កម្ពុជា-កូរ៉េខាងត្បូង

កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ


ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសធំៗ ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២២ ភាគីកូរ៉េខាងត្បូង បានសន្យាផ្តល់ឥណទានសម្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក។
កម្ពុជា-កូរ៉េខាងត្បូងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិ

តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីភាគីកូរ៉េខាងត្បូង បានរួមចំណែកលើកស្ទួយសកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ នានា សម្រាប់ទុកជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ រួមជាមួយលោកជំទាវ គីម យ៉ុនហេ អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-កូរ៉េ និងអំពីកិច្ចពិគ្រោះយោបល់គោលនយោបាយ​ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោង​អភិវឌ្ឍន៍​ពីសាធារណរដ្ឋកូរ៉េ។ លើសពីនេះ ភាគីកម្ពុជា-កូរ៉េខាងត្បូង ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទានផងដែរ។​

យ៉ាងណាក៏ដោយ ភាគីទាំងពីរ នឹងធ្វើការពិនិត្យ និងពិភាក្សារួមគ្នាលើគោលនយោបាយ យុទ្ធសាស្ត្រភាពជាដៃគូ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ ជាអាទិភាព ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់ ទស្សនទាន ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ របស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីសម្រេចនូវការឯកភាពគ្នាជាគោលការណ៍ ដោយត្រូវចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ ១ ៥០០លានដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០២២ កន្លងមក។ ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៤៥លានដុល្លារ ផងដែរ។

បន្ថែមលើនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវមោទកភាព ចំពោះ ប្រទេសកម្ពុជា ដែលជាប្រទេសឈនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចសហ-ប្រតិបត្តិការជាមួយ EDCF ។ គិតចាប់ពីឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ ភាគីកម្ពុជា និងកូរ៉េខាងត្បូង បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន៣២ ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន២៨ និង ១កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ផ្អែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ អប់រំ សុខាភិបាល ថាមពល ធារាសាស្រ្ត ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម៕




អត្ថបទបន្ទាប់


ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ នៅតែបន្តធ្លាក់ចុះខ្លាំង នៅ២ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅរយៈពេល២ខែដំបូង ឆ្នាំ២០២៣នេះ។ ជាក់ស្តែង កម្ពុជាស…

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព

ព័ត៌មាន
ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលគំរាមកំហែងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗទាមទារឱ្យកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ