ព្រំដែនកម្ពុជា-ថៃ

កម្ពុជា ស្នើឱ្យ OHCHR ចុះមកសង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃ ដោយផ្ទាល់ ក្រោយយោធាថៃ


ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ និងបានស្នើឱ្យ OHCHR ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ព្រំដែនកម្ពុជា-ថៃ
ដោយ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃ បានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេង ដែលឮខ្លាំងៗចាប់ពីម៉ោង១០និង៤៤នាទី រហូតដល់ម៉ោង១២ និង៤នាទីកណ្តាលអធ្រាត្រ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះពីម៉ោង៣ និង២២នាទី រហូតដល់ម៉ោង៣ និង៥៣នាទីទាបភ្លឺ ដោយមានគោលបំណងរំខាន និងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។

ឯកឧត្តម កែវ រ៉េមី បានចាត់ទុកសំឡេងទាំងនេះ គឺជាសំឡេងខ្លាំង និងមានកម្រិតខ្ពស់ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេកធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ មិនតែប៉ុណ្ណោះ សកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា នោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។

ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់ OHCHR ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់អំពីការប្រើប្រាស់សំឡេងរំខានដោយកងទ័ពថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សនេះ និងអំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អធ្រាត្រ, ធានាការការពារ និងការផ្ដល់ជំនួយវេជ្ជសាស្ត្រ និងផ្លូវចិត្តចាំបាច់ផ្សេងៗដល់ជនរងគ្រោះ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ការកើតឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ៕




អត្ថបទបន្ទាប់


ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom)

(កំពង់ធំ)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជ…

កម្លាំងយោធាទន្រ្ទានដែនអធិបតេយ្យកម្ពុជា ខណៈអាជ្ញាធរខេត្តស្រះកែវ ប្រកាសធ្វើសមយុទ្ធជម្លៀសពលរដ្ឋ

ស្របពេលដែលកងកម្លាំងយោធាចម្រុះរបស់ថៃ ត្រូវបានបញ្ជាឲ្យមករំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយបើកដៃឲ្យសកម្មជនប្រើឧបករណ៍បំពងសំឡេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ