សភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២២


សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន រៀបចំពិធីប្រកាសជាផ្លូវការ ពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែមិថុនានេះ។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២២នេះ នឹងមានការអញ្ជើញចូលរួមពីស្ថានទូត ឯកអគ្គរាជទូត មកពី១៣ប្រទេស សមាគមធុរកិច្ចក្នុងតំបន់ សភាពាណិជ្ជកម្ម ក៏ដូចជា ក្រុមធុរកិច្ច និងវិនិយោគិន ជាច្រើនរូប ផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន រៀបចំពិធីប្រកាសជាផ្លូវការ ពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

បើតាមឧកញ៉ា លឹម ហេង កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២២នេះ នឹងរួមចំណែកកាន់តែសំខាន់សម្រាប់កម្ពុជា បង្ហាញនូវសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំង ទៅកាន់អន្តរជាតិ ពិសេសក្នុងនាមកម្ពុជា គឺជាប្រធានអាស៊ានឆ្នាំ២០២២នេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្តថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីស្ថានទូត ឯកអគ្គរាជទូត មកពី១៣ប្រទេស សមាគមធុរកិច្ចក្នុងតំបន់ សភាពាណិជ្ជកម្ម ក៏ដូចជា ក្រុមធុរកិច្ច និងវិនិយោគិន ជាច្រើនរូប ដែលជាឱកាសបន្ថែមសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងនាមកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំនេះឧកញ៉ា លឹម ហេង ជឿជាក់ថា វាគឺជាឱកាសសម្រាប់ផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យពិភពលោកកាន់តែស្វែងយល់ពីឱកាសវិនិយោគ ដើម្បីជាការទាក់ទាញអ្នកវិនិយោគ ស្របពេលកម្ពុជា កំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន,កូរ៉េខាងត្បូង ក៏ដូចជា កិច្ចព្រមព្រៀង RCEP ជាដើម៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈករណីឆ្លងក្នុងសហគមន៍ចាប់ផ្ដើមកម្រើកជាថ្មី

ព័ត៌មាន
បន្ទាប់ពីស្ងប់ស្ងាត់គ្មានករណីឆ្លងកូវីដ១៩បានជាង៥០ថ្ងៃជាប់ៗគ្នារួចមក ឥឡូវនេះ ប្រទេសកម្ពុជាចាប់ផ្ដើមប្រឈមនឹងរលកឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ជាថ្ម…

កម្ពុជានាំចូលប្រេងឥន្ធនៈកើន៤៨% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
កម្ពុជានាំចូលប្រេងឥន្ធនៈ មានការកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់៤៨% នៅត្រីមាសទី១ឆ្នាំនេះ ស្របពេលតម្លៃប្រេងសកលកំពុងបន្ដការកើនឡើងខ្ពស់។ ជាមួយគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ