កិច្ចប្រជុំអាស៊ាន

កម្ពុជាប្រជុំអាស៊ានប្រព្រឹត្តិណ៍ដោយរលូន ទោះគ្មានវត្តមានមេដឹកនាំភូមា


ប្រទេសអាស៊ានទាំង៩រួមមាន ទាំងកម្ពុជា បានចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ហើយក្នុងនោះ មិនមានវត្តមានមេដឹកនាំមីយ៉ាន់ម៉ាចូលរួមនោះឡើយ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩នេះ ធ្វើឡើងក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ» ដែលប្រទេសប្រុយណេធ្វើជាម្វាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រូបភាព៖ រាជ្យបណ្ឌិតសភា

ក្នុងឱកាសនោះ ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ សម្តេច តេជោបន្ថែមថា មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខនេះ។

កិច្ចប្រជុំលើកទី ៣៨-៣៩ ដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលានេះ គឺមានប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួម។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះរួមមាន ៖ ទី១) ការកសាងសហគមន៍អាស៊ាន និងទី២) ការឆ្លើយតបនឹងជំងឺកូវីដ-១៩។

ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២បន្ថែមទៀតផងដែរ គឺ ទី១) ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន

ទី២) ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។ 

នៅក្នុងសុន្ទរកថាគន្លឹ:ដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅចុងឆ្នាំ២០២១នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩នេះដែរ កម្ពុជានឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃគឺពីថ្ងៃ២៦ដល់ថ្ងៃ២៨តុលា២០២១។ នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨តុលាខាងមុខនេះកម្ពុជាយើងនឹងទទួលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅក្នុងឆ្នាំនេះ ក្រោយអវត្តមានអស់៤ឆ្នាំ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារទី ២៦ខែតុលា ដែលនេះជាលើកទីម…

តើការបើកសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសឡើងវិញចាប់ពីខែក្រោយនេះ អាចនឹងទទួលបានជោគជ័យដែរ ឬយ៉ាងណា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានសម្រេចបើកសាលារៀនទាំងអស់ទូទាំងប្រទេសឡើងវិញ ចាប់ពីចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ ពាក់ព័ន្ធផែនការបើកសាលាវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ