យមានទំទំនាក់ទំនង ការរួបរួម និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

មុនបើកសមាជបក្សកុម្មុយនិស្ដិចិនលើកទី២០ លោក ស៊ី ជីនពីង បានផ្ញើសារមួយច្បាប់ទៅឲ្យកូរ៉េខាងជើង


នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនការបើកសមាជបក្សកុម្មុយនិស្តចិននៅថ្ងៃអាទិត្យ ទី ១៦ តុលា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយថា វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលទីក្រុងប៉េកាំង និងព្យុងយ៉ាងត្រូវតែមានទំនាក់ទំនងគ្នា ឯកភាពរួបរួម និងកិច្ចសហប្រតិបត្តិការដែលមិនអាចខ្វះបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
មុនបើកសមាជបក្សកុម្មុយនិស្ដិចិនលើកទី២០ លោក ស៊ី ជីនពីង បានផ្ញើសារមួយច្បាប់ទៅឲ្យកូរ៉េខាងជើង

លិខិតនោះ គឺជាការឆ្លើយតបវិញពីក្រោយមេដឹកនាំលោកគីម ជុងអ៊ុន បានផ្ញើការអបអរសាទរទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក្នុងឪកាសបើកសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលមេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះត្រូវបានគេរំពឹងថា នឹងនៅបន្តកាន់អំណាចក្នុងអាជណត្តិទី៣ក្នុងនាមជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធាននៃគណៈកម្មការយោធាកណ្តាលនៃប្រទេសចិនផងដែរ។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា «លោកស៊ី បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង ដែលចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ឲ្យប្រទេសទាំងពីរ និងប្រជាជននូវសុភមង្គល និងវិបុលភាព ព្រមទាំការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល»។

មែនទែនទៅ សារគាំទ្រនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងចំនួនមួយដ៏ច្រើនមិនធ្លាប់មានក្នុងរយៈពេលពីរសប្តាហ៍មកនេះ ដែលអ្នកអង្កេតការណ៍មួយចំនួនថា អាចនឹងឈានទៅរកការធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាលើកទី៧ ចាប់តាំងពីឆ្នាំ២០១៧មកផងដែរ។

យ៉ាងណាមិញ កូរ៉េខាងជើងនិយាយថា សកម្មភាពយោធាចុងក្រោយរបស់ខ្លួន ដែលរួមបញ្ចូលសមយុទ្ធកាំភ្លើងធំ និងបញ្ជូលយន្តហោះចម្បាំងទៅហោះក្បែរព្រំដែនកូរ៉េខាងត្បូង ព្រមទាំងការបាញ់មីស៊ីលផ្លោងដ៏សន្ធឹកសន្ធាប់នាពេលកន្លងមក គឺជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងការចល័តកងនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Regan មកកាន់ច្រកសមុទ្រនៃឧបទ្វីបកូរ៉េ។

ជាមួយគ្នានេះ ជុំវិញការកើនកម្តៅនៃភាពតានតឹងផ្នែកយោធារវាងបងប្អូនកូរ៉េទាំងពីរនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានអំពាវនាវឲ្យភាគីទាំងសងខាងព្យាយាមអត់ធ្មត់កុំឲ្យពង្រីកជម្លោះ និងងាកទៅរកការបង្កើតលក្ខខណ្ឌសម្រាប់ការកិច្ចការសន្ទនាវិញ។

ភាពតានតឹងដែលកំពុងផ្ទុះឡើងបានធ្វើឱ្យមានការភ័យខ្លាចក្នុងប្រទេសកូរ៉េខាងត្បូងពីការបង្កហេតុដ៏មានសក្ដានុពលពីសំណាក់កូរ៉េខាងជើង។ ទោះបីជាមិនមានសញ្ញានៃការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងក៏ដោយ ការស្ទង់មតិរបស់ដោយអង្គការ (Gallup) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី ១៤ តុលា បានបង្ហាញថា អ្នកបោះឆ្នោតជាង៧០%បាននិយាយថា ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងបានគំរាមកំហែងដល់សន្តិភាព ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើងក្នុងឆ្នាំ២០១៧មក៕




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានពីការថយចុះការបញ្ជាទិញក្នុងវិស័យកាត់ដេរ ទោះនៅ៩ខែឆ្នាំនេះការនាំចេញនៅរក្សាកំណើន២ខ្ទង់ក្ដី

ព័ត៌មាន
ទោះបីជាការនាំចេញផលិតផលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែរក្សាបានកំណើន២ខ្ទង់នៅ៩ខែឆ្នាំនេះក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងឧស្សាហ…

អាល្លឺម៉ង់អំពាវនាវឲ្យសហភាពអឺរ៉ុបធ្វើកំណែទម្រង់ ស្វ័យភាពយោធា និងត្រូវពង្រីងខ្លួនឲ្យកាន់តែធំបន្ថែមទៀត

ព័ត៌មាន
នៅចំពេលដែល តំបន់អឺរ៉ុបកំពុងស្ថិតក្នុងភាពអាប់អួរទាំងផ្នែកសន្ដិសុខ និងសេដ្ឋកិច្ច ក្រោយផ្ទុះសង្គ្រាមឈ្លានរុស្ស៊ី លើអ៊ុយក្រែននោះ អធិការបតីអាល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ