គម្រោងហេដ្ឋរចនាសម័្ពន្ធ

អ្នកជំនាញជឿជាក់ថា កម្ពុជានឹងកាន់តែមានភាពទាក់ទាញ បើគម្រោងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ពិតជាលេចចេញជារូបរាង


រាជរដ្ឋាភិបាលកម្ពុជា និងវិនិយោគិនជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននៅកម្ពុជា សំដៅជួយលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក៏ដូចជាជួយជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជារំពឹងថា កម្ពុជានឹងកាន់តែមានភាពទាក់ទាញបន្ថែមទៀតសម្រាប់វិនិយោគិនបរទេស ពិសេសវិនិយោគិនជប៉ុន ប្រសិនបើគម្រោងនេះពិតជាអាចលេចចេញជារូបរាងមែននោះ។
គម្រោងហេដ្ឋរចនាសម័្ពន្ធ
ដោយ

ក្រៅពីគម្រោងដ៏មានសារសំខាន់មួយនេះ កម្ពុជា-ជប៉ុន ក៏បានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែផងដែរ ជាពិសេសផ្តោតលើកំពង់ផែស្វយ័តនៅក្រុងព្រះសីហនុតែម្តង។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានចាត់ទុកការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន គឺជារឿងមួយដ៏ល្អសម្រាប់រាជរដ្ឋាភិបាល និងអ្នកវិនិយោគកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈគម្រោងទាំងនេះ វានឹងជួយបង្កើនភាពទាក់ទាញដល់កម្ពុជាមួយកម្រិតទៀតក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជប៉ុនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅជួយជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងបង្ហាញក្តីរំពឹងបែបនេះ អ្នកជំនាញរូបនេះ ស្នើឱ្យរដ្ឋាភិបាលគួរពង្រីកវិសាលភាពច្បាប់ដឹកជញ្ជូនឆ្លងកាត់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ចូនទំនិញរបស់កម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃប្រទេសជប៉ុន ដឹកនាំដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ជុំវិញការងារទាក់ទងនឹងវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ដោយផ្តោតសំខាន់លើការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែប្រចាំតំបន់ និងគម្រោងសិក្សារៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុនឱ្យងាកមកវិនិយោគនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទី និងជាត្រីវិស័យសម្រាប់ជួយដល់រាជរដ្ឋាភិបាលក្ន…

ចិន ដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ទេសចរណ៍ខ្នាតយក្សផលិតក្នុងស្រុក ជាលើកដំបូង

ព័ត៌មាន
កប៉ាល់ទេសចរណ៍ខ្នាតធំដំបូងគេរបស់ចិន ដែលផលិតនៅក្នុងស្រុកត្រូវបានប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកមួយនេះ ដាក់ឱ្យដំណើរការសាកល្បង។ កប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ