មូលបត្របំណុលក្នុងស្រុក

រាជរដ្ឋាភិបាលនឹងពិចារណាខ្ចីបំណុលក្នុងស្រុកជាជាងខ្ចីពីក្រៅប្រទេស


នៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្នុងអាណត្តិនេះផ្ទាល់តែម្តង រាជរដ្ឋាភិបាលនឹងសាកល្បងបោះមូលបត្របំណុលដើម្បីប្រមូលមូលនិធិពីទីផ្សារក្នុងស្រុក ជាជាងការពឹងផ្អែកតែលើការខ្ចីបំណុលពីទីផ្សារក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តម វង្សី វិស្សុត
ដោយ

ការពិចារណាក្នុងការបោះបណ្ណបំណុលរបស់រដ្ឋលក់នៅក្នុងស្រុកនេះត្រូវបាន ឯកឧត្តម វង្សី វិស្សុត ពន្យល់ថាជាគោលដៅ ដើម្បីប្រមូលមូលនិធិថវិកាទាំងនោះទៅធ្វើការវិនិយោគក្នុងវិស័យរដ្ឋសម្រាប់រយៈពេលវែង ហើយវាក៏ជាផ្នែកមួយជួយដោះស្រាយពេលរដ្ឋាភិបាលជួបប្រទះបញ្ហា ខ្វះសាច់ប្រាក់ អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើងផងដែរ។

ទោះយ៉ាងណា ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មូលហេតុដែលរដ្ឋមិនធ្វើការបោះបណ្ណបំណុលភ្លាមៗ ក៏ដោយសារតែកម្ពុជានៅមាន លទ្ធភាពអាចខ្ចីពីក្រៅប្រទេសបានជាមួយនឹងអត្រាការប្រាក់ទាប បើធៀបនឹងកម្ចីក្នុងស្រុកដែលមានការប្រាក់ខ្ពស់ ខណៈការរៀបចំទីផ្សារនៅមិនទាន់ដើរទៅរលូននៅឡើយ។ 

របាយការណ៍ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងដែរថា គិតត្រឹមបំណាច់ឆ្នាំ២០២០ សន្មិធិបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា មានចំនួនជាង៨ពាន់៨រយលានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើនខ្ចីពី ប្រទេសចិន ជប៉ុន កូរ៉េ និងបំណុលទ្វេភាគីផ្សេងៗទៀត។ ចំណែកឯបំណុលសាធារណៈក្នុងប្រទេសវិញ ត្រូវបានរាជរដ្ឋាភិបាលទូទាត់បញ្ចប់កាលពីដើមខែកុម្ភៈឆ្នាំ២០២០រួចអស់ហើយ៕

សូមស្តាប់សេចក្តីរាយការណ៍បន្ថែមនៅព្រឹកស្អែក! 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតខ្មែរប្រកាសឲ្យប្រុងប្រយ័ត្នក្រោយផ្ទុះកូវីដ-១៩ ក្នុងសហគមន៍នៅវៀតណាម ជាង៨០ករណី

ព័ត៌មាន
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមនៅថ្ងៃសុក្រទី ២៩មករា បានជូនដំណឹងដល់ពលរដ្ឋខ្មែរ សិស្សនិស្សិតដែលកំពុងសិក្សានិងស្នាក់នៅ ក្នុងប្រទេសវៀតណាម …

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាថា ឆ្នាំ២០២១ កម្ពុជាមានឱកាសទីផ្សារធំជាងឆ្នាំមុនៗ

ព័ត៌មាន
នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរាជរដ្ឋាភិបាលព្យាករថានឹងស្ទុះងើបឡើងវិញដល់ទៅ ៤% បន្ទាប់ពីមានការធ្លាក់ចុះ-៣,១% នៅឆ្នាំ២០២០។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ