ឈូងសមុទ្រ

សារព័ត៌មានថៃកញ្ជ្រោកព័ត៌មានខ្លាំងណាស់ ទាក់ទងនឹងបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ


ស្របពេលមេដឹកនាំកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ព័ត៌មានដែលក្តៅបំផុត ដែលសាធារណជនថៃចាប់អារម្មណ៍ គឺទាក់ទងនឹងការវិវត្តនៃបញ្ហានៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្ររវាងប្រទេសទាំងពីរ។ សារព័ត៌មាននៅក្នុងប្រទេសថៃ បានចិញ្ច្រាំ និងកញ្ជ្រោកព័ត៌មានអំពីបញ្ហានេះ ជាបន្តបន្ទាប់ចាប់តាំងពីក្រសួងការបរទេសកម្ពុជា បានប្រកាសបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការនេះ។
ឈូងសមុទ្រ
ដោយ

អ្នកជំនាញខាងថាមពលថៃ បាននិយាយថា ថៃត្រូវការពន្លឿនកិច្ចពិភាក្សាទាក់ទងនឹងលទ្ធភាពផលិតឧស្ម័នរួមគ្នាជាមួយកម្ពុជា នៅតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្ររបស់ប្រទេសទាំងពីរ ដោយសារនិន្នាការពិភពលោកកំពុងតែត្រូវការនូវថាមពលស្អាត។ កម្ពុជានិងថៃធ្លាប់បានបើកការពិភាក្សាលើបញ្ហានេះនៅក្នុងឆ្នាំ២០០១ នៅក្នុងអំឡុងពេលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។ ប៉ុន្តែបញ្ហានេះត្រូវបានខកខានមកជាយូរ ដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងនៅក្នុងប្រទេសថៃផង និងបញ្ហាអរិភាពនៅតាមព្រំដែន ដែលបង្កាត់ភ្លើងដោយរដ្ឋាភិបាលដែលមានលក្ខណៈជាតិនិយមថៃមួយចំនួន។

ទាក់ទងនឹងបញ្ហាបច្ចុប្បន្នភាពនៃការពិភាក្សាលើបញ្ហាត្រួតស៊ីគ្នានៅតំបន់ឈូងសមុទ្ររវាងកម្ពុជានិងថៃនេះ លោក ផានព្រី បាហ៊ីដា នូការ៉ា ( Parnpree Bahiddha- Nukara) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រកាសកាលពីពេលថ្មីៗថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃពុធ សប្តាហ៍នេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសថៃ។

មកដល់ពេលនេះតំបន់ត្រួតស៊ីគ្នានៅតំបន់ឈូងសមុទ្ររវាងប្រទេសកម្ពុជានិងថៃ ឯកសារខ្លះថា មានទំហំប្រមាណជា២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ឯកសារខ្លះថា ២ម៉ឺន៧ពាន់គីឡូម៉ែត្រការ៉េ ។ តំបន់នេះត្រូវបានគេជឿថា ជាតំបន់ដែលសម្បូរទៅដោយប្រភពឥន្ធនៈហ្វូស៊ីល។

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា តំបន់នេះទំនងជាប្រភពប្រេងថ្មីសម្រាប់ប្រទេសទាំងពីរ ដោយសារទីតាំងនេះនៅជិតប្លុកឧស្ម័នបង់គត់ និង អេរ៉ាវ៉ាន់ (Bongkot and Erawan)។ ប៉ុន្តែប្រសិនបើការអភិវឌ្ឍរួមគ្នានៅតំបន់នោះ ប្រឈមនឹងការពន្យារពេលបន្ថែមទៀត វានឹងកាន់តែលំបាកសម្រាប់ប្រទេសទាំងពីរក្នុងការជំរុញគម្រោងនេះ ខណៈដែលពិភពលោកកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងការឡើងកំដៅផែនដី ដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោក ពីឆៃ ណារីបថាផាន់ ( Pichai Naripthaphan) ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងជាអតីតរដ្ឋមន្ត្រីក្រសួងថាមពល បានថ្លែងថា ឧស្ម័នត្រូវបានចាត់ទុកថា ជាថាមពលស្អាតជាងប្រេង ប៉ុន្តែវានឹងមិនងាយស្រួលក្នុងការផលិតឧស្ម័នបន្ថែមទៀតនាពេលអនាគតនោះទេ ដោយសារប្រទេសជាច្រើនបានប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ដែលបង្កើតដោយឥន្ធនៈហ្វូស៊ីល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យវិស័យអចលនទ្រព្យជប៉ុនកំពុងបាត់បង់ពន្លឺពីក្រុមវិនិយោគិនបរទេស?

ព័ត៌មាន
ការរំពឹងទុកពីការដំឡើងអត្រាការប្រាក់របស់ប្រទេសជប៉ុន កំពុងរារាំង និងធ្វើឱ្យទុនវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យនៅជប៉ុនមានការធ្លាក់ចុះប្រហ…

អាជ្ញាធរបង្ក្រាបជើងមាន់បង្កកខូចគុណភាពដឹកតាមឡានកុងតឺន័របានជាង១០២តោន យកមកកម្ទេចចោល

ព័ត៌មាន
អាជ្ញាធរបង្ក្រាប និងរឹបអូសជើងមាន់បង្កកខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសបានជាង១០២តោនយកមកដុតកម្ទេចចោល។ ជើងមាន់បង្កកទាំងនេះត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ