កម្ពុជា-អាល្លឺម៉ង់

កម្ពុជា និងអាល្លឺម៉ង់ប្តេជ្ញាពង្រីកទំនាក់ទំនាក់កាន់តែរឹងមាំ ដើម្បីនាំប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក


ដូចការគ្រោងទុក ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នៅថ្ងៃទី១៥ខែកុម្ភៈ បានចាប់ផ្ដើមបំពេញទស្សនកិច្ចនៅកម្ពុជា នឹងបានជួបជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាមួយចំនួនទៀតផងដែរ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់ លោកហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា ហើយវាក៏ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេ
កម្ពុជា និងអាល្លឺម៉ង់ប្តេជ្ញាពង្រីកទំនាក់ទំនាក់កាន់តែរឹងមាំ ដើម្បីនាំប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក

ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ បានធ្វើដំណើរមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ និងបានទស្សនាប្រាសាទអង្គរវត្តកម្ពុជាផងដែរ មុននឹងលោកជួបពិភាក្សាការងារជាមួយនឹងសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ។ ក្នុងជំនួបនោះ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នៅកម្ពុជានាពេលនេះ បង្ហាញអំពីការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។
ជាមួយគ្នានោះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
នៅព្រឹកថ្ងៃដដែលនោះ លោកប្រធានាធិបតីអាល្លឺម៉ង់ ក៏បានចូលជួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកិច្ចពិភាក្សានោះ បានផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហារួមមួយចំនួនទៀត។

តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ទិដ្ឋភាពផ្សេងៗ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាមួយចំនួនទៀត ដែលមានផលប្រយោជន៍រួម គឺសុទ្ធសឹងជាចំណុចសំខាន់ ដែលលើកយកមកពិភាក្សា ក្នុងជំនួបពិភាក្សាការងាររវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
អាល្លឺម៉ង់ គឺជាប្រទេសគូពាណិជ្ជកម្មធំបំផុតទី ៨ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង១ពាន់២រយលានដុល្លារ កើនឡើងជាង១៩% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជានាំចេញទៅអាល្លឺម៉ង់មានជាង១ពាន់ានដុល្លារ កើនឡើង២៣% ខណៈនាំចូលពីអាល្លឺម៉ង់មកវិញមាន ជាង១៦០លានដុល្លារ ថយចុះ ជិត១%។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្បទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនសម្រាប់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីនជាដើម៕




អត្ថបទបន្ទាប់


ផ្លែមៀនកម្ពុជាចំនួន ១៨ តោន លក់អស់ត្រឹមតែបីថ្ងៃប៉ុណ្ណោះ នៅលើគេហទំព័រ Alibaba

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា នៅត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជា១៨តោន ត្រូវលក់សម្រាប់អតិថិជននៅក្នុងប្រទេសចិនតាមរយៈគេហទ…

ក្រុមហ៊ុន BYD នឹងសាងសង់កន្លែងសាកអាគុយ២០០កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រុមហ៊ុន BYD គ្រោងសាងសង់កន្លែងសាកអាគុយរថយន្តអគ្គិសនីចំនួន២០០កន្លែងនៅទូទាំងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ