ការនាំចេញស្វាយស្រស់ទៅចិនជាផ្លូវការ

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាអាចនឹងនាំចេញស្វាយស្រស់ចេញបានប្រហែល១០ម៉ឺនតោនប៉ុណ្ណោះ នៅចុងរដូវស្វាយនេះ


នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង ដែលកម្ពុជា បាននាំចេញស្វាយស្រស់របស់ខ្លួនទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយការនាំចេញថ្ងៃនេះ គឺមានស្វាយស្រស់ចេញពីក្រុមហ៊ុនចំនួន៤ សរុបប្រមាណជា៨០តោន ខណៈខែ០៥នេះ ជាខែចុងរដូវទៅហើយសម្រាប់ការប្រមូលផលស្វាយស្រស់ ដោយរំពឹងបានប្រមាណតែ១០ម៉ឺនតោនប៉ុណ្ណោះនៅចុងរដូវនេះ។
សកម្មភាពបុគ្គលិកកំពុងរៀបចំការវេចខ្ចប់ផ្លែស្វាយ

បើ​តាម​ការ​បញ្ជាក់​ពី ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នេះ គឺជា​ការ​ចាប់ផ្តើម​ដ៏​វិជ្ជមាន​មួយ ក្នុង​ការ​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ ក្នុង​ការ​នាំ​ចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​ចិន ដោយ​ពី​ពេល​នេះ​ផលិតផល​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​នឹង​ត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន ព្រម​ជាមួយ​អត្ថប្រយោជន៍​ជា​ច្រើន​អនេក​ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួល​បាន​ពី​ភាព​ជោគជ័យ​នេះ​។

តែ​យ៉ាងណាមិញ ឯកឧត្តម វេ​ង សា​ខុន បន្ថែម​ថា ៖« យើង​ដឹង​ទាំងអស់​គ្នា នេះ​ជា​ចុងរដូវ​ទៅ​ហើយ ក្នុង​ការ​ប្រមូល​ផល​ស្វាយ អ៊ីចឹង យើង​មិន​សង្ឃឹមថា​បាន​ច្រើន​ទេ តាម​ការ​ប៉ានស្មាន អ្វី​ដែល​មាន​លទ្ធភាព​នាំ​ចេញ​បាន​មិន​អាច​លើស​ពី​១០​ម៉ឺន​តោន​នោះ​ទេ ដោយ​យើង​ចង់​ផុត​រដូវ​ស្វាយ​ទៅ​ហើយ ហើយ​សមត្ថភាព​នាំ​ចេញ​របស់​ក្រុមហ៊ុន​ទាំង​៥​ហ្នឹង មិន​ទាន់​មានបទពិសោធន៍​ក្នុង​ការ​នាំ​ចេញ​នៅឡើយ ទើបតែ​លើក​ទី​១ អ៊ីចឹង​ឆ្នាំ​នេះ​សង្ឃឹមថា​បាន​តិចតួច​ប៉ុណ្ណោះ​»​។

ឯកឧត្តម វេ​ង សា​ខុន បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​កំពុង​តែ​គិតគូរ​ចំពោះ​ស្វាយ​ក្រៅ​កញ្ចប់​ដែរ (​ា​ន​ន័យ​ថា ចំការ​ស្វាយ​នៅ​ក្រៅ​ការ​ចុះបញ្ជី​ចំការ​ស្វាយ ដែល​ទទួលស្គាល់​ពី​រដ្ឋបាល​គយ​ចិន​) ដើម្បី​ប​ង្កើ​នាំ​ចេញ​ស្វាយ ប៉ុន្តែ​បញ្ហា​នេះ នៅ​មាន​ភាព​ស្មុគស្មាញ​ខ្លះ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ

ឧកញ៉ា ហ៊ុន ឡាក់ ជាង​អ្នកជំនួញ​លើ​វិស័យ​កសិកម្ម ជា​ពិសេស​ដំណាំ​មាន​សក្តានុពល និង​មាន​ចំណែក​ជាមួយ​ក្រុមហ៊ុន​ចំនួន​២ ក្នុង​ចំណោម​ក្រុមហ៊ុន​៥ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​នាំ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​ការ​នាំ​ចេញ​នា​ពេល​នៅ​ចុងរដូវ​ទៅ​ហើយ ដូចនេះ លោក​មិន​រំពឹង​ថា អាច​នឹង​នាំ​ចេញ​បាន​ច្រើន​ទេ​។

ឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ភាគី​ចិន ដោយនៅ​រដូវ​ស្វាយ​ខុសរដូវ ពោល​គឺ​ចាប់ពី​ថ្ងែ​ខែកញ្ញា​២០២១ ដល់​ខែឧសភា ២០២២​នេះ  ក្រុមហ៊ុន​របស់​លោក​ត្រូវ​ផ្គត់ផ្គង់​ស្វាយ​ស្រស់​ឲ្យ​បាន​២​ម៉ឺន​តោន​។

ឧកញ៉ា ហ៊ុន ឡាក់

ឧកញ៉ា ហ៊ុន ឡាក់ បាន​បន្ថែម​ថា​៖« ដោយសារ​នេះ​ជា​លើក​ដំបូង ដែល​កម្ពុជា បាន​នាំ​ស្វាយ​ចេញ​ជា​ផ្លូវការ ការ​វិវត្តន៍​នាំ​ចេញ​ជា​វិជ្ជមាន​អាស្រ័យ​ទៅ​លើ​ម្ចាស់​ចំការ​នីមួយ​ៗ ក៏​ដូច​ជា​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ដូចនេះ​នៅ​ពេល​ដែល​យើង​ឆ្លើយ​តប​តាម​ស្តង់ដា​របស់​គេ​ដែល​បាន​តម្រូវ​ហើយ នោះ​យើង​នឹង​មាន​កំណើន​នៃ​ការ​នាំ​ចេញ​ជា​វិជ្ជមាន​»​។

សូម​ជម្រាប​ថា មាន​ក្រុមហ៊ុន​ចំនួន​៣៧​ក្រុមហ៊ុន ជា​ក្រុមហ៊ុន​ចំការ​ស្វាយ និង​៥​ក្រុមហ៊ុន​ទៀត ជា​ក្រុមហ៊ុន​វេច​ខ្ចប់​និង​សំអាត ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​នាំ​ស្វាយ​ស្រស់​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​។

គួរ​រម្លឹក​ថា អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​កម្ពុជា​បាន​ក្រាញននៀល​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ តាំងពី​ដើមឆ្នាំ​២០១៨ ដោយ​បាន​ខិតខំ​យ៉ាង​ស្វិតស្វាញ​ចរចា​ជាមួយ​ភាគី​ចិន​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​ចិន ទើបតែ​កាលពី​ថ្ងៃ​ទី ២៦ ខែមេសា​កន្លង​ទៅ​នេះ ខាង​ភាគី​គយ​ចិន​បាន​សម្រេច​អនុម័ត​ជា​ផ្លូវការ​ឲ្យ​ផ្លែស្វាយ​របស់​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​បាន ក្រោយ​ពី​មានការ​ត្រួតពិនិត្យ​វាយតម្លៃ យ៉ាង​ម៉ត់ចត់​ទាក់ទង​នឹង​ស្ដង់ដារ​គុណភាព និង​ភូតគាម​អនាម័យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញឯករាជ្យ WHO៖ វ៉ាក់សាំងចិនទាំងពីរប្រភេទមានប្រសិទ្ធភាព ប៉ុន្តែស្ទើរទិន្នន័យ

ព័ត៌មាន
ក្រោយពីមានការត្រួតពិនិត្យប្រសិទ្ធភាព និង គុណភាពរបស់វ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រួចមក ក្រុមអ្នកជំនាញឯករាជ្យ ន…

ចំណេញ​មិន​ធ្លាប់​មាន! បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់​១១% ជាមួយ​តម្លៃ​ផ្ទះ​ដ៏ពិសេស!

ព័ត៌មាន
ការដ្ឋានគម្រោង និងសំណង់របស់បុរី ប៉េង ហួត នៅតែបន្តដំណើរការយ៉ាងមមាញឹក ដោយរក្សាបាននូវគុណភាព និងប្រណីតភាពជូនដល់អតិថិជនដែលជាឱកាសដ៏ល្អសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ