គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រៀបចំកិច្ចប្រជុំ ពិនិត្យសមិទ្ធកម្មការងារក្នុងឆ្នាំ២០២៥ និងការអនុវត្តការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦


នាថ្ងៃទី ២៤-២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គ.ល.ក. ដើម្បីពិនិត្យសមិទ្ធកម្មការងារក្នុងឆ្នាំ២០២៥ ព្រមទាំងវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា ក្នុងការអនុវត្តការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
ដោយ

ក្រោយបទឧទ្ទេសនាមដោយតំណាងពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងកិច្ចពិភាក្សាយ៉ាងផុលផុស, ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផល​សម្រេចបានក្នុងឆ្នាំ២០២៥ និងវឌ្ឍនភាពសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ព្រមទាំងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បន្ដចូលរួមអនុវត្តផែនការ​ការងារដែល​បានដាក់ចេញក្នុងឆ្នាំ២០២៦ ឱ្យបានសម្រេចតាមគោលដៅ ប្រកបដោយស្មារតីជាម្ចាស់ ស្មោះត្រង់ និងបុរេសកម្មខ្ពស់ សំដៅធានាចូលរួមបង្កើនចំណូលជូនជាតិ តាមរយៈវិស័យល្បែងពាណិជ្ជកម្ម ខណៈធានារក្សាឱ្យបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យ​ដល់កម្រិត​អប្បរមានូវផលប៉ះពាល់ពីល្បែងនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់​ដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋា-ភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារឱ្យស្របតាមទិសដៅ​យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមិនឱ្យមានសកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ណាមួយកើតមានឡើង នៅក្នុងបរិវេណកាស៊ីណូ​ដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក. ជាដាច់ខាត។ ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានដាក់ចេញនូវអនុសាសន៍ឱ្យក្រុមការងារ​នៃអគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដាកាស៊ីណូនៅ​គ្រប់គោលដៅទាំងអស់ ឱ្យបានរួចរាល់ក្នុងអំឡុងសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីធានាកុំឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបរិវេណកាស៊ីណូ ដែលជាដែនសមត្ថកិច្ចរបស់ គ.ល.ក.។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមដែរថា ការចុះត្រួតពិនិត្យចាំបាច់ត្រូវអនុវត្តជាប្រចាំ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកឱ្យបានជាអតិបរមា ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈបទបញ្ជា ០១ បប។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានផ្ដល់អនុសាសន៍ឱ្យគ្រប់​អង្គភាព​ចំណុះ​អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. ពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនរួចរាល់គ្រប់ពេល ដើម្បីផ្ដល់កិច្ចសហការប្រកបដោយបុរេសកម្ម និងសកម្ម ដល់គ្រប់អង្គភាព ឬ​អាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាង…

លោក ត្រាំ រងការស្ទីបន្ទោសកាន់តែខ្លាំងពីពលរដ្ឋអាម៉េរិក ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងថាមពលឡើងថ្លៃ

ប្រធានាធិបតិសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរងសម្ពាធកាន់តែខ្លាំង ក្រោយសង្គ្រាមដែលខ្លួនរួមដៃជាមួយសម្ពន្ធមិត្តអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ