«ពន្លាជាតិកម្ពុជា»

«ពន្លាជាតិកម្ពុជា» បង្ហាញពីរចនាបទខ្មែរ ៤ជំនាន់ កំពុងបង្ហាញខ្លួននៅទីក្រុងឌូបៃ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ


«ពន្លាជាតិកម្ពុជា» គឺត្រូវបានដាក់តាំងបង្ហាញពីវត្ថុដែលជាគំរូសម្បត្តិវប្បធម៌ អរិយធម៌របស់ជាតិខ្មែរ ចំនួន ៤ជំនាន់ ដូចជានៅសម័យកាលមុនអង្គរ,សម័យអង្គរ,សម័យលង្វែក និងសម័យចតុមុខ នាពេលបច្ចុប្បន្ន ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនអារ៉ាប់ និងភ្ញៀវអន្តរជាតិ។ ពន្លាជាតិកម្ពុជា នេះត្រូវបានបើកសម្ពោធសាកល្បងអស់រយៈពេលជិត ២សប្ដាហ៍មកហើយ នៅពិព័រណ៌ពិភពលោក២០២១ ក្នុងទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម និងបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ឱ្យចូលទស្សនា។
ភ្ញៀវទេសចរបរទេសកំពុងទស្សនាប្លង់ប្រាសាទអង្គរវត្តដែលដាក់តាំងនៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម

«​ពន្លា​ជាតិ​កម្ពុជា​» ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ នៅ​ពិ​ព័រ​ណ៌​ពិភពលោក នៅ​ទីក្រុង​ឌូ​បៃ នៃ​សហភាព​អា​រ៉ាប់​រួម​។ តាម​រយៈ​ពិ​ព័រ​ពិភពលោក​នេះ ក៏​បាន​ទាក់ទាញ​អ្នកទេសចរ​រាប់​ពាន់​នាក់ ឱ្យ​ស្គាល់​ពី​អរិយធម៌​ខ្មែរ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ផង​ដែរ​។ ក្នុង​ពិ​ព័រ​ណ៌​នេះ កម្ពុជា បាន​ដាក់​បង្ហាញ​ពន្លា​ជាតិ ទំហំ ៣៨៤,៥ ម៉ែត្រការ៉េ និង​មាន​កម្ពស់ ២​ជាន់ ដោយ​បាន​តុបតែង​លម្អ ពី​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ ដ៏​ល្អ​វិចិត្រ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា ដែល​បាន​រៀបចំ​រចនា​ឡើង​យ៉ាង​ប្រណិត​តាម​រចនា​បទ​ខ្មែរ ដែល​មាន​ចក្ខុវិស័យ​ច្របាច់​បញ្ចូល​គ្នា នូវ​ភាព​ល្បីល្បាញ ផ្នែក​វប្បធម៌​បុរាណ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នា​ពេល​បច្ចុប្បន្ន រវាង​សម័យកាល​សំខាន់​ៗ ចំនួន​៤​គឺ សម័យ​មុន​អង្គរ​,​សម័យ​អង្គរ​,​សម័យ​លង្វែក និង​សម័យ​ចតុមុខ​។

ព្រឹត្តិការណ៍​នេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់​ពី អរិយធម៌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី​ខ្មែរ ក៏​ដូច​ជា ទាក់ទាញ​អ្នកទេសចរ​បន្ថែម​ឱ្យមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ផង​ដែរ​។ ដោយឡែក អ្នក​ដែល​ចូល​ទស្សនា ពន្លា​ជាតិ ត្រូវ​បាន​អ្នកជំនាញ ពន្យល់​ឲ្យ​ដឹង​អំពី ការ​កសាង​ទីក្រុង ដែល​សម្បូរ​ទៅ​ដោយ​វប្បធម៌ អរិយធម៌​កម្ពុជា ដ៏​រុងរឿង​ដែល​ត្រូវ​បាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ ក្នុង​សម័យកាល​នីមួយ​ៗ ជា​ពិសេស​ជីវភាព​រស់នៅ របស់​ប្រជាជន​ខ្មែរ នៅ​តាម​សម័យកាល ព្រមទាំង​បង្ហាញ​អំពី​ការ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ជំរុញ​វិស័យ​វិនិយោគ និង​ទេសចរណ៍​ផង​ដែរ​។ ចម្លាក់​ធ្ងន់​ៗ ដូច​ជា ម៉ា​កែ​ត​ប្រាសាទអង្គរវត្ត  ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រហ្ម​មុខ​៤ ចម្លាក់​តោ ព្រះ​វិស្ណុ ព្រះ​សិវៈ ឆ្មាំ​ប្រាសាទ ជាដើម ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​កម្ពុជា ផ្ទាល់ ដើម្បី​រៀបចំ​តាំង​បង្ហាញ ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​។

សូម​បញ្ជាក់​ថា ពិព័រណ៍​ពិភពលោក​២០២០ នៅ​ទីក្រុង​ឌូ​បៃ នៃ​សហភាព​អា​រ៉ាប់​រួម មាន​រយៈពេល ៦​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១ ដល់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំ​ៗ ចំនួន​១៩២ រួម​ទាំង​កម្ពុជា ផង​ដែរ​។ បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម កម្ពុជា គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ ខាង​មុខ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ និង​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​ល្បី​រន្ទឺ​ថែម​ទៀត នៅ​លើ​ឆាក​អន្តរជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបជាង ៧១លានដុល្លារមកឲ្យកម្ពុជា

ព័ត៌មាន
ប្រទេសកម្ពុជា និងជប៉ុននៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារដ៏សំខាន់មួយ ដោយក្នុងនោះ ភាគីជប៉ុនបានយល់ព្រមផ្ដល់ឥណទា…

កាសែត The Guardian ទទួលស្គាល់កំហុសឆ្គង និងបានកែសម្រួលនូវខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែនទទួលបានសញ្ជាតិស៊ីប

ព័ត៌មាន
កាសែតល្បីមួយរបស់អង់គ្លេស The Guardian បានសរសេរសារអ៊ីម៉ែលឆ្លើយតបមកកាន់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ